Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទម្លាប់​មិនល្អ​ទាំងនេះ អាចធ្វើ​ឲ្យ​អ្នក​ឧស្សាហ៍​ឈឺ​ខ្នង​

spot_img

​ទម្លាប់​ប្រចាំថ្ងៃ​មួយចំនួន​អាច​ជះឥទ្ធិពល​គួរឱ្យ​បារម្ភ​ចំពោះ​សុខភាព​ឆ្អឹងខ្នង​។ ថា​តើ​ទម្លាប់​ទាំងនោះ​មាន​អ្វីខ្លះ​? ខាងក្រោម​នេះ​ជា​ទម្លាប់​មិនល្អ​មួយចំនួន​ដែល​អ្នក​គួរ​កែប្រែ​ដើម្បី​ចៀស​ផុតពី​បញ្ហា​ឈឺ​ខ្នង ៖

១. គេង​លើ​ពូក​ចាស់​

​ពូក​ល្អ​មួយ​អាច​រក្សា​គុណភាព​ត្រឹម​ពី ៨ ទៅ ១០ ឆ្នាំ​ប៉ុណ្ណោះ​។ ប្រសិនបើ​អ្នក​មិន​ធ្លាប់​ផ្លាស់ប្ដូរ​ពូក​ថ្មី​សោះ​សម្រាប់​រយៈពេល​ច្រើនជាង ១០ ឆ្នាំ​ហើយ​នោះ​ឆ្នឹង​កង​ខ្នង​ប្រាកដជា​មិនអាច​ទទួលបាន​ការ​ទ​ប់​ទ្រ​ស្របតាម​តម្រូវការ​ឡើយ​។ ជា​លទ្ធផល​អា​ការៈឈឺ​ខ្នង​នឹង​លេចឡើង​! ដើម្បី​ជាការ​ប្រសើរ​ចូរ​ផ្លាស់ប្ដូរ​ពូក​ចាស់​ចេញ​ដោយ​ជំនួស​មកវិញ​នូវ​ពូក​ថ្មី​ដែល​មិន​រឹង​ពេក ឬ​ទន់​ពេក​។​

២. ស្ពាយ​កាតា​ប​ធ្ងន់ៗ​ពេក​

​ទម្លាប់​ស្ពាយ​កា​តាប​ធ្ងន់ៗ​ពេក គឺ​មិនល្អ​សោះឡើយ​ចំពោះ​សុខភាព​ឆ្អឹងខ្នង​។ សូម្បីតែ​សន្លាក់​ត្រង់​-​ក​និង​ស្មា​ក៏​នឹង​ទទួលរង​ផលប៉ះពាល់​ដែរ​!

៣. ការ​អង្គុយ​ពេញ​មួយថ្ងៃ​

​ការ​ចំណាយពេល​អង្គុយ​ច្រើន​ក្នុង​មួយថ្ងៃៗ​អាចធ្វើ​ឲ្យ​អ្នក​ប្រឈមមុខ នឹង​ហានិភ័យ​នៃ​បញ្ហា​សុខភាព​គ្រោះថ្នាក់ ដល់​អាយុជីវិត​បាន​! ការ​អង្គុយ​ផ្ដល់​សម្ពាធ​ដល់​ឆ្អឹងខ្នង​ច្រើនជាង​ការ​ឈរ​។ ម្យ៉ាងវិញទៀត​ទម្លាប់​នេះ​ក៏​អាច​បណ្ដាលឱ្យ​សាច់ដុំ​ខ្នង ចុះខ្សោយ​ដោយសារ​ភាព​អសកម្ម​ផងដែរ​។ ការ​អង្គុយ​យូរៗ​ពេក​ក្នុង​មួយថ្ងៃ អាចធ្វើអោយ​អ្នក​ប្រឈមមុខ​នឹង​ហានិភ័យ នៃ​បញ្ហា​សុខភាព​ជាច្រើន​រួមបញ្ចូល​ទាំង​អា​ការៈឈឺ​ខ្នង ជំងឺ​ធាត់​ជ្រុល ឈឺសន្លាក់ ពុក​ឆ្អឹង លើសឈាម ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ជំងឺ​បេះដូង​។​

៤. ស្ត្រេ​ស​ពេក​

​សាច់ដុំ​ត្រ​ង់ក និង​ខ្នង​ក៏​រង​ភាព​តានតឹង​ផងដែរ​នៅពេល​អ្នក​ស្ត្រេ​ស​។ ជា​លទ្ធផល​ហានិភ័យ​នៃ​អា​ការៈឈឺចាប់​រោយ​ក និង​ឆ្អឹងខ្នង​ក៏​កើនឡើង​ខ្ពស់​។​

៥. មិន​ធ្វើ​លំ​ហាត់ប្រាណ​សោះ​

​ការធ្វើ​លំ​ហាត់ប្រាណ​ជួយ​ដល់​បង្កើន​ការលូតលាស់ នៃ​សាច់ដុំ​ដែល​ចាំបាច់​សម្រាប់​ការ​ទ្រទ្រង់​ខ្នង​។ នៅពេល​អ្នក​មិនបាន​ធ្វើ​លំ​ហាត់ប្រាណ​គ្រប់គ្រាន់​ទេ នោះ​អា​ការៈឈឺ​ខ្នង​នឹង​លេចឡើង​។ ការមិនធ្វើ​លំ​ហាត់ប្រាណ​សោះ ក៏​ជះឥទ្ធិពល​ដល់​សុខភាព​សន្លាក់​គួរឱ្យកត់សម្គាល់ ដោយ​លំហូរ​ឈាម​ទៅកាន់​សន្លាក់ ត្រូវបាន​កាត់បន្ថយ​នៅពេល​អ្នក​មិន​ធ្វើ​សកម្មភាព​រាងកាយ​អ្វី​សោះ​។ ខណៈ​នេះ​សន្លាក់​នឹងត្រូវ​ខ្វះ​ការផ្គត់ផ្គង់​នូវ​អុក​ស៊ី​ហ្ស៊ែ​ន ព្រមទាំង​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ដើម្បី​រក្សា​ភាពរឹងមាំ​សុខភាព​ល្អ​។ ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់ ឬ​រាងកាយ​មាន​ភាព​សកម្ម​ពិតជា​អាចជួយ​ទប់ស្កាត់​បញ្ហា​សន្លាក់​បាន​យ៉ាង​ប្រសើរ​៕

​ប្រភព​៖ health.com.kh


spot_img
×