Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុញ​នុះ​! ចែ កា បង្ហាញ​ភស្តុតាង​ស្តែងៗ Rose ខ្ចីលុយ​ជនបរទេស​ម្នាក់​ពិតមែន តែ​បាន Block មិន​ព្រម​សង (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ កញ្ញា An Na Rose បច្ចុប្បន្ននេះ ឃើញថា​បាន​កំពុង​ក្លាយជា​តួអង្គ ដែល​បងប្អូន​ប្រិយមិត្ត​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក តាមដាន​យ៉ាង​ជក់ចិត្ត​ចាប់អារម្មណ៍​តែម្តង បន្ទាប់ពី​ផ្ទុះ​ការរិះគន់​យ៉ាង​ចាស់ៗ​ដៃ ដោយសារតែ​សម្តី​ប៉ុន្មាន​ម៉ាត់​ដែល​នាង​បាន​និយាយ​នៅលើ​បណ្តាញ​សង្គម Tik Tuk ខឹង​ទៅនឹង​មីង​ម្នាក់​ដែល​អត់​ស្គាល់​ខ្លួន​ថា​ជា​នរណា ក្នុង​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា «​មីង​ស្គាល់ វិមានឯករាជ្យ​អត់​? ស្គាល់​ក្រដាស ១០ ក្រដាស ២០ អត់ បើ​អត់​ស្គាល់​ទេ មីង​អាច​ស្វែង​រកមើល នៅក្នុង​បណ្ដាញ​សង្គម យូ​ធូប បាន នោះ​មីង​នឹង​ដឹងថា ខ្ញុំ​ជា​នរណា​គេ​ហើយ​»​។​

​ដោយឡែក​ក្រោយ​រឿងនេះ​ពុំទាន់​រសាយ​បាត់​ពី​ការហួសចិត្ត​របស់​មហា​ជន​ផង ស្រាប់​បែកធ្លាយ​កញ្ញា Rose បាន​បោក​លុយ​គេ​អស់ ៥០០០ ដុល្លារ មិន​សង​។ តែ​ទោះយ៉ាងណា Rose ក៏បាន​ចេញមក​បញ្ជាក់​ថា ការចោទប្រកាន់​ខាងលើ​នេះ គឺជា​រឿង​មិន​ពិត​នោះទេ ដោយបាន​អះអាងថា នេះ​ជា​ចេតនា​របស់​បុគ្គល​មួយ​ដែល​ប្រើ​អា​ខោ​ន​ក្លែងក្លាយ ចង់​បំផ្លាញ​កិត្តិយស​របស់​នាង​ប៉ុណ្ណោះ​។​

​ទោះយ៉ាងណា​ក្តី ទន្ទឹមនឹង Rose បាន​បដិសេធ​ជាប់​វា​ក់វិន​នឹង​ការចោទប្រកាន់​បោក​លុយ​គេ​នេះ ស្រាប់តែ​អ្នកលក់​អន​ឡាញ Mo Lika បាន​បញ្ចេញ​វីដេអូ Rose ខ្ចីលុយ​ជនបរទេស​ម្នាក់​ស្តែងៗ ប៉ុន្តែ ក្រោយមក Rose បាន Block គាត់ ដោយ​ពុំ​ព្រម​សងលុយ​គាត់​វិញ​ទេ​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក Mo Lika បាន​បង្ហោះ​វីដេអូ និង​សរសេរ​បញ្ជាក់​ឲ្យ​ដឹងថា​៖ «​មាន​ជនបរទេស​ម្នាក់​សុំ​ឲ្យ​ខ្ញុំ​ជួយ គាត់​បានបញ្ជាក់​បូករួម​ទាំង​ភស្តុតាង​ច្បាស់លាស់​ថា កញ្ញា Rose បោកប្រាស់​គាត់ ។ គាត់​បាន​បញ្ជាក់ថា Rose បាន​ខ្ចីលុយ​គាត់ មកដល់ពេលនេះ Rose នៅ​ជំពាក់​គាត់ 4166$ ទៀតហើយ Rose បាន Block គាត់​ដោយ​មិន​ព្រម​សងលុយ​គាត់ សូម Rose ជួយ​ចេញមុខ​តទល់​នឹង​គាត់ ដើម្បី​រក យុត្តិធម៌​ទាំងសងខាង​» ៕ ដោយ​៖ លឹម ហុង​

spot_img
×