Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តៃវ៉ាន់ ប្រកាស​បង្កើន​ថវិកា​លើ​វិស័យ​ការពារជាតិ សម្រាប់​ឆ្នាំក្រោយ ក្រោយពេល​ចិន ធ្វើ​សមយុទ្ធ​ក្បែរ​កោះ​របស់ខ្លួន​

spot_img

​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ កោះ​តៃវ៉ាន់​បានប្រកាស​បង្កើន​ថវិកា​ចំនួន ១,៤​ពាន់​លាន​ដុល្លារ សម្រាប់​ការចំណាយ​លើ​វិស័យ​ការពារជាតិ​នៅ​ឆ្នាំក្រោយ​។ ការប្រកាស​ពង្រឹង​វិស័យ​ការពារជាតិ​របស់​តៃវ៉ាន់ កើតឡើង​បន្ទាប់ពី​ចិន បានធ្វើ​សមយុទ្ធ​យោធា​កាលពីពេល​ថ្មីៗ​នៅក្បែរ​តៃវ៉ាន់​។​

​កាលពី​ថ្ងៃ​ចន្ទ តៃវ៉ាន់​បាន​និយាយថា យន្តហោះ​ចំបាំង​របស់​ចិន បាន​ហោះ​កាត់​ខ្សែបន្ទាត់​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់ នៅ​ថ្ងៃ​ដែល​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អា​មេ​រិច លោក Alex Azar កំពុងតែ​ជួប​ជាមួយ​មេដឹកនាំ​តៃវ៉ាន់ អ្នកស្រី Tsai Ing-wen នៅក្នុង​ទីក្រុង​តៃប៉ិ​។ ចិន​ខឹងសម្បារ​យ៉ាងខ្លាំង ចំពោះ​ដំណើរ​ទស្សនៈកិច្ច​របស់​មន្ត្រីជាន់ខ្ពស់​អា​មេ​រិច​។​

​គណៈរដ្ឋមន្ត្រី​របស់​អ្នកស្រី Tsai Ing-wen កំពុង​ស្នើ​ថវិការ​ចំនួន ១៥,៤​ពាន់​លាន​ដុល្លារ សម្រាប់​ការចំណាយ​លើ​វិស័យ​យោធា​នៅ​ឆ្នាំក្រោយ ចាប់ពី​ខែមករា ខណៈដែល​ការចំណាយ​លើ​វិស័យ​ការពារជាតិ​ក្នុងឆ្នាំនេះ​មាន​ចំនួន ១៣​ពាន់​លាន​ដុល្លារ​។​

​ចាប់តាំងពី​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​មក អ្នកស្រី Tsai Ing-wen បានធ្វើ​ទំនើបកម្ម​កងកម្លាំង​តៃវ៉ាន់ និង​បាន​បង្កើន​ការចំណាយ​លើ​វិស័យ​ការពារជាតិ​ជា​អទិភាព​។​

​សំណើ​ថវិកា​នោះ​ត្រូវតែ​ធ្វើការ​អនុម័ត​ដោយ​សមាជិក​រដ្ឋសភា ទោះបី​គណបក្ស​រីកចម្រើន​ប្រជាធិបតេយ្យ​របស់​អ្នកស្រី មាន​សំឡេង​ភាគច្រើន​ក្តី​នៅក្នុង​សភា​។​

​មហា​យក្ស​ចិន​មិនដែល​បោះបង់​ការប្រើប្រាស់​យោធា ដើម្បី​យក​តៃវ៉ាន់​មក​គ្រប់គ្រង​ឡើយ និង​បាន​ប្រឆាំង​ការលក់​អាវុធ​របស់​អា​មេ​រិច​ទៅ​ឲ្យ​តៃវ៉ាន់​។ អា​មេ​រិច ត្រូវបាន​ចង​ដោយ​ច្បាប់​ក្នុងការ​ផ្តល់​ការការពារ​គ្រប់​មធ្យោបាយ​ដល់​តៃវ៉ាន់​។​

​សូម​រំលឹកថា កាលពី​ឆ្នាំមុន ក្រសួងការបរទេស​អា​មេ​រិច​បានអនុម័ត​ការលក់​អាវុធ​តម្លៃ ១០​ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​តៃវ៉ាន់​៕

​ប្រៃ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

spot_img
×