Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តកោះកុង មានផ្ទះ​សំណាក់​ចំនួន ៩៦​កន្លែង និង​សណ្ឋាគារ​ចំនួន ១១​កន្លែង សរុប​ទាំងអស់​ជិត ២០០០​បន្ទប់ ត្រៀម​ទទួលភ្ញៀវ​ទៅ​កម្សាន្ត ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក​សប្តាហ៍​ក្រោយនេះ​

spot_img

​កោះកុង​៖ លោក សុខ ចន្ទ​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង បាន​មានប្រសាសន៍ថា ខេត្តកោះកុង សព្វថ្ងៃនេះ មានផ្ទះ​សំណាក់​ចំនួន ៩៦​កន្លែង និង​សណ្ឋាគារ​ចំនួន ១១​កន្លែង សរុប​ទាំងអស់​ជិត ២០០០​បន្ទប់ និង​អាហារ​ដ្ឋា​ន ភោជនីយដ្ឋាន​ជិត ១០០​ទីតាំង នៅក្នុង​ខេត្ត​ជាប់​តំបន់ឆ្នេរ​មួយ​នេះ​។​

​លោក​បញ្ជាក់ថា គិត​ត្រឹម​ពេលនេះ ភ្ញៀវ​បាន​កក់​បន្ទប់​សណ្ឋាគារ និង​ផ្ទះសំណាក់​អស់​ប្រហែល ៨០​ភាគរយ​ហើយ និង​ភ្ញៀវ​ប្រហែល ២០​ភាគរយ​ទៀត និយម​បោះតង់​បែប​លក្ខណៈ​គ្រួសារ​នៅតាម​តំបន់ឆ្នេរ និង​រមណីយដ្ឋាន​ធម្មជាតិ​ផ្សេងៗ​។ លោក​បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​អាជីវករ ប្រតិបត្តិ​ករ​បម្រើ​ក្នុង​វិស័យ​ទេសចរណ៍​ទាំងអស់ ត្រូវ​ចូលរួម​ឱ្យបាន​ផុលផុស សម្អាត​អនាម័យ​បរិស្ថាន ឱ្យបាន​មុនពេល​វេលា​នេះ​ឈានចូល​មកដល់ ហើយ​កត្តា​សំខាន់បំផុត ដែល​គេ​គ្រប់គ្នា​តែងតែ​ព្រួយបារម្ភ និង​ភ័យខ្លាច​នោះ​គឺ ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ពោលគឺ​ត្រូវ​រួមគ្នា​ទប់ស្កាត់​ដោយ​អនុវត្តតាម​គោល​ការណែនាំ របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ជាប់លាប់​ជានិច្ច​។​
​ដើម្បី​ចៀសវាង​ការដំឡើងថ្លៃ​ម្ហូបអាហារ​ថ្លៃ​ហួសហេតុ ក្នុង​ថ្ងៃ​ឈប់សម្រាក​សប្តាហ៍​ក្រោយនេះ មន្ទីរ​ទេសចរណ៍​ខេត្ត នឹង​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ផ្សព្វផ្សាយ​ណែនាំ​ដល់​អាជីវករ​លក់ដូរ និង​អ្នក​ប្រកប​របរ​ក្នុង​វិស័យ​ទេសចរណ៍ លក់​ក្នុងតម្លៃ​សមរម្យ​ដែល​ភ្ញៀវ​អាច​ទទួលយកបាន​ដោយ​មិន​ថ្នាំងថ្នាក់​ចិត្ត និង​ចង់​មក​ទស្សនា​ខេត្តកោះកុង​បន្តបន្ទាប់​ទៀត​។​

​ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក​សង​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ពីថ្ងៃ​ទី ១៧​ដល់ ២១​ខែសីហា​នេះ អាជ្ញាធរ​ខេត្តកោះកុង បាន​រំពឹងថា នឹង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ច្រើន​កុះករ​។ អាជ្ញាធរខេត្ត ក៏ដូចជា​មន្ត្រី​ទេសចរណ៍​ខេត្ត បាន​អះអាងថា ខ្លួន​កំពុង​ត្រៀម​ស្វាគមន៍​ភ្ញៀវទេសចរ​យ៉ាង​កក់ក្តៅ​បំផុត​។​

​គួរ​បញ្ជាក់ថា កោះកុង ជា​ខេត្ត​ស្ថិតនៅ​ភាគ​និរតី​នៃ​ប្រទេស ដែលមាន​ចម្ងាយ​ឆ្ងាយ​ជាងគេ​ក្នុងចំណោម​ខេត្ត​ជាប់​តំបន់ឆ្នេរ​ទាំង ៤​របស់​កម្ពុជា​។ ទោះបីជា​ស្ថិតនៅ​ឆ្ងាយ​ជាងគេ និង​ផ្លូវ​ធ្វើដំណើរ​ត្រូវ​ឡើង​ចុះ​ភ្នំ​លំបាក​បន្តិច​ក្តី ប៉ុន្តែ​ខេត្ត​នេះ​នៅតែ​ជា​គោលដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​ទៅ​ទស្សនា​មិនចេះ​រីងស្ងួត​៕
​ដោយ​៖CEN


spot_img
×