Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រឿង​ត្រី​ឆ្តោ​ស៊ី​កូន​ឯង ដកតំណែង​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ពី​ស្នងការ​ខេត្តកំពង់ធំ និង​ផ្ទេរ​ភារកិច្ច​ស្នងការរង​ម្នាក់ មក​នាយកដ្ឋាន​បុគ្គលិក​

spot_img

​ភ្នំពេញ ៖ នៅ​ទីបំផុត លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ត្រូវ​ដកហូត​តំណែង​ពី​ស្នងការ​ខេត្តកំពង់ធំ បន្ទាប់​ពីមួយ​រយៈពេល​ចុងក្រោយ​នេះ មានរឿង​អាស្រូវ​ធ្ងន់ធ្ង​រ លូកលាន់​មន្ដ្រីនគរបាល​ជានា​រី​ក្រោម​ឱវាទ​របស់ខ្លួន​។ ចំណែក​ស្នងការរង​ម្នាក់ទៀត ក៏ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​មក​នាយកដ្ឋាន​បុគ្គលិក​ផងដែរ​។

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ បានសម្រេច​ផ្អាក​ការងារ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល អត្តលេខ ០៣៥៥២ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ។ ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ត្រូវ​មក​បង្ហាញខ្លួន​នៅ​នាយកដ្ឋាន​បុគ្គលិក រៀងរាល់​ម៉ោង​ធ្វើការ​ដើម្បី​រង់ចាំ​ការសម្រេច​ជាថ្មី​។​

​ជាមួយគ្នានេះ សម្ដេច​ក្រឡ​ហោម ស ខេង ក៏បាន​ប្រគល់​ភារកិច្ច​ជូន លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ិត គឹម​ស្រ៊ន ស្នងការរង​ជា​ស្នងការ​ស្ដីទី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​។​

​ជាមួយគ្នានេះ សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​សម្រេច​ផ្ទេរ​ភារកិច្ច លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ិម សុ​គឿន ពី​ស្នងការរង​ទទួល​ផែន​ការងារ​ធនធានមនុស្ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ធំ ឲ្យ​មក​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​បុគ្គលិក​ផងដែរ​។​

​សូមបញ្ជាក់ថា ក្រោយ​មានការ​ស្នើសុំ​ពី​ក្រុមនគរបាល​នារី នៅ​ខេត្តកំពង់ធំ​រួចមក សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ភាគី​ពាក់ព័ន្ធ​មួយចំនួន ពិនិត្យ​រឿង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ ដែល​បាន​បៀតបៀន​កេរ្តិ៍ខ្មាស់​ទៅលើ​ពួកគេ​។​

​ថ្លែង​ក្រោយ​បញ្ចប់​ពិធី ប្រកាស​ចូលកាន់​មុខតំណែង សមាជិក​គណៈកម្មាធិកា​រ​ជាតិ ប្រឆាំង​ទារុណកម្ម បំពាក់​ឋានន្តរស័ក្តិ និង​គ្រឿង​ឥស្សរិយយស ជូន​មន្ត្រី​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ ប្រឆាំង​ទារុណកម្ម កាលពី​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ សម្ដេច​ក្រឡាហោម ស ខេង ថ្លែងប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន​ថា «​ខ្ញុំ​បានទទួល​ព័ត៌មាន​នេះ ហើយក៏​បញ្ជូនទៅ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ឯកឧត្តម រដ្ឋលេខាធិការ ចាន់ អ៊ា​ន ក៏ដូចជា អភិបាលខេត្ត​កំពង់ធំ ដើម្បី​ពិនិត្យ​ករណីនេះ ។ ប៉ុន្ដែ​ព័ត៌មាន​ជាបឋម ទាក់ទង​បញ្ហា​នឹង គឺ​មិនមែន​ថ្មី​ទេ រឿង​យូរហើយ​»​។​

​សម្ដេច​ក្រឡាហោម បញ្ជាក់ថា រហូតមកដល់​ពេលនេះ ខ្ញុំ​មិនទាន់​សម្រេច ដោះស្រាយ​យ៉ាងម៉េច នៅឡើយ រងចាំ​ក្រុមការងារ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​។ លើសពីនេះ​ទៀត សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​រំលឹកថា នាពេល​កន្លងទៅ សម្ដេច​បានធ្វើ​លិខិត ព្រមាន​ស្នងការ​នគរបាល​ខេត្តកំពង់ធំ​រួច​ម្ដង​ហើយ​។ ក្រោយពី​ការព្រមាន​ហើយ សម្ដេច ក៏បាន​ឲ្យ​សន្យាថា បើ​មិន​កែប្រែ​ទ នឹង​ឈាន​ទៅមួយ​ជំហាន​ទៀត គឺ​ការដកតំណែង ឬ​ចាត់វិធានការ រដ្ឋបាល​ណាមួយ​ធ្ងន់​ជាង​នេះ​។​

​នៅ​ព្រឹក​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០២០​នេះដែរ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់ លោកស្រី ចក់ សុភាព ប្រជា​ធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​អំពាវនាវ ដល់​ស្ថាន​ដែល​ពាក់ព័ន្ធ ចូលរួម​ដោះស្រាយ​បញ្ហា​បំពាន​លើ​ស្ត្រី ដាក់ទោស​ទណ្ឌ​លើ​ជនល្មើស​តាមផ្លូវ​ច្បាប់​ដោយ​មិនមាន​ការលើកលែង​ដោយសារ​ឋានៈ ឬ​ក្រុម​បក្សពួក (​លុបបំបាត់​នូវ​វប្បធម៌​និ​ទណ្ឌ​ភាព​) នោះ​ទើប​ជាការ​ធានា​នូវ​សីលធម៌ សេចក្តីថ្លៃថ្នូរ​និង​សណ្តាប់ធ្នាប់​សង្គម មិនមែន​ដោយ​ការ​កំហិត​លើ​សម្លៀកបំពាក់​របស់​ស្ត្រី​ឬ​ការដាក់បន្ទុក​បន្ថែម ដោយសារ​ការ​ស្លៀកពាក់​ឬ​ឥរិយាបទ​ណាមួយ​របស់​ស្ត្រី ជា​មូលហេតុ​នៃ​អំពើ​ហឹ​ង្សា​ឬ​បៀតបៀន​នោះឡើយ​។ ខ្ញុំ​ក៏​សង្ឃឹមថា​បុគ្គល​ទាំងឡាយ​ដែល​អះអាងថា គាំទ្រ​ដល់​ការរក្សា​នូវ​សេចក្តីថ្លៃថ្នូរ​សម្រាប់​ស្ត្រី​នឹងចូលរួម​ទាមទារ​និង​ផ្តល់នូវ​យុត្តិធម៌​ដល់​ស្ត្រី​គ្រប់រូប​ដែល​បាន​រងគ្រោះ​ដូច​ករណីនេះ​ជាដើម​។​

​យោងតាម​លិខិត​គោរព​ជូន​សម្ដេច​ក្រឡាហោម ស ខេង របស់​តំណាង​នគ​បាល​នារី កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា «​នាង​ខ្ញុំ​ជា​មន្ដ្រីនគរបាល​នារី នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ធំ (​ជនរងគ្រោះ​) សូម​គោរព​រាយការណ៍ និង​សូម​សម្ដេច​ក្រឡាហោម ស ខេង មេត្តាជួយ​រក​យុត្តិធម៌​ឲ្យ​នាង​ខ្ញុំ​ជា​ជនរងគ្រោះ ដោយសារ​ប្រព្រឹត្ត​អំពើ ពុំគប្បី​មកលើ​នាង​ខ្ញុំ ជា​ស្ដ្រី​មាន​ភាពទន់ខ្សោយ​ពី​សំណាក់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ដែលជា​ស្នងការ​នគរបាល​ខេត្តកំពង់ធំ​»​។​

​ក្នុង​លិខិត​នោះ រៀបរាប់ថា «​នៅ​អំឡុង​ឆ្នាំ​២០១៨-២០១៩ ពួកនាង​ខ្ញុំ​មួយចំនួន​ត្រូវបាន​លោក ឧ​ត្ត​ម សេនីយ៍​ទោ អ៊ុក កុសល ហៅ​ពួកនាង​ខ្ញុំ​ឲ្យ​ទៅ​ជួប​គាត់ នៅក្នុង​បន្ទប់ធ្វើការ​របស់គាត់ ដើម្បី​សួរនាំ​កិច្ចការងារ​មួយចំនួន ។ ដោយ​យល់ឃើញថា គាត់​ជា​ថ្នាក់ដឹកនាំ ពួកនាង​ខ្ញុំ ក៏បាន​ទៅ​ជួប​គាត់​ម្នាក់​ម្ដងៗ តាម​ការ​ណាត់​របស់គាត់​។ ពេល​ចូលដល់​ក្នុង​បន្ទប់​តែ​ពីរ នាក់ លោកស្នងការ​ក៏​សួរនាំ​ថា ពាក់​ស័​ក្ដិ៍​ប៉ុន្មាន​? ហើយ​មុខតំណែង​ជា​អ្វី​សព្វថ្ងៃ​? ហើយ​ចង់បាន​មុខតំណែង ឬ​ឡើង​ស័​ក្តិ៍​អត់​? បើ​ចង់បាន​ចាំ​បង​ជួយ ព្រោះ​បង ជា​ស្នងការ និង​ជា​ប្រធាន​អង្គភាព ចង់​ធ្វើ​អ្វី​ក៏បាន​ដែរ ឲ្យ​តែ​អូន​ព្រម​ស្រលាញ់​បង​។ ម្យ៉ាងទៀត បើ​អូន​ព្រម​ស្រឡាញ់​បង កុំ​បារម្ភ​ខ្លាច​មានកូន​អី ព្រោះ​ទឹកកាម​បង គ្មាន​មេជី​វិត​បង្ក​កំណើត​ទេ​។ ពេលលឺ ពាក្យសំដី​ទាំងអស់នេះ នាង​ខ្ញុំ​ហួសចិត្ត​មិន​នឹកស្មានថា គាត់​ហ៊ាន​និយាយ​ពាក្យសំដី​បែបនេះ មកលើ​នាង​ខ្ញុំ​ជា​កូនចៅ​»៕​ដោយ​៖​កូ​ឡាប​

spot_img
×