Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ Wilfried Zaha អាច​សម្រេច​ក្តី​ស្រ​ម៉ៃ​ក្នុងការ​ផ្ទេរ​ទៅ Arsenal ដែរឬទេ​?

spot_img

​មិត្ត​រួម​ក្រុម​របស់ Zaha កីឡាករ Andros Townsend បាន​ប្រាប់​សារព័ត៌មាន talkSPORT ថា Zaha កំពុងមាន​បំណង​លេង​ក្នុង​ក​ម្រឹត​មួយ​ខ្ពស់ជាង​នេះ​។ គាត់​បាន​បន្តទៀតថា កីឡាករ​អន្តរជាតិ Ivory Coast រូបនេះ​ចង់​លេង​ក្នុង​ពាន Champions League ហើយ​គាត់​អាច​នឹង​ក្លាយជា​កីឡាករ​ល្អ​បំផុត​ក្នុង​លោក​នៅ​ថ្ងៃ​ណាមួយ​។
​គាត់​ជា​កីឡាករ​វ័យឆ្លាត​បំផុត​ដែល​ខ្ញុំ​ធ្លាប់​លេង​ជាមួយ ហើយ​ខ្ញុំ​និង​អ្នក​គ្រប់គ្នា​ត្រេកអរ​ខ្លាំងណាស់​ដែលមាន​គាត់​នៅក្នុង​ក្លឹប ហើយ​ប្រសិនបើ​យើង​នៅមាន​គាត់​បន្តទៀត​នៅ​រដូវ​កាល​ថ្មី​វា​កាន់តែ​ប្រសើរ​ខ្លាំងណាស់​។

​គួរ​បញ្ជាក់ថា Wilfried Zaha ដែល​កើត​នៅ​រដ្ឋធានី Abidjan ប្រទេស Ivory Coast ឬ Coté D’Ivore បច្ចុប្បន្ន​វ័យ​២៧​ឆ្នាំ​ធ្លាប់​ផ្ទេរ​ពី Crystal Palace ទៅ Man Utd កាល​ឆ្នាំ​២០១៣-២០១៥ ដោយ​លេង​ឲ្យ​បិសាច​ក្រហម​បានត្រឹមតែ​២​ប្រកួត​ប៉ុណ្ណោះ​មុនពេល​ផ្ទេរ​ត្រឡប់​ទៅ Crystal Palace វិញ​ក្នុង​ឆ្នាំ​២០១៥​មកទល់​ពេលបច្ចុប្បន​ដោយ​លេង​បាន​១៣៥​ប្រកួត​ស៊ុត​ចូល​៣៥​គ្រាប់ ចាប់ពី​ឆ្នាំ​២០១១ ដល់ ២០១៣ លេង​ឲ្យ​ក្រុម​ជម្រើសជាតិ អង់គ្លេស អាយុ​ក្រោម ១៩​ឆ្នាំ និង អាយុ​២១​ឆ្នាំ និង​ក្រោយមក បាន​ផ្ទេរ​ទៅលេង​ឲ្យ​ប្រទេស​កំណើត​របស់គាត់​វិញ ចាប់តាំងពី​ឆ្នាំ​២០១៧​មក​។
​នៅ​ថ្មីៗ​នេះ គាត់​ត្រូវបាន​សារព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​ថា Arsenal កំពុងតែ​ចែចូវ​គាត់​៕
​ដោយ ៖​វិច្ឆិកា​


spot_img
×