Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យ ខេ​ម​បូ​ឌា ចុះហត្ថលេខា លើ​កិច្ចសន្យា​ផលិត និង​ផ្គត់ផ្គង់​ស្រូវ​និរន្តរភាព ជាមួយ​សហគមន៍​កសិក​ម្ម​ចំនួន​២២ មកពី​៣​ខេត្ត​

spot_img

​ភ្នំពេញ ៖ ឧកញ៉ា សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យ ខេ​ម​បូ​ឌា​និង​ជា ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​សហការី បាន​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផលិត និង​ផ្គត់ផ្គង់​ស្រូវ​និរន្តរភាព (SRP) រវាង​ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យ ខេ​ម​បូ​ឌា និង​សហគមន៍​កសិកម្ម​ចំនួន​២២ កាលពី​ថ្ងៃទី​១៣ ខែសីហា​ឆ្នាំ​២០២០​។

​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផលិត និង​ផ្គត់ផ្គង់​ស្រូវ​និរន្តរភាព (SRP) ធ្វើ​ជាមួយ​សហគម​ន៍ក​សិ​កម្ម​មកពី​ខេត្ត​ចំនួន ៣​គឺ ខេត្តកំពង់ធំ (១៦) ខេត្តកំពង់ចាម (២) និង​ខេត្តសៀមរាប (៤) ក្រោម​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​សំខាន់ៗ ក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា រួមមាន​ស្ថាប័នរដ្ឋ ស្ថាប័នឯកជន ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​ដៃគូ​ដូចជា CAVAC, IFC និង​រៀបចំ​ដោយ​អង្គការ CIRD​។ សរុប​អ្នកចូលរួម​ប្រមាណ ១០០​នាក់​។​

​ពិធី​ចុះហត្ថលេខា​នេះ ក៏មាន​ការចូលរួម​ពី​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ដូចជា លោក ព្រឹម រដ្ឋា អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តកំពង់ធំ និង ផ្នែក​និយ័ត​ករ​តំណាង​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មាន​លោក គង់ ភា​ជ ប្រធាន​នាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម តំណាង​ក្រសួងកសិកម្ម និង​លោក ប៉ែន វណ្ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ធំ និង​ក្រុមការងារ​។​

​ជារួម​គឺមាន​សមាសភាព​មកពី​បួន​ភាគី (4Ps) ដោយ​សហការ​ធ្វើ​ការរួម​ក្នុង​ភាពជា​ដៃគូ ដើម្បី​លើកកម្ពស់​ការចូលរួម​ពី​គ្រប់ភាគី និង​ធានាបាន​នូវ​ការផលិត ផ្គត់ផ្គង់ និង​ទីផ្សារ​ស្រូវ SRP ជាដើម​។

​គូសបញ្ជាក់​ផងដែរ​ថា កិច្ចសន្យា​នេះ​គឺមាន​ការចូលរួម​ផលិត និង​ផ្គត់ផ្គង់​ស្រូវ​និរន្តរភាព (SRP) ចំនួន ២២​សហគមន៍​កសិកម្ម​ម​ក​ពី​បី​ខេត្ត (​កំពង់ធំ កំពង់ចាម និង​សៀមរាប​) គ្របដណ្តប់​លើ​ផ្ទៃដី​ចំនួន ២ ៣០៣​ហិកតា ក្នុង​បរិមាណ​ស្រូវ​ចំនួន ៥៥៣៦​តោន​។ កិច្ចសន្យា​នេះ​នឹង​ជួយ​ធានា​តម្លៃ និង​ទីផ្សារ​ដល់​គ្រួសារ​កសិករ​ប្រមាណ ១៥១៦​គ្រួសារ​។

​ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក៏បាន​លើកឡើង​អំពី​តួនាទី និង​គោលដៅ​របស់​សហព័ន្ធ​ក្នុង​អណ​ត្តិ​ទី​៣ ក្នុងការ​ជំរុញ​គោលដៅ​នាំចេញ​ឲ្យ​បាន​ស្របតាម​ទឹ​សដៅ​ដាក់ចេញ​របស់​រដ្ឋាភិបាល និង​ជួយ​លើក​កំពស់​ទីផ្សារ​និរន្តរភាព កសិករ​តាមរយៈ​កិច្ចសន្យា​កសិកម្ម ដោយ​ផ្តើមចេញពី​ស្រូវ​និរន្តរភាព​(SRP) ដែល​បាននិងកំពុង​ចូលរួម​អនុវត្តន៍​ដោយ​សមាជិក​សហព័ន្ធ មួយចំនួន​រួមមាន​ដួច​ជា​Golden Rice , Signature of Asia និង ក្រុមហ៊ុន​Amru Rice ជាដើម​។​

​ឧកញ៉ា​ប្រធាន​សហព័ន្ធ ក៏បាន​លើកទឹកចិត្ត​ដល់​សហគមន៍​កសិកម្ម ដើម្បី​ក្លាយជា​សហគមន៍ និង​ជា​កសិក​ជោគជ័យ​បាន គឺ​ត្រូវ​ប្រែក្លាយ​ពី​កសិករ​ធម្មតា ទៅ​សហគ្រិន​កសិករ ដែល​អាច​គ្រប់គ្រង និង​ទទួលបាន​នូវ​៖ ១-​ទីផ្សារ ២-​បច្ចេកទេស​គាំទ្រ​ពី​អង្គការ​ដៃគូ និង ៣-​កញ្ចប់​ថវិកា ឬ​ឥណទាន​សមស្រប​ពី​ធនាគារ​៕
ដោយ​៖CEN

spot_img
×