Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​ជាង 1.000 នាក់ ដែល​ជាប់​នៅ​ក្រោម​អណ្តូងរ៉ែ​មាស របស់​អាហ្វ្រិក​ខាងត្បូង មាន​សុវត្ថិភាព​វិញ​ហើយ​

spot_img

កម្មករ​ជាង 1.000 នាក់ ត្រូវ​បាន​ជាប់​នៅ​ក្រោម​អណ្តូងរ៉ែ​មាស នៅ​អាហ្វ្រិក​ខាងត្បូង​អស់​រយៈពេល​ជាង 24 ម៉ោង ដោយសារតែ​ការ​ដាច់​ចរន្ត​អគ្គិសនី មាន​សុវត្ថិភាព​នៅ​ព្រឹក​ថ្ងៃ​ទី ០២ កុម្ភៈ វិញ​ហើយ​។​

​ក្រុមហ៊ុន​រ៉ែ​មាស Stillbite Sibanye-Stillwater ដែល​មាន​ទីតាំង​ស្ថិតនៅ​ប្រហែល 240 គីឡូម៉ែត្រ ភាគ​និរតី នៃ​ទីក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាងត្បូង​ឲ្យដឹងថា ៖ អ្នក​ជីក​រ៉ែ ត្រូវបាន​គេ​ធ្វើតេស្ត​សុខភាព បន្ទាប់ពី​បាន​សង្គ្រោះ​មកវិញ​ដោយ​សុវត្ថិភាព​។ យោង​តាម​ក្រុមហ៊ុន​នេះ ក្រុមកម្មករ​មិន​បាន​រងរបួស​ធ្ងន់​ទេ ហើយ​គេ​រំពឹងថា នឹង​បន្ត​ធ្វើការ​នៅ​ព្រឹក​ថ្ងៃទី 3 ខែ​កុម្ភៈ​។​

​មុន​នោះ​ព្យុះ​ដ៏​ខ្លាំង​មួយ​បាន​វាយប្រហារ​តំបន់​នេះ កាលពី​ថ្ងៃ​ទី 31 ខែ​មករា បណ្តាលឱ្យ​ដាច់​ចរន្ត​អគ្គស​នី ក្នុង​តំបន់​យ៉ាង​ធំ​។ ការលើក​ឡើង​បាន​ធ្វើឱ្យ​កម្មករ​ជាង 1.000 នាក់ បាន​ជាប់គាំង​នៅ​ជម្រៅ 1.000 ម៉ែត្រ​។​

​អ្នកដឹកនាំ​ក្រុមហ៊ុន Sibanye-Stillwater បាន​និយាយថា​ម្ហូបអាហារ និង​ទឹក ត្រូវបាន​ដឹក​ជញ្ជូន​ទៅ​ឲ្យ​កម្មករ ជួយ​ពួកគេ​រក្សា​ជីវិត ខណៈ​ពេល​រង់ចាំ​ជំនួយ​។ អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​បាន​និយាយថា ជណ្តើរយន្ត​មួយ​ត្រូវ​បាន​ដំណើរការ​នៅ​ព្រឹក​ថ្ងៃទី 1-2 ខែ​មករា ដោយ​ជួយ​សង្គ្រោះ​កម្មករ​បាន​ចំនួន 272 នាក់ ខណៈ​ដែល 955 នាក់ នៅសល់​បន្ត​ជា​ប់ដ​ល់​ព្រឹក​ព្រលឹម​។ បន្ទាប់មក​ពួកគេ​ត្រូវបាន​សង្គ្រោះ​បន្ត​។ បណ្តាញ​អគ្គិសនី​ត្រូវបាន​ត​ភ្ជាប់​។​

​អ្នកជំនាញការ​និង​សហជីព​អាហ្វ្រិក​ជាច្រើន បាន​រិះគន់​ដំណើរការ​ការងារ ដែល​គ្មាន​សុវត្ថិភាព​របស់​ក្រុមហ៊ុន​។ អណ្តូងរ៉ែ​មាស​មិន​បាន​រៀបចំ​ផែនការ​សង្គ្រោះ​ណាមួយ ក្នុងករណី​មាន​ខ្យល់ព្យុះ​នោះទេ​។ សហជីព​កម្មករ​ជាតិ​អាហ្វ្រិក​ខាងត្បូង ក៏​សូម​អំពាវនាវ​ឱ្យ​កម្មករ​បដិសេធ​មិន​ធ្វើការ​«​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​» បែបនេះ​។​

​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ប្រភព​រ៉ែ​សម្បូរបែប រួម​ទាំង​ស្រទាប់​រ៉ែ​មាស​ជ្រៅ​បំផុត ក្នុង​ពិភពលោក​។ នៅ​ខែ​សីហា​កម្មករ 5 នាក់​ត្រូវបាន​ស្លាប់ បន្ទាប់​ពី​អណ្តូងរ៉ែ​មាស នៅ​ជាយក្រុង Johamessbnrg បាន​ដួល​បាក់ស្រុត​៕ សូ​យ​ន​

spot_img
×