Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី EU កាត់ផ្តាច់ EBA ២០%​ពី​កម្ពុជា សម្ដេច ស ខេង អះអាងថា “​យើង​ត្រូវ​រួមគ្នា​ដោះស្រាយ និង​ជម្នះ​រាល់​ការលំបាក​ទាំងនោះ ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច​”

spot_img

​ខេត្ត​ត្បូងឃ្មុំ ៖ ក្នុងពេលដែល EU កាត់ផ្តាច់ EBA ២០%​ពី​កម្ពុជា​នោះ សម្ដេច ស ខេង បាន​អះអាង​ប្រាប់​ពលរដ្ឋ​ដោយផ្ទាល់​មាត់​ថា យើង​ខិតខំ​ប្រឹង ដើម្បី​ជម្នះ​ឧបសគ្គ​បញ្ហា ប្រឈម​ទាំងឡាយ ដូច្នេះ​ភាគី​ពាក់ព័ន្ធ​ត្រូវ​រួមគ្នា​ដោះស្រាយ និង​ជម្នះ​រាល់​ការលំបាក​ទាំងនោះ ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច ហើយ​ទំនិញ​របស់​កម្ពុជា នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​បាន​ដដែល គ្រាន់តែ​បង់ពន្ធ​តែប៉ុណ្ណោះ​។​
​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កម្ពុជា​នៅតែ​រក្សា​ជំហរ បន្ត​ទំនាក់ទំនង​ល្អជា​មួយ សហគមន៍​អឺរ៉ុប (EU) ទោះបី EU ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ លើ​គ្រប់​មុខទំនិញ​លើកលែងតែ គ្រឿង​សព្វាវុធ (EBA) ២០% ពី​ប្រទេស​កម្ពុជា​ក៏ដោយ ព្រោះ​ទំនិញ​របស់​កម្ពុជា នៅតែ​អាច​នាំទៅ EU បាន​ដដែល​។​

​ក្នុង​ពិធី​សម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ទីតាំង និង​សមិទ្ធផល​នានា របស់​ស្នងការដ្ឋាន​នគរបាល ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ សម្ដេច​ក្រឡាហោម ស ខេង មានប្រសាសន៍ថា «EBA បាន​ចូល​ជា​ធរមាន យើង​ដឹង​ហើយ​តាំងពី​ថ្ងៃទី​១២ សីហា ប៉ុន្ដែ​យើង ក៏​មិនមាន​ជំហរ​អ្វី​ប្លែក​ពីមុន​ទេ គឺ​នៅ​ដដែល គឺ​យើង​ខិតខំ​ប្រឹង ដើម្បី​ជម្នះ​ឧបសគ្គ​បញ្ហា ប្រឈម​ទាំងឡាយ អាហ្នឹង​អត់​ជម្រើស​ក្រៅពី​ហ្នឹង​ទេ​។ ប៉ុន្ដែ​មិនមែន​យើង ផ្ដាច់ទំនាក់ទំនង​ជាមួយ​សហគមន៍​អឺរ៉ុប​ទេ បានសេចក្ដីថា មាន​ទំនាក់ទំនង ជាមួយ​សហគមន៍​អឺរ៉ុប នៅតែមាន​សារសំខាន់ ហើយ​យើង​ខិតខំ​បន្ថែមទៀត​»​។​

​សម្ដេច​ក្រឡាហោម រៀបរាប់ថា ទំនិញ​របស់​កម្ពុជា នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​បាន​ដដែល គ្រាន់តែ​បង់ពន្ធ​តែប៉ុណ្ណោះ​។ ដូច្នេះ ភាគី​ពាក់ព័ន្ធ​ត្រូវ​រួមគ្នា​ដោះស្រាយ និង​ជម្នះ​រាល់​ការលំបាក​ទាំងនោះ ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច ឬ​ស្ថេរភាព​នយោបាយ ដែល​ទាក់ទង​ទៅ​បញ្ហា EBA​នេះ​។​

​សូមជម្រាបថា កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ គណៈកម្មការ​អឺរ៉ុប (EU) បានចេញ​សេចក្ដីសម្រេច​មួយ​ផ្ដាច់ EBA​ចំនួន​២០%​ចេញពី​កម្ពុជា​។ បើតាម​ការសម្រេច​នេះ គឺ​ប៉ះពាល់​ដល់​ទំនិញ​នាំចេញ​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ប្រមាណ​២០% ប៉ុន្តែ​កម្ពុជា​នៅតែ​អាច​បន្ត​នាំចេញ​ទំនិញ​ទាំងនេះ បាន តែ​ក្នុង​លក្ខខណ្ឌ​ត្រូវ​បង់ពន្ធ
​ហើយ​ទំនិញ​របស់​កម្ពុជា​៨០%​ទៀត គឺ​នៅតែ​អាច​បន្ត​នាំ​ចេញទៅ​អឺរ៉ុប ដោយ​មិន​បង់ពន្ធ​ដដែល​ទំនិញ ដែល​ប៉ះពាល់​ដោយសារ​បាត់​ផ្នែក​ខ្លះ​នៃ​EBA​នេះ គឺមាន​៤០​មុខ ភាគច្រើន​ជា​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​ដែល​នាំទៅ​អឺរ៉ុប​ក្នុងតម្លៃ​១​ពាន់​លាន​អឺរ៉ូ​ជា​រៀងរាល់ឆ្នាំ​៕
​ដោយ​៖ កូ​ឡាប​

spot_img
×