Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្សែបម្រើ Arsenal ចង់ទៅ Italy វិញ​

spot_img

​យោងតាម​សារព័ត៌មាន​កីឡា​ដ៏​ល្បី​របស់ អ៊ីតាលី La Gazzetta dello Sport បាន​អះអាងថា អតីត​កីឡាករ​របស់ Sampdoria វ័យ​២៤​ឆ្នាំ កម្ពស់​១,៦៨ សញ្ជាតិ Uruguay Lucas Torreira ត្រូវបាន​ភ្ជាប់​ជាមួយនឹង​ការវិលត្រឡប់​ទៅ Italy វិញ ក្រោយពី​គាត់​អះអាង​ជាដ​ដែលថា គាត់​នឹងមិន​នៅ​ទីក្រុង​ឡុង​ដ៏​ទៀត​ទេ​។​

​ឥឡូវនេះ​គាត់​ជា​កីឡាករ​លើស​តម្រូវការ​នៅ​កីឡដ្ឋាន Emirates ហើយ AC Milan ជា​ក្លឹប​ដែល​ចាប់អារម្មណ៍​ចង់បាន​គាត់​។ ប៉ុន្តែ​បើតាម​កាសែត Calciomercato ជំនួស​មកវិញ ក្លឹប​យក្ស Italy កំពុងតែ​រៀបចំ​ទិញយក Tiemoue Bakayoko ដែល​ត្រូវបាន Chelsea បំភ្លេចចោល និង​ធ្លាប់​ខ្ចី​ជើង​មក San Siro កាលពី​រដូវ​កាល​២០១៨-១៩៕
​ដោយ ៖​វិច្ឆិកា​

spot_img
×