Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

PSG បាន​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ទាំង​ព្រលឹងចុងសក់​

spot_img

Paris Saint Germain ស៊ុត​ចូល​ចុង​ម៉ោង​២​គ្រាប់ ក្នុង​ជ័យជំនះ​បានមកពី​ការ​វាយបក​ដ៏​អស្ចារ្យ​ទល់នឹង Atalanta កាល​យប់មិញ និង​បាន​ឈានដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​លើកដំបូង ក្នុង​រយៈពេល​២៥​ឆ្នាំ​។​

​វា​គឺជា​រាត្រី​ដ៏​ខកចិត្ត​សម្រាប់​ខ្សែប្រយុទ្ធ PSG Neymar ដែល​ត្រូវ Atalanta នាំ​មុខមុន​តាំងពី​នាទី​២៧ ដោយ​កីឡាករ​ដែល​កើត​នៅ​ប្រទេស អាល្លឺម៉ង់ តែ​លេង​ឲ្យ​ជម្រើសជាតិ ក្រូ​អាត Mario Pasalic​។​
​ប៉ុន្តែ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល​រូបនេះ​បាន​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ជាតិ​របស់គាត់ Marquinhos ស៊ុត​បញ្ចូល​ទី​តាម​ស្មើ​បាន​នៅ​នាទី​៩០ និង​នៅ​នាទី​៩០​ដដែល​នេះ កីឡាករ​បម្រុង Kylian Mbappe បាន​បញ្ជូន​បាល់​យ៉ាង​ស្អា​តទៅ​ឲ្យ​អតីត​ខ្សែប្រយុទ្ធ Stoke City Eric Maxim Choupo-Moting ស៊ុត​ចូល​គ្រាប់​ជ័យជំនះ ២-១​។
​នៅក្នុង​ការប្រកួត​កាលពី​យប់មិញ វា​ជា​ខួប​ទី​៥០​ឆ្នាំ​របស់​ក្លឹប ដែលមាន​មូលដ្ឋាន​នាទី​ក្រុង ប៉ារីស​ប្រទេស បារាំង​។ Neymar ជា​កីឡាករ​ថ្លៃ​ជាងគេ​បំផុត​ក្នុង​លោក​រីឯ Mbappe ជា​កីឡាករ​ថ្លៃ​បំផុត​ទី​២​ក្នុង​លោក ទោះ​មិនបាន​ស៊ុត​បញ្ចូល​ទី​មែន ប៉ុន្តែ​បានរួម​ចំណែក​ដ៏​ធំធេង ក្នុង​ជ័យជំនះ​លើ​ការ​វាយបក​ដ៏​អស្ចារ្យ​នេះ​។
​ដោយឡែក​បើ​និយាយ​ពី​ប្រាក់​ឈ្នួល​ប្រចាំ​សប្តាហ៍​តែ Neymar ម្នាក់​គឺ​ស្មើនឹង​ប្រាក់​ឈ្នួល​ក្នុង​ក្រុម Atalanta ទាំងមូល​(​ចំណូល​រួមមួយ​ឆ្នាំ​៩៥​លាន​ផោន​/១១០​លាន​យូរ៉ូ​/១២៣​លាន​ដុល្លារ​) ដោយ​ទទួលបាន​ប្រមាណ ២​លាន​ដុល្លារ​កន្លះ​ក្នុង​មួយ​សប្តាហ៍​។​

​សូមបញ្ជាក់ថា PSG នឹង​ជួប​ទាំង At. Madrid ក៏​ដូច RB Leipzig នា​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​អង្គា​រ៍​សប្តាហ៍​ក្រោយនេះ​៕
​ដោយ ៖​វិច្ឆិកា​


spot_img
×