Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​អ៊ិត គឹម​ស្រ៊ន ស្នងការរង ឡើងមក​កាន់​ស្នងការ​ស្តីទី​នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ធំ ជំនួស​លោក អ៊ុក កុសល ដែល​ត្រូវ​ដកតំណែង ព្រោះ មានរឿង​អាស្រូវ​ផ្លូវភេទ​

spot_img

​ភ្នំពេញ​៖​បន្ទាប់ពី​សម្តេច​ក្រឡាហោម​ស ខេង សម្រេច​ផ្អាក​មុខតំណែង​លោក​អ៊ុក កុសល​រួចមក លោក​អ៊ិត គឹម​ស្រ៊ន ដែលជា​ស្នងការរង បាន​ឡើងមក​កាន់​ស្នងការ​ស្តីទី​នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ធំ ដែល​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​រសៀល ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ នេះ​ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល អគ្គស្នងការ​រង​និង​ជា​ប្រធាន នាយកដ្ឋាន​បុគ្គលិក តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​មានការ​ចូលរួម​ដោយ ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាល ខេត្តកំពង់ធំ បាន​ចុះ​ធ្វើការ​ពង្រឹង​របៀបរបប​ការងារ​ដឹកនាំ របស់​ស្នង ការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​។​

​លោក អ៊ុក កុសល បាន​ថ្លែង​សារ​ក្នុងពេល​ផ្លាស់ប្ដូរ​តំណែង​ថា ខ្ញុំបាទ សូម​គោរព​ថ្លែងអំណរគុណ​នូវ​វិធានការ និង​
​ចំណាត់ការ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ
​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ។​

​យោងតាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​ក្រឡាហោម ស ខេង​ឧបនាយករដ្ឋមន្ត្រី​ចុះ​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០២០​សម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន​មន្ត្រី​នគរបាលជាតិ​បញ្ជាក់ថា​ត្រូវ​ផ្អាក​តូ​នាទី​បណ្តោះអាសន្ន​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ជា​ស្នងការ​ខេត្ត​កំពង់​ពង់​ធំ​។ ប្រកាស​របស់​ក្រសួងមហាផ្ទៃ​ក៏បាន​បង្គាប់​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោស​រូបនេះ​ត្រូវ​មក​បង្ហាញខ្លួន​នៅ​នាយកដ្ឋាន​បុគ្គលិក​រៀងរាល់​ម៉ោង​ធ្វើ​ការងារ​ដើម្បី​រង់ចាំ​សេចក្តីសម្រេច​ជាថ្មី​។ ចំណែក​លោក​អ៊ឹម សុ​គឿន ដែលជា​ស្នងការរង ត្រូវបាន​ផ្លាស់​ទៅកាន់​ការងារ​ថ្មី នៅ​នាយកដ្ឋាន​បុគ្គលិក​។​

​គួរ​បញ្ជាក់ថា ការសម្រេច​ផ្អាក​ការងារ​បណ្ដោះអាសន្ន​រប​ស់​ស្នងការ​ខេត្តកំពង់ធំ ធ្វើឡើង បន្ទាប់​ពីមួយ រយៈពេល​ចុងក្រោយ​នេះ លោក​ទទួលរង​នូវ​ពាក្យបណ្ដឹង​ពី​មន្ត្រី​ក្រោម ឱវាទ និង​ជាពិសេស​ចុងក្រោយ​នេះ​មាន នគរបាល​ជា​ស្ត្រី​ចំនួន​៤​នាក់ បាន​ប្តឹង ចោទថា​លោកស្នងការ​រូបនេះ​បាន និយាយ និង​ប្រើ​កាយវិការ​មិន​សមរ​ម្យ​លូកលាន់​មកលើ​ជនរងគ្រោះ​ជា​នគរបាល​ស្ត្រី មិនអាច​ទទួលយកបាន​៕​ដោយ ៖​ឡេង បញ្ញា​ឬ​ទ្ធិ​

 

 

spot_img
×