Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះបី​ក្នុងដំណាក់កាល​ជំងឺ​កូ​វីដ​១៩​ក្តី ក៏​អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូល​ចំណូល​ពន្ធ​បាន​ជាង​១.៨០០​លាន​ដុល្លារ ក្នុង​រយៈ​៧​ខែ​ឆ្នាំនេះ កើតឡើង​ជាង ៩% បើ​ធៀប​នឹង​ឆ្នាំមុន​

spot_img

​ភ្នំពេញ​៖ ក្នុង​រយៈពេល ៧​ខែ ឆ្នាំ​២០២០ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូលបាន​ចំណូល​ពន្ធអាករ (​តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​) មាន​ចំនួន ប្រមាណ​ជា ១.៨៧៧,៨៩​លាន​ដុល្លារ​អាមេរិក ស្មើនឹង ៦៥,៨៩% នៃ​ផែនការ​ប្រចាំឆ្នាំ បើ​ធៀប​នឹង​ចំណូល​ពន្ធ​-​អាករ​ក្នុង​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៩ ឃើញថា​កើនឡើង​ចំនួន ប្រមាណ​ជា ១៦៥,៤៦ លាន​ដុល្លារ​អាមេរិក ស្មើនឹង ៩,៦០% ជាពិសេស​ក្នុង​រយៈពេល ៧​ខែ ឆ្នាំ​២០២០ ចំណូល​ពី​ប្រភេទ​ពន្ធ ២ នៅ​រក្សា​កំណើន​ក្នុងនោះ អាករ​លើ​តម្លៃបន្ថែម​កើនឡើង ៣,១៧% និង​ពន្ធ​លើ​ប្រាក់ចំណូល​កើនឡើង ២២,៧១% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩ ។​

​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ពន្ធដារ បាន​ថ្លែង​បែបនេះ​ក្នុង​ប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំខែ​កក្កដា និង​សម្រាប់​រយៈពេល ០៧​ខែ ឆ្នាំ​២០២០ ព្រមទាំង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​នា​អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​ថ្ងៃ​ព្រ​ស​ហ្ប​តិ៍ ទី​១៣ ខែសីហា ឆ្នាំ​២០២០​នេះ​។​

​ចំពោះ​លទ្ធផល​នៃ​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ លោក គង់ វិបុល បាន​បង្ហាញថា ក្នុង​ខែកក្កដា ឆ្នាំ​២០២០ ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​ដែល​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​ប្រមូលបាន (​តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ ចំណូល អន​ឡាញ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​) មាន​ចំនួន ៧៨៦,២៤​ប៊ី​លាន​រៀល (​ប្រមាណ​ជា ១៩៤,១៣​លាន​ដុល្លារ​អាមេរិក​) ស្មើនឹង ៦,៨១% នៃ​ផែនការ​ប្រចាំឆ្នាំ បើ​ធៀប​នឹង​ចំណូល​ពន្ធ​-​អាករ​ប្រចាំ​ខែកក្កដា ឆ្នាំ​២០១៩ ឃើញថា​ថយចុះ​ចំនួន ៧៥,៧១​ប៊ី​លាន​រៀល (​ប្រមាណ​ជា ១៦,២២​លាន​ដុល្លារ​អាមេរិក​) ស្មើនឹង ៧,៧១%​។​

​លោក​បញ្ជាក់ថា សរុប​រយៈពេល ៧​ខែ ឆ្នាំ​២០២០ ចំណូល​ពន្ធ​-​អាករ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​ប្រមូលបាន (​តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​) មាន​ចំនួន ៧.៦០៥,៤៦ ប៊ី​លាន​រៀល (​ប្រមាណ​ជា ១. ៨៧៧,៨៩​លាន​ដុល្លារ​អាមេរិក​) ស្មើនឹង ៦៥,៨៩% នៃ​ផែនការ​ប្រចាំឆ្នាំ ធៀប​នឹង​ចំណូល​ពន្ធ​-​អាករ​ក្នុង​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៩ ឃើញថា​កើនឡើង​ចំនួន ៦៧០,១១ ប៊ី​លាន​រៀល (​ប្រមាណ​ជា ១៦៥,៤៦ លាន​ដុល្លារ​អាមេរិក​) ស្មើនឹង ៩,៦០%​។ គួរបញ្ជាក់​ផងដែរ​ថា ក្នុង​រយៈពេល ០៧​ខែ ឆ្នាំ​២០២០ ចំណូល​ពី​ប្រភេទ​ពន្ធ ០២ នៅ​រក្សា​កំណើន​ក្នុងនោះ អាករ​លើ​តម្លៃបន្ថែម​កើនឡើង ៣,១៧% និង​ពន្ធ​លើ​ប្រាក់ចំណូល​កើនឡើង ២២,៧១% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩ ។​

​សម្រាប់​ឆ្នាំ​២០២០ នេះ ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​ការប្រមូល​ចំណូល​ពន្ធ​បាន​គ្រប់​តាម​ផែនការ​ច្បាប់ ចំនួន​ប្រមាណ ១១ ៥៤៣.៣១ ប៊ី​លាន​រៀល (​ប្រមាណ ២ ៨៨៥.៨៣ លាន​ដុល្លារ​អាមេរិក​) អគ្គនាយកដ្ឋាន​ពន្ធដា​រ​នឹង​បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត​នូវ​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល ព្រមទាំង​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​ដូចខាងក្រោម​៖

-​បន្ត​ពង្រឹង​ការអនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​នូវ​ការចុះបញ្ជី​អាជីវកម្ម​តាម​ប្រព័ន្ធ​បច្ចេក​វិ​ប​ទ្យា​ព័ត៌មាន (IT Platform) ស្របតាម​ខ្លឹមសារ អនុក្រឹត្យ​លេខ ៨៤ អនក្រ​.​បក ចុះ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០ និង​ពង្រឹង​ការងារ​ចុះបញ្ជី​ពន្ធដារ និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​សហគ្រាស ដើម្បី​ធានា​ការផ្ដល់សេវា​ឱ្យបាន​ល្អប្រសើរ​និង​ការ​គ្រប់ គ្រង ចំណូល​ពន្ធ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

-​បន្ត​ពង្រឹង​ការអនុវត្ត​ឱ្យមាន​ប្រសិទ្ធិភាព​នូវ​ការសម្រេច​របស់​រាជរ​ដ្ឋា​ភិ​បាល​ជុំ​ទី ៥ ស្ដីអំពី​វិធានការ​បន្ថែម​សម្រួល​ផ្នែក​ពន្ធដារ ជួយ​វិស័យ​អាកាសចរណ៍​និង​ទេសចរណ៍ ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ ក្នុង​បដិការ​ណ៍​នៃ​ការ​វិបត្តិ និង​ការស្តារ​និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្រោយ​កូ​វីដ​-១៩​។​

-​បន្ត​ពង្រឹង​ការងារ​ចាត់ចែង​លិខិត​ប្រកាស និង​អនុវត្ត​ការគ្រប់គ្រង​ដាក់​លិខិត​ប្រកាស​តាម​ប្រព័ន្ធ​អន​ឡាញ (E-Filing) ព្រមទាំង​ទម្រង់​លិខិត​ប្រកាស​ពន្ធ​ប្រចាំខែ​ថ្មី​សម្រាប់​អ្នក​ជាប់ពន្ធ​។​

-​ពង្រឹង​ប្រសិទ្ធិភាព​ការធ្វើការ​សវនកម្ម ដោយ​ព​ន្លឿ​ន​រយៈពេល​នៃ​ការធ្វើ​សវនកម្ម និង​បន្ត​បង្កើន​កិច្ចសហប្រតិបត្តិការ ក្នុងការ​ប្រមូល​ទិន្នន័យ​ពី​គ្រប់​ប្រភព​និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​គោលដៅ​ពង្រឹង​អនុលោមភាព សារពើពន្ធ និង​ការប្រកួតប្រជែង​ដោយ​ស្មើភាព (Level Playing Field)​។​

-​បន្ត​ពង្រឹង​ប្រសិទ្ធភាព​នៃ​ត្រួតពិនិត្យ​ការតាមដាន​ឯកសារ និង​ផ្តល់​លទ្ធភាព​ជូន​អ្នក​ជាប់ពន្ធ​ឬ​សាធារណជន​មាន​ភាពងាយស្រួល​ក្នុងការ​តាមដាន​ពី​វឌ្ឍនភាព​នៃ​ឯកសារ​របស់ខ្លួន ដែល​បានដាក់​មកកាន់​អគ្គនាយកដ្ឋាន​ពន្ធដារ​ដោយ​ប្រើប្រាស់​នូវ​កម្មវិធី​ត្រួតពិនិត្យ និង​តាមដាន​ឯកសារ (Document Checking and Tracking App)​។​

-​ពង្រឹង​ការអនុវត្ត​ការប្រមូល​បំណុល​ពន្ធ និង​វិធានការ​តឹង​ទារបំណុល​ពន្ធ ជាពិសេស​បំណុល​ពន្ធ​ធំៗ​ដែលមាន​សក្តានុពល​ដោយ​កំណត់​ជា​បំណុល​អាទិភាព​។​

-​បន្ត​និង​ខិតខំ​ពង្រឹង​ការផ្តល់សេវា​ជូន​អ្នក​ជាប់ពន្ធ ដែលជា​កត្តា​សំខាន់​ធ្វើឱ្យ​ប្រសើរឡើង​នូវ​វប្បធម៌​ពន្ធដារ ក្នុងនោះ​មានការ រៀបចំ​កម្មវិធី “​ពន្ធដារ​កម្ពុជា​” ដោយ​ផ្សព្វផ្សាយ​និង​ជួប​ជជែក​ជាមួយ​អ្នក​ជាប់ពន្ធ​ផ្ទាល់ (GDT Facebook Live), សេវា​ឆ្លើយតប តាម​ប្រពន្ធ​ទូរស័ព្ទ Call Center 1277, កម្មវិធី GDT Live Chat ជាដើម​។​

-​បន្ត​ផ្សព្វផ្សាយ​និង​អនុវត្ត​ការប្រមូល​ពន្ធ​លើ​អចលនទ្រព្យ ពន្ធ​លើដី​ធ្លី​មិនបាន​ប្រើប្រាស់ និង​ពន្ធ​លើ​ម​ធ្យោ​បា​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ ២០២០​។​

-​បន្ត​អនុវត្ត​វិធានការ​ចាំបាច់​នានា​ដូច​មានកំណត់​ក្នុង​សារាចរ​ណែនាំ​ស្តីពី​ការអនុវត្ត ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​ឆ្នាំ ២០២០ និង​យុទ្ធសាស្ត្រ​កៀគរ​ចំណូល ឆ្នាំ​២០១៩-២០២៣​។​

​លោក គង់ វិបុល បាន​វាយតម្លៃ​ខ្ពស់ និង​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ពន្ធដារ​គ្រប់​ជាន់ថ្នាក់​នៅតាម​អង្គភាព​ក្រោម​ឱវាទ​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​បាននិងកំពុង​ចូលរួម​យ៉ាងសកម្ម ក្នុង​ការខិតខំ​ប្រឹងប្រែង​ប្រមូល​ចំណូល ដែល​ទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ ហើយ​នេះ​គឺជា​ជោគជ័យ និង​ជា​សមិទ្ធផល​រួម​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ទាំងមូល​។​

​ជាមួយគ្នានេះ​លោក គង់ វិបុល ក្រើនរំលឹក​និង​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ពន្ធដារ​គ្រប់​ជាន់ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​ថែទាំ​សុខភាព និង​បង្កា​ទប់ស្កាត់​ចំពោះ​ជម្ងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី Covid-19
៕​ដោយ​៖​កូ​ឡាប​

   

spot_img
×