Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាន់តែ​ក្តៅ​ហើយ​! ម៉ែ​រួយ ប្រតិកម្ម​ខ្លាំងៗ​ទៅកាន់​មាសស្នេហ៍ ពេជ្រ សោភា ខណៈ​អ្នកស្រី សៀវ​ម៉ី ទទួលស្គាល់​ការ​ថា​ជាការ​ពិត តែ​អន់​ចិត្តត្រង់​ថា​… (​វីដេអូ​)

spot_img

ភ្នំពេញ៖ ​កាលពីពេល​ថ្មីៗ​នេះ តារាចម្រៀង​ស្រី​ដ៏​ល្បីឈ្មោះ ពេជ្រ សោភា បាន Live វីដេអូ ទម្លាយ​ចេញពី​ក្រុមហ៊ុន​លក់​ផលិត​អន​ឡាញ​រកស៊ី​ជញ្ជក់​ឈាម​អ្នកទិញ​លក់​បន្ត ឬ ហៅថា​ក្រុមហ៊ុន​ពីរ៉ាមីត ដោយ​ឲ្យ​បងប្អូន​ទាំងអស់គ្នា​ប្រុងប្រយ័ត្ន ជាពិសេស​ជាមួយ​ចំពោះ​អ្នកលក់​អន​ឡាញ​ដែល​តែងតែ​អួត​ផ្ទះ​វីឡា ឡាន​ទំនើប និង​សម្ញែង​គ្រឿងអលង្កា​ពាក់​ជ្រែកៗ​ខ្លួន ដើម្បី​អូសទាញ​ឲ្យ​យើង​ផុងខ្លួន​រហូត​ចុងក្រោយ​ត្រូវ​វាន់​ក​ក្លាយជា​កូនបំណុល​ធនាគារ​ទារ​។​

​ក្នុងនោះ ពេជ្រ សោភា ក៏បាន​គូសវាស​បញ្ជាក់​យ៉ាង​ស៊ីជម្រៅ ពី Step ​ក្បួន​ធ្វើ​ស៊ី​មួយ​ដំណាក់កាលៗ ពី​សំណាក់​អ្នកលក់​ចែកចាយ (​មេ​ធំ​) ដែល​នាង​ហៅថា​នេះ​ជា​ក្បួន​ធ្វើ​ស៊ី​បែប​ពីរ៉ាមីត ហើយ​ចុងក្រោយ​ធ្វើ​ឲ្យ​អ្នកលក់​បន្ត ឬ តំណាង​ចែកចាយ ត្រូវ​ទឹកភ្នែក ព្រោះតែ​មិន​នឹកស្មាន​លង់ខ្លួន​ចាញ់បោក​គេ ដោយ​មិនដឹង​ខ្លួន​បែបនេះ​។​

​យ៉ាងណាមិញ ក្រោយពី​បានឃើញ ពេជ្រ សោភា បានលើកឡើង​បែបនេះ ស្រាប់តែ ម៉ែ រ៉ួ​យ ដែលជា​ម្ចាស់​ក្រុមហ៊ុន​លក់​ផលិតផល​អន​ឡាញ​ដ៏​ជោគជ័យ មាន​តំណាង​ចែកចាយ​ខ្ទង់​ម៉ឺន​នាក់ បានចេញ​វីដេអូ​ប្រតិកម្ម​ទៅកាន់ ពេជ្រ សោភា ភ្លាមៗ ដោយ​ក្នុងនោះ ម៉ែ​រ៉ួ​យ បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​មាន​អ្នកខ្លះ​គាត់​លក់​ផលិតផល​ដែរ តែ​គាត់​អត់​មាន​តំណាង​ទេ គាត់​ចេញមក​បូក​ដក​គុណ​ចែក ទាំង​មិនដឹងថា​ក្រុមហ៊ុន​គេ​នីមួយៗ​ដែលមាន​តំណាង​ចែកចាយ គេ​ធ្វើ​របៀប​ម៉េច​ផង គាត់​អត់​ដឹង​ទេ តែ​គាត់​អត់​មាន​តំណាង​ចែកចាយ គាត់​ចូលមក​និយាយ​ពី​គេ​… ខ្ញុំ​ក៏​មិន​រើស​ដាក់ខ្លួន​ទេ ខ្ញុំ​មិន​ខ្វល់​ទេ ខ្ញុំ​ប្រាប់​ហើយ​តើ បើ​ចង់​ត្រាវ (​រមាស់​) ដឹង​ណាស់ 27$ ឲ្យ​បងប្អូន​ខ្លួនឯង បើ​មុខ​មកវា​មិនកើត ខ្លួន​មានមុខ​មាន​មាត់​ល្បី អ៊ីចឹង​ជួល​គេ ឲ្យ​គេ 10$ ចូលទៅ​មើល ស៊ើប​ដាក់​ក្រុមហ៊ុន​មួយ​ហ្នឹង​ឲ្យ​ណា​ណី​ម្តង​មើល វា​ប្រព័ន្ធ Network អ្ហេ​ស​! វា​ប្រព័ន្ធ​ពីរ៉ាមីត​អ្ហេ​ស​! លុយ​ប៉ុនៗ​ហ្នឹង មាសស្នេហ៍ មានមុខមាត់​ប៉ុន​ហ្នឹង​ដែរ ដាក់​មក ស៊ើប​ឲ្យ​គ្រប់​ក្រុមហ៊ុន​ហ្មង​»​។​

​ម៉ែ​រួយ ក៏បាន​ប្រាប់​មាសស្នេហ៍ ពេជ្រ សោភា ទៀតថា «​មាសស្នេហ៍ ម្ត៉េ​ច​តែ​យើង​បាន​ដើរ​ថា​ឲ្យ​គេ​ហើយ យើង​ត្រូវ​រក​ភ័ស្តុតាង​ឲ្យ​គ្រប់​ទៅ​…​។ អ៊ីចឹង​បើ​វា​ត្រាវ​ក្នុង​ខ្លួន​វា​ច្រើន វា​រមាស់​ខ្លាំង ឬ​ហៅថា​ចង់​វាយប្រហារ​គេ​ខ្លាំង ក៏​ជួល​គេ​ស៊ើប​ម៉ា​ក្រុមហ៊ុន​មួយៗ វា​អត់​អស់​១​ពាន់​ដុល្លារ​ទេ ១​ពាន់​ដុល្លារ​អត់​អស់​ច្រើន​ទេ មេស​ស្នេហ៍​! ស៊ើប​ឲ្យ​គ្រប់ ហើយ​ចាំ​យកទៅ​និយាយ អាហ្នឹង​ព័ត៌មាន​ច្បាស់ៗ ដាក់​ដឿ​កៗ​ហ្មង ហើយ​បើ​ដឹង​ឲ្យ​ច្បាស់​ទៀត ដាក់​ឲ្យ​ចំឈ្មោះ​តា​ហ្មង​…. ទោះបី​ចង់​ប្តឹង ក៏​ប្តឹង​មិន​ឈ្នះ​មាសស្នេហ៍​ដែរ​»​។​

​ម៉ែ​រួយ នៅបាន​បញ្ជាក់​ទៅកាន់​បងប្អូន​ថា ប្រសិនបើ​ផលិតផល​របស់​នាង មិនល្អ ឬ ក្រុមហ៊ុន​របស់​នាង​ជា​ក្រុមហ៊ុន​រកស៊ី​បោកប្រាស់​គេ នោះ​ពុំ​អាចឈរជើង​បាន​រាប់​ឆ្នាំ​មកទល់ពេលនេះ​នោះទេ ហើយក៏​មិនអាច​បោក​ទៅលើ​មុខ​ដដែល​នោះដែរ ព្រោះថា ការរកស៊ី​បោកប្រាស់​គេ​មិនអាច​ធ្វើបាន​ដល់​រាប់​ឆ្នាំ​បែបនេះ​បានទេ ពោលគឺ​បោក​គេ​បានតែ​ពីរ​បី​ថ្ងៃ​ហ្នឹង​រលាយ​ហើយ​។​

​ដោយឡែក អ្នកស្រី សៀវ ម៉ី វិញ ក៏បាន​ចេញមក​ប្រតិកម្ម​ទៅនឹង​ការលើកឡើង​របស់ ពេជ្រ សោភា ផងដែរ ដោយ​អ្នកស្រី​មិនអាច​ទទួលយក​បានឡើយ ចំពោះ​ការប្រើ​ពាក្យ​វាយប្រហារ​ថា អ្នក​សម្ញែង​ផ្ទះ​វីឡា មាស​ពេជ្រ គួរ​ប្រុងប្រយ័ត្ន​ក្រែង​អស់​គូទ​ខោ​។ តែ​ទោះយ៉ាងណា ក្នុងនោះ អ្នកស្រី​ក៏​ទទួលស្គាល់ថា ប្រយោគ​ទី​២​ដែល ពេជ្រ សោភា បានលើកឡើង មួយចំនួន​គឺជា​ការពិត និង​មួយចំនួន​ក៏​មិន​ត្រឹមត្រូវ​ដែរ​។​

​អ្នកស្រី សៀវ ម៉ី ក៏​ចង់​បញ្ជាក់​ទៅកាន់ ពេជ្រ សោភា ឲ្យ​ដឹងថា សម្រាប់​អ្នកស្រី​ផ្ទាល់ គឺ​អ្នកស្រី​ជា​មនុស្ស​ចូលចិត្ត​ពាក់ ចូលចិត្ត​ភាពស្រស់ស្អាត ហេតុនេះ អ្នកស្រី​ត្រូវតែ​ធ្វើ​អ្វីដែល​អ្នកស្រី​ប៉ងប្រាថ្នា និង​ក៏បាន​បញ្ជាក់​យ៉ាង​ចាក់​ដោត​បែបនេះ​ថា «​ខំប្រឹង​រកស៊ី ក៏​ព្រោះតែ​ចង់មានចង់បាន និង​ចង់​ឲ្យ​រូប​ស្រស់ស្អាត បើ​មិន​អ៊ីចឹង​ទេ តើ​ខំប្រឹង​ធ្វើ​អ្វី​… សម័យនេះ ចូលចិត្ត​សប្បាយៗ​ច្រើន​ជួបជុំ​មិត្ត​ភ័ក្តិ តែងខ្លួន​លម្អៗ​ទៅកាន់​គ្នា​តែ​ប៉ុណ្ណឹង សម្ភារ​គ្រឿង​ពេជ្រ គឺ​តែងតែ​ពាក់​ហើយ ខ្ញុំ​មិន​ជឿថា អ្នកមានរ​បស់ពាក់យ​ក​ទុក​ក្នុង​ទូ​ទេ ហើយ​មាន​លុយ​ទុក​ឲ្យ​កណ្តុរ​កាត់​ទេ​….​ចា៎​ខ្ញុំ​អត់​ជឿ​ទេៗ​! តែបើ​រឿង​ប៊ី​ស​ស៊ី​នី​ស​ហ្នឹង បង​ឯង​និយាយ​ក្រោយ​ខ្ញុំ​ទេ ខ្ញុំ​និយាយ​ហើយៗ វា​ការពិត បង​ឯង​និយាយ​ត្រូវ​! អា​រឿង​តំណាង​មួយ​ពី​តំណាង​មួយ ត​គ្នា​ទៅ​ទិញ​ហ្នឹង ខ្ញុំ​និយាយ​មុន​ហើយៗ បង​ឯង​មើល Live ខ្ញុំ​ទៅ បង​ឯង​និយាយ​ក្រោយ​ខ្ញុំ​ទេ​បង ព្រោះ​ខ្ញុំ​ដឹង​មុន​បង​ឯង​ទៀត ។ ហេតុ​អី បានជា​ខ្ញុំ​មិន​រើស​តំណាង​ចែកចាយ​… អា​រឿង​រើស​តំណាង​ស៊ីតៗ​គ្នា​ហ្នឹង គឺ​ខ្ញុំ​អត់​ទេ​! ។ តែ​រឿងនេះ​មិនអាច​ទទួលយក​បានទេ ព្រោះ​អ្នកលក់​អន​ឡាញ​មួយចំនួន គាត់​លេង​គ្រឿង​ពេជ្រ​ដូចគ្នា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​គេ​ច្រើន​….​។​

​ចង់ដឹងថា តើ​ម្ចាស់​ក្រុមហ៊ុន​ផ្នែក​ផលិតផល​អន​ឡាញ​ដ៏​ធំៗ​ទាំងពីរ ប្រតិកម្ម​ផ្សេងៗ​គ្នា​ទៅកាន់ ពេជ្រ សោភា យ៉ាងណា សូម​ទស្សនា​វីដេអូ​ខាងក្រោម​៕ ដោយ​៖ លឹម ហុង​


spot_img
×