Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ប្រគល់​ផ្លូវជាតិ​លេខ​៥១ ប្រវែង​៣៧,៩៥​គីឡូម៉ែត្រ ទៅឱ្យ​មន្ទីរ​សាធារណការ​ខេត្តកំពង់ស្ពឺ ដើម្បី​ជួលជុល​ថែទាំ​ផ្លូវ​នេះ​ឱ្យ​បានល្អ និង​ប្រើប្រាស់​ជាប់​បានយូរ​អង្វែង​

spot_img

​ខេត្តកំពង់ស្ពឺ​៖ ថ្ងៃ​ពុធ​ទី​១២ ខែសីហា ឆ្នាំ​២០២០ ឯកឧត្តម ខាន់ ម៉ា​ណេ​រ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈប្រតិភូ​ចុះ​ពិនិត្យ​គុណភាព​ផ្លូវ ជាតិ​លេខ​៥១ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង អ្នកជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ តំណាង​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន (CRBC) និង​តំណាង​ក្រុមហ៊ុន​ប្រឹក្សា​បច្ចេកទេស​។ ផ្លូវជាតិ​លេខ​៥១ ប្រវែង​៣៧,៩៥​គីឡូម៉ែត្រ ចាប់ពី​ផ្លូវបំបែក​ឧដុង្គ (​ផ្លូវជាតិ​លេខ​៥) ដល់​ថ្នល់ទទឹង (​ផ្លូវជាតិ​លេខ​៤) ចំណាយ​ថវិកា​ជាង ៤០,៨៨ លាន​ដុល្លារ​អាមេរិក​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ក្រោយ​ការចុះពិនិត្យ​គុណភាព​នៃ​ការសាងសង់ ឯកឧត្ដម​រដ្ឋលេខាធិកា​រ​បាន​គូសបញ្ជាក់ អំពី​ការយកចិត្តទុកដាក់រ​បស់​គណៈកម្មការ​ជំនាញ និង​ក្រុមការងារ​ពិសេស​ទាក់ទង​នឹង​គុណភាព និង បច្ចេកទេស​នៃ​ការសាងសង់ ក៏ដូចជា​ប្រព័ន្ធ​លូ ស្លាក​សញ្ញា​ចរាចរណ៍ និង​គំនូស​ចរាចរណ៍ ចាប់តាំងពី​ការ ចាប់ផ្ដើម​សាងសង់​រហូតដល់​ការបញ្ចប់​ការសាងសង់​កំណាត់​ផ្លូវ​នេះ​។

​ជាមួយគ្នានេះ​ផងដែរ ឯកឧត្ដម​រដ្ឋលេខាធិកា​រ បាន​ជម្រាបជូន​ថា​៖ ក្រសួង​ប្រគល់​ផ្លូវ​នេះ​ទៅឱ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ស្ពឺ ដើម្បី​ជួលជុល​ថែទាំ​កំណាត់​ផ្លូវ​នេះ​ឱ្យបាន​ល្អ និង​ប្រើប្រាស់​ជាប់​បានយូរ​អង្វែង​។

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្ដម​រដ្ឋលេខាធិកា​រ​បាន​អំពាវនាវ ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​ឱ្យ​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​គេចផុត​ពី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​អាច​កើតឡើង ដោយ​ការធ្វេសប្រហែស​ធ្វើឱ្យ​យើង​មាន​វិប្បដិសារី​អស់​មួយជីវិត និង​បាន​ស្នើឱ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​កុំ​ផ្ទុកទំនិញ​លើស​ទម្ងន់ កម្រិត​កំណត់ដោយ​ច្បាប់​បណ្ដាលឱ្យ​ផ្លូវ​ឆាប់​ខូច​មុន​អាយុកាល​។

​ឯកឧត្ដម​រដ្ឋលេខាធិកា​រ បាន​សម្ដែង​នូវ​ការកោតសរសើរ​ដល់​ក្រុមហ៊ុន​សាងសង់ ក៏ដូចជា​ក្រុមហ៊ុន​ត្រួតពិនិត្យ​បច្ចេកទេស និង​ក្រុមការងារ​ជំនាញ​របស់​ក្រសួង ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​សាង សង់​ឱ្យ​មានគុណ​ភាពល្អ ស្របតាម​លក្ខខណ្ឌ​បច្ចេកទេស​ត្រឹមត្រូវ និង​សោភ័ណ​ភាពល្អ​។​

​សូម​ជម្រាបជូន​ថា​៖ ផ្លូវ​នេះ​មាន​ប្រវែង​សរុប ៣៧,៩៥​គីឡូម៉ែត្រ គិត​ចាប់ពី​ផ្លូវបំបែក​ឧដុង្គ (​ផ្លូវជាតិ​លេខ​៥) ដល់​ថ្នល់ទទឹង (​ផ្លូវជាតិ​លេខ​៤) សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន ចំណាយ​ថវិកា​អស់ ជាង ៤០,៨៨ លាន​ដុល្លារ​អាមេរិក បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៧ និង​បានប្រគល់​ទទួល​ជា​បណ្ដោះអាសន្ន​នៅ​ឆ្នាំ​២០១៩ និង​ស្ថិតក្រោម​ការជួសជុល​ថែទាំ​របស់​ក្រុមហ៊ុន​សាងសង់​៕
​ដោយ​៖​កូ​ឡាប​

spot_img
×