Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្របួច​បាន​ក្រុម​ប្រើប្រាស់ និង​ជួញ​ថ្នាំ​គ្រឿងញៀន​បាន​បួន​នាក់​បន្ថែមទៀត

spot_img

តាកែវ ៖ សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង​បានធ្វើការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រាស់​គ្រឿងញៀន ខុសច្បាប់​០១​ករណី​ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ បញ្ជូនទៅ​សាលាដំបូង​ខេត្ត​។

​ស​ត្ថ​កិច្ច​បាន​ឲ្យ​ថា ការឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី​ចំនួន​០៤​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ នៅ​ចំណុច​ភូមិ​ស្វាយ​រុន ឃុំ​ជំ​រះ​ពេន ស្រុក​សំរោង ខេត្តតាកែវ ។ លោក​អធិការ​បន្តថា ជនសង្ស័យ​ខាងលើ​មាន​ទី​១-​ឈ្មោះ សាន កាត់​ថា ភេទ​ស្រី អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ ជា​អ្នកផ្តល់​ទីតាំង និង​ចែកចាយ​។ ទី​២-​ឈ្មោះ ឆន ភារៈ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​ជាមួយគ្នា ជា​អ្នក​ចែកចាយ និង​ប្រើប្រាស់​។ ទី​៣-​ឈ្មោះ អាំ សុភា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំងវែង ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ជា​អ្នក​ចែកចាយ និង​ប្រើប្រាស់​។ ទី​០៤​ឈ្មោះ ប៉ូវ សា​ខន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​របត់ ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ជា​អ្នកប្រើប្រាស់​។

​ចំណែក​ជនសង្ស័យ​ឈ្មោះ ផេង សំបូរ ជា​ប្តី​របស់​ឈ្មោះ សាន កាត់​ថា ដែលជា​ម្ចាស់​ផ្ទះកើតហេតុ បាន​រត់គេចខ្លួន​ពេល​សមត្ដ​កិច្ច​ចុះបង្ក្រាប ។ ក្រោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ សមត្ថកិច្ច​ដកហូត​បា​ន​ថ្នាំញៀន​ចំនួន​០១​កញ្ចប់​ធំ ទូរស័ព្ទ​០២​គ្រឿង និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត​ផងដែរ ។

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ស្រុក​សំរោង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ​ចាត់ការ​តាម​និតិ​វិធី ៕​

spot_img
×