Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិត​ខ្លោចចិត្ត​! ពេល​ដឹងថា បុរស​ដែលរ​សាត់អណ្តែត​កណ្តាល​សមុទ្រ​តែឯង ដោយសារ​ផ្ទុះ​ហ្គាស​លិច​ទូក​នៅ​ថៃ អាចមាន​ជីវិត​៤​ថ្ងៃ ដោយ​បង្ខំចិត្ត​ផឹកទឹក​ប្រៃ​យ៉ាង​វេទនា និង​ត្រូវ​ត្រី​ស៊ី​… (​វីដេអូ​)

spot_img

​វីដេអូ​មួយ​របស់​បុរស​ម្នា​ក់ជាក​ម្មករ​នេសាទ បានធ្វើ​ឲ្យ​គ្រប់គ្នា​នៅលើ​បណ្តាញ​សង្គម ស្លុតចិត្ត និង​អាណិតអាសូរ​ហួស​ថ្លែង បន្ទាប់ពី​បានឃើញ​គាត់​បង្ហោះ​ផ្តាំផ្ញើ​ប្រពន្ធ​ក្នុង​ចិត្ត​គិតថា​ជា​លើកចុងក្រោយ ស្ថិតក្នុង​ស្ថានភាព​របួស​រលាក​ពាសពេញ​ផ្ទៃមុខ និង​ដងខ្លួន កំពុង​រសាត់អណ្តែត​តែឯង​លើ​ផ្ទៃសមុទ្រ​គ្មាន​កោះ​ត្រើយ បន្ទាប់ពី​ជួប​គ្រោះ​អកុសល​ផ្ទុះ​ហ្គាស​បណ្តាល​ឲ្យ​លិច​ទូក​។​

​នៅ​ចំពោះមុខ​កាមេរ៉ា​ទូរស័ព្ទ កណ្តាល​ផ្ទៃ​សាគរ​តែឯង កម្មករ​ចុះទូក​នេសាទ​នៅ​ស្រុកថៃ​រូបនេះ បាន​និយាយ​ផ្តាំផ្ញើ​ប្រពន្ធ​ជាទី​ស្រឡាញ់ ឲ្យ​មើល​ថែកូន​បានល្អ​ផង ព្រោះ​ពេលនេះ គាត់​គ្មាន​សង្ឃឹម​នឹង​រស់​ទេ ខណៈ​ខ្លួនប្រាណ​ពោរពេញ​ទៅដោយ​របួស​រលាក ហើយ​ពុំ​ឃើញ​ស្រមោល​ទូក​ណាមួយ​បើក​ចូលមក​ក្បែរ​សោះឡើយ ខណៈដែល​ការទាក់ទង​ទៅ​ថៅកែ​ក៏​លែង​បាន ព្រោះ​គ្មាន​សេវា​។​

​ទោះយ៉ាងណា ជីវិត​គាត់​ពិតជា​ថ្លៃ​ណាស់ បន្ទាប់ពី​រសាត់អណ្តែត​នៅលើ​ពោង​សង្គ្រោះ​អស់​រយៈពេល ៤ យប់ ៤​ថ្ងៃ គាត់​ក៏ត្រូវ​បាន​គេ​ស្វែង​រកឃើញ និង​សង្គ្រោះ​ឡើងគោក​ដោយ​សុវត្ថិភាព​។ នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​បុរស​ខាងលើ​ដែលមាន​ឈ្មោះ​ជា​ភាសា​ថៃ «ลี ฮ้ว» បាន​បង្ហោះ​វីដេអូ​ពី​ខណៈពេល​ដ៏​អស់សង្ឃឹម​របស់គាត់​ផ្តាំផ្ញើ​ប្រពន្ធ​ជា​លើកចុងក្រោយ និង​សរសេរ​រៀបរាប់​ប្រាប់​បងប្អូន​នៅក្នុង​បណ្តាញ​សង្គម​ថា​៖ «​ខ្ញុំបាទ​បាន​ជួប​ឧប្បទ្ទវហេតុ​ផ្ទុះ​ហ្គាស​នៅ​កណ្តាល​សមុទ្រ​លិច​ទូក ៤​យប់​ទើបបាន​គេ​រកឃើញ ជីវិត​ខ្ញុំ​អើយ​…. ព្រោះតែ​ជីវភាព​ក្រ​សម្រេចចិត្ត​មក​ធ្វើការ​ស្រុកថៃ​គិតថា ជីវភាព​ប្រសើរ​តែ​មិន​ដូច​ការគិត​… តែ​បែរជា​បរាជ័យ​ទៅវិញ​…»​។​

​ដោយឡែក​បើតាម​មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹងថា​៖ «​ស្ថានទូត​បានបញ្ជាក់​ថា ពលករ​ម្នាក់នេះ​គាត់​បាន​ផុតពី​គ្រោះថ្នាក់​ហើយ ពេលនេះ​ក្រុមការងារ​ស្ថានទូត​កំពុងធ្វើដំណើរ​ចុះទៅ​សួរសុខទុក្ខ​គាត់​។​

​ករណី​ពលករ​នេសាទ​ខ្មែរ​ផ្ទុះ​ហ្គាស​នៅលើ​ទូក​នេសាទ​ពលករ​គ្រោះថ្នាក់​មានឈ្មោះ វ៉ាន់ ឡុ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ននេះ បាន​ចេញពី​មន្ទីរពេទ្យ​មក​សម្រាក​ព្យាបាល​នៅ​បន្ទប់​ស្នាក់នៅ​ក្នុងស្រុក​ប៉ាកណាម ខេត្ត​រ៉ាក់យ៉ង​។ ពេលនេះ ក្រុមការងារ​ស្ថានទូត​កំពុង​ចុះទៅ​ជួប​គាត់​ផ្ទាល់​ដើម្បី​សួរសុខទុក្ខ និង​ជួយ​ជា​អំណោយ ក៏ដូចជា​ថវិកា​មួយចំនួន​ឧបត្ថម្ភ​ដល់​រូបគាត់​។​»៕ ដោយ​៖ លឹម ហុង​



spot_img
×