Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន ចុះ​កាប់បំផ្លាញ​ដើម​កញ្ឆា​ស្រស់ ដែល​ប្រជាពលរដ្ឋ​លួច​ដាំ​

spot_img

​ខេត្តបាត់ដំបង​+​តាកែវ​៖ ដើម​កញ្ឆា​ស្រស់​ប្រមាណ​៧៨​ដើម ត្រូវបាន​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល តា​ប៉ុន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ចុះបង្ក្រាប​និង​កាប់បំផ្លាញចោល ចំនួន​២​ទីតាំង​ផ្សេងគ្នា ក្នុង​បទល្មើស​ជាក់ស្តែង​។ ចំណែក​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់ ចុះបង្ក្រាប​ការដាំ​ដំណាំ​កញ្ឆា​ខុសច្បាប់ នៅ​ចំនុច​លើ​ភ្នំ​គុហា​ចិន ស្ថិតនៅ​ក្នុងភូមិ​ជ្រោយ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ​។​

អធិការនគរបាល​ស្រុក​សង្កែ លោក​វរសេនីយ៍ឯក ស៊ុន សុវណ្ណ បាន​ឲ្យ​យ​ដឹងថា ប្រតិបត្តិការ​នេះ​ធ្វើឡើង កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០​កន្លងទៅ នៅ​ចំណុច​ក្រុមទី​១៦ ភូមិ​សម្តេច ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង ក្រោយពី​ទទួលបាន​សេចក្តីរាយការណ៍​ថា​មាន​ប្រជាពលរដ្ឋ​លួចលាក់​ដាំ​កញ្ឆា​ចំនួន​២​កន្លែង​នៅក្នុង​មូលដ្ឋាន​ខាង លើ​។​

​លោក​អធិការ​ស្រុក​បន្តថា ក្នុង​កិច្ច​ចុះ​ប្រតិបត្តិការ​នេះដែរ ជា​លទ្ធផល​ក្នុង​បទល្មើស​ជាក់ស្តែង សមត្ថកិច្ច​បាន​កាប់បំផ្លាញ​ដើម​កញ្ឆា​ស្រស់​ចំនួន ៧៨​ដើម ម្ចាស់​ទី​១-​ឈ្មោះ អឿន រ៉េត ភេទ​ស្រី អាយ​៥២​ឆ្នាំ ។ ទី​២-​ឈ្មោះ ចៅ ផុន ភេទ​ស្រី អាយ ៦០ ឆ្នាំ នាក់​ទាំង​២​នាក់​រស់នៅ​ភូមិ​សម្តេច ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្ត​បាត់​បំបង​។ នៅ​ចំពោះមុខ​ការសាកសួរ របស់​សមត្ថកិច្ច ពួកគាត់​បាន​សារភាពថា ដើម ការដាំ​កញ្ឆា​របស់​ពួកគាត់ គឺ​សម្រាប់​ប្រើប្រាស់​ធ្វើជា​ឱសថ​ព្យាបាល​ជំងឺ​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ ។​

​បើទោះបី​ការដាំដុះ កញ្ឆា​ទាំងនេះ​សម្រាប់​ព្យាបាល​ជំងឺ​ផ្ទាល់ខ្លួន​របស់គាត់ ដោយ​ចុះ ប៉ុន្តែ​ការដាំ​នេះ​មាន​ចំនួន​ច្រើន​ដើម ទើប​សមត្ថកិច្ច​ពិបាក​នឹង​ជឿ​ដែរ ។ នៅក្រោយ​ពេលធ្វើ​ការសាកសួ​រ​អំពី​មូលហេតុ នៃ​ការដាំ​ដើម​កញ្ឆា​មាន​ចំនួន​ច្រើន​ដើម​ខាងលើ​រួចមក ពលរដ្ឋ​ទាំង​២​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​នាំខ្លួន​យកមក​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ ដោយ​មិន​អនុញ្ញាតឱ្យ​គាត់​បន្ត​ការដាំដុះ​បែបនេះ​បន្តទៀត​ទេ​។​

​ចំណែក​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ ដោយ​អនុវត្តតាម​បទបញ្ជា និង​ការចង្អុលបង្ហាញ​ពី​សំណាក់ លោក ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ លោក វរសេនីយ៍ឯក ឈៀង សុន ស្នងការរង ទទួល​ផែន​ការងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន លោក វរសេនីយ៍ឯក មាស ទេ​ន ស្នងការរង​ទទួល​ផែន​ការងារ​សន្តិសុខ និង​លោក វរសេនីយ៍ឯក ព្រហ្ម វាសនា ស្នងការរង ទទួល​ការងារ​កិច្ចការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល បាន​ដឹកនាំ​កម្លាំង​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់ ចុះបង្ក្រាប​ការដាំ​ដំណាំ​កញ្ឆា​ខុសច្បាប់ នៅ​ចំនុច​លើ​ភ្នំ​គុហា​ចិន ស្ថិតនៅ​ក្នុងភូមិ​ជ្រោយ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ​។ លទ្ធផល​បង្ក្រាប​បានរួម​មាន​៖ កាប់​កម្ទេច​ដុតបំផ្លាញ​ដំណាំ​កញ្ឆា​បាន​ចំនួន ៧​ទីតាំង លើ​ផ្ទៃដី​ដាំ​ដុះ​សរុប ៤១២ ម៉ែត្រការ៉េ បំផ្លាញ​អាង​ស្តុ​ប​ទឹក​ចំនួន​៧ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​ទីតាំង​ខាងលើ ដើម្បី​យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×