Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​យោធា​ពីរ​នាក់​ឈ្លក់ទឹក​ស្លាប់​ក្នុង​រថយន្ត រីឯ​បីនាក់​ទៀត​រួចផុតជីវិត ពេល​បើករថយន្ត​ឆ្លង​ទឹក​កំពុង​ហូរ​លិច​ចូលក្នុង​ទឹក​

spot_img

​ព្រះវិហារ ៖ មន្ត្រី​យោធា​២​នាក់ បាន​ឈ្លក់ទឹក​ស្លាប់​ជីវិត​ភ្លាមៗ នៅក្នុង​រថយន្ រីឯ​បីនាក់​ទៀត​បាន​រួចផុតជីវិត ពេល​បើករថយន្ត​ឆ្លង​ទឹក​កំពុង​ហូរ កាលពី​វេលា​ម៉ោង ៩​ព្រឹក ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​ចំបក់​សែន​ជ័យ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។​

​យោងតាម​របាយការណ៍​ហេតុ របស់​ការិយាល័យ​ទី​២ កងពលតូច​អន្តរាគមន៍​លេខ​៨ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​ហេតុការណ៍​នេះ​កើតឡើង គេ​ឃើញ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​TACOMA (​តា​កូ​ម៉ា​) ពណ៌​ខ្មៅ ស៊េរី​2006 ពាក់​ផ្លាកលេខ ភ្នំពេញ 2.R 7811 ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​គោលបំណង​ទៅ​មើល​ដីចំការ​ស្វាយ របស់​ឯកឧត្តម ង៉ែត ចាន់​ថុ​ន តែដោយសារ​ខ្លួន​មិនសូវ​ស្គាល់​ភូមិសាស្ត្រ លុះ​មកដល់​ចំណុចកើតហេតុ ក៏បាន​បើករថយន្ត​ឆ្លង​ទឹកអូរ ដែល​កំពុង​ហូរ បណ្តាល​ឲ្យ​ប៉ី​ង​រថយន្ត ទៅ​ទឹក​ជ្រៅ​លិច ស្លាប់​មន្ត្រី​យោធា​បម្រើ​ការងារ​នៅក្នុង​អង្គភាព​កងពលធំ​អន្តរាគមន៍​លេខ​៣​ម្នាក់ និង​មន្ត្រី​យោធា​ចូលនិវត្តន៍​ម្នាក់ទៀត នៅនឹងកន្លែង​ភ្លាមៗ ចំណែក​បីនាក់​ទៀត​រួចផុតជីវិត ដោយសារតែ​ការ​វាយ​បំបែក​កញ្ចក់​រថយន្ត​ផ្នែក​ខាងក្រោយ ។​

​លោក​វរសេនីយ៍ទោ ផង់ អឿន នាយការិយាល័យ​ទី​២ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទី​១​ឈ្មោះ លេង ចាន់​ធា​រា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខងារ​ជុំនួយកា​ការិយាល័យ​ទី​២ កងពលធំ​អន្តរាគមន៍​លេខ​៣ ជា​នាក់​បើកបរ​(​ស្លាប់​) រស់នៅ​ភូមិ​ពាក់​ស្បែក ឃុំ​រំដោះ​ស្រែ ស្រុក​ជំ​ក្សាន្ត ខេត្តព្រះវិហារ​, ទី​២​ឈ្មោះ សំ សុង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​មន្ត្រី​យោធា​ចូលនិវត្តន៍ ម្ចាស់​រថយន្ត​(​ស្លាប់​) រស់នៅ​ភូមិ​ពាក់​ស្បែក ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​, ទី​៣​ឈ្មោះ តា ខ្មៅ (​ហៅ​តា​៨​ជ្រុង​)(​រងរបួស​ធ្ងន់​) ប្រជាជន​, ទី​៤​ឈ្មោះ ឃ​ន ឃិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​កោះ​ថ្មី ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ (​របួសស្រាល​) ប្រជាជន​, និង​ទី​៥​ឈ្មោះ សុង មេ​ត ភេទ​ប្រុស អាយុ​១០​ឆ្នាំ (​របួសស្រាល​) ត្រូវជា​កូន របស់​នាក់​ស្លាប់ ឈ្មោះ​សំ សុង ។​

​លោក​ថា បច្ចុប្បន្ន​សព​ជនរងគ្រោះ​ទាំងពីរ ត្រូវបាន​រថយន្ត​សាមុយ​របស់​អង្គភាព​កងពលតូច​អន្តរាគមន៍​លេខ​៨ ដឹកនាំ​យកទៅ​កាន់​លំនៅឋាន​របស់​គ្រួសារ​សព ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​៕​ដោយ​៖​ផាន់​ណា​


spot_img
×