Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រាជរដ្ឋាភិបាល ផ្អាក​ការ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២០

spot_img

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​យល់ព្រម​ឱ្យ​ផ្អាក​ការ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២០​។ នេះ​បើតាម​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ជម្រាបជូន​សម្តេច ចៅ​ហ្វា​វាំង វរវៀងជ័យ អធិបតី​ស្រី​ង្គា​រ​។

​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី ១១ ខែ សីហា ឆ្នាំ​២០២០ បានចេញ​លិខិត​មួយច្បាប់ សូម​ជម្រាបជូន សម្ដេចចៅហ្វា​វាំង វរវៀងជ័យ អធិបតី​ស្រី​ង្គា​រ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ព្រះបរមរាជវាំង និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ ក្នុង​កម្មវត្ថុ ករណី​សំណើ​សូម​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់ ផ្អាក​ការ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២០​។​

បណ្ឌិត​ហ៊ីង ថូ​រ៉ា​ក់​ស៊ី រដ្ឋលេខាធិការ​ប្រចាំការ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​លើកឡើងថា យោងតាម​លិខិត​លេខ​៦៩ គជប​អ ចុះ​ថ្ងៃទី ៤ ខែសីហា ឆ្នាំ​២០២០ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ បុណ្យជាតិ​-​អន្តរជាតិ​។ លិខិត​លេខ​៤១៩ ខន​/២០ សជណ ចុះ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០ របស់​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​យោងតាម​ចំណារ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២០​។​

សេចក្តី​ដូច​មានចែង​ក្នុង​កម្មវត្ថុ​និង​យោង​ខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រី សូម​ជម្រាបជូន​សម្តេច ចៅ​ហ្វា​វាំង វរវៀងជ័យ អធិបតី​ស្រី​ង្គា​រ មេត្តា​ជ្រាបថា រាជរដ្ឋាភិបាល​យល់ព្រម​ឱ្យ​ផ្អាក​ការ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២០​។​

​សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សម្ដេចចៅហ្វា​វាំង វរវៀងជ័យ អធិបតី​ស្រី​ង្គា​រ មេត្តា​ជ្រាប​និង​ចាត់ចែង​អនុវត្ត​៕
​ដោយ​៖​កូ​ឡាប​

spot_img
×