Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យ​ទេសចរណ៍​កម្ពុជា និង​ងើប​ឡើងវិញ មាន​ទំរង់​ជា​អក្សរ​វី (V) ហើយ​និង​ងើបឡើង​លឿន​ជាង​ទេសចរណ៍​ជា​លក្ខណៈ​អន្តរជាតិ​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យដឹងថា​៖ ការ​ងើប​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ក៏ដូចជា​ពិភពលោក និង​ងើប​ឡើងវិញ​មាន​ទំរង់​ជា​អក្សរ​យូ (U)​។ រីឯ​វិស័យ​ទេសចរណ៍​ក្នុងប្រទេស​កម្ពុជា និង​ងើប​ឡើងវិញ មាន​ទំរង់​ជា​អក្សរ​វី (V) ងើបឡើង​លឿន​ជាង​ទេសចរណ៍​ជា​លក្ខណៈ​អន្តរជាតិ​។

​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម ថោង ខុន ក្នុងឱកាស​ជួបពិភាក្សា​គ្នា អំពី​វិធានការ​ជា​ដំណោះស្រាយ ចំពោះ វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ក្នុងអំឡុង​នៃ​ការរីក​រាលដាល​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​១៩ ជាមួយ​គណៈកម្មការ​ទី​៧ ទទួលបន្ទុក​កិច្ចការ​អប់រំ យុវជន​កីឡា ធម្មការ កិច្ចការ​សាសនា និង​ទេសចរណ៍ ដឹកនាំ​ដោយ​ឯកឧត្តម​ហ៊ុន ម៉ា​នី ប្រធាន​គណកម្មការ​នៃ​រដ្ឋសភាជាតិ​។​

​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ជំរាបជូន​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា ទទួលបន្ទុក​កិច្ចការ​អប់រំ យុវជន​កីឡា ធម្មការ កិច្ចការ​សាសនា អំពី​បញ្ហា​ប្រឈម​ជាច្រើន​លើ​វិស័យ​ទេសចរណ៍ នា​អំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ជា​សាកល​។​

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ បាន​វាយតម្លៃថា​៖ វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩ ជា​សាកល​បានធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច និង​វិស័យ​ផ្សេងៗ​ទៀត​ជា​សាកល​។ ដោយឡែក​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា បន្ទាប់ពី​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​១៩ ត្រូវ​ប្រើប្រាស់​ពេលវេលា​យ៉ាង តិច​៣​ឆ្នាំ ដើម្បី​ស្តារ និង​លើកស្ទួយ​ទេសចរណ៍ និង​សេដ្ឋកិច្ចកម្ពុជា ឱ្យ​ងើប​ឡើងវិញ​ដូចដើម​បាន​។ វិស័យ​ទេសចរណ៍​នេះ មាន​ផលប៉ះពាល់​ជាង ៣០០០​ទីតាំង និង​បុគ្គលិក​ជាង ៥​ម៉ឺន​នាក់ ដែល​ប៉ះពាល់​ដល់​ការងារ​របស់​ពួកគេ​។​

​ចំពោះ​វិស័យ​ផ្សេងៗ និង​ត្រូវការ​ពេលវេលា​ស្តារ និង​កសាង​ឡើងវិញ ក្នុង​រយៈពេល​៧​ឆ្នាំ​។ ឯកឧត្តម ថោង ខុន បាន​បញ្ជាក់ថា តាម​ការប៉ាន់ស្មាន ក្នុង​ឆ្នាំ​២០២០​នេះ វិស័យ​ទេសចរណ៍​នៅ​កម្ពុជា និង​ទទួលបាន​នូវ​កំណើន​ភ្ញៀវ​ទេសចរណ៍​ប្រមាណ ៧​លាន​នាក់​។ ប៉ុន្តែ​បន្ទាប់ពី​ទេសចរណ៍​កម្ពុជា បាន​រង​ផលប៉ះពាល់​ជាស​កល ដោយ​ជំងឺ​កូ​វីដ​១៩​នោះ ក្រសួងទេសចរណ៍​រំពឹងថា វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ឆ្នាំ​២០២៥​និង​ងើប​ឡើងវិញ ដោយ​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​បរទេស ៧​លាន​នាក់​។ បើ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​បន្ត​អូស​បន្លាយពេល​យូរ​ទៀត នោះ​វិស័យ​ទេសចរណ៍​កម្ពុជា អាច​និង​ងើបឡើង​វិញ​បាន តាម​ការរំពឹងទុក​នៅ​ឆ្នាំ​២០២៧​។​

​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណកម្មការ​នៃ​រដ្ឋសភាជាតិ បាន​មានប្រសាសន៍ថា ដោយ​ផ្អែកលើ​ស្ថានភាព​ការវិវត្ត​ថ្មីៗ និង​ឥតឈប់ឈរ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ជំងឺ​នេះ​បាននិងកំពុង​បន្ត​ជះឥទ្ធិពល​អវិជ្ជមាន ដល់​វិស័យ​ទេសចរណ៍ មិន​ថា​ការ​ប្រឈម​លើ​វិស័យ​ទាំងមូល និង​ការលំបាក​នានា​របស់​ប្រតិបត្តិ​ករ​ក្នុង​ឧស្សាហកម្ម​។​

​គណៈកម្មការ​ទី​៧​រដ្ឋសភា​ទទួលបន្ទុក​លើ​វិស័យ​ទេសចរណ៍​ផ្ទាល់ បាន​ពិនិត្យ​ពិភាក្សា​រួមគ្នា អំពី​វិធានការ​ជា​ដំណោះស្រាយ ចំពោះ​វិស័យ​ទេសចរណ៍ ក្នុង​បរិបទ​កូ​វីដ ១៩ និង​ក្រោយ​កូ​វីដ​១៩ ព្រមទាំង​ការពិនិត្យ​លទ្ធភាព បង្កើន​សកម្មភាព​ទេសចរណ៍​ក្នុងប្រទេស​កម្ពុជា​៕

​ដោយ៖CEN

spot_img
×