Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន ២១២​គ្រាប់ នៅក្នុង​បរិវេណ​ផ្ទះ​អ្នកដើរ​ទិញ​អេតចាយ​

spot_img

​ខេត្តក្រចេះ​៖ អាជ្ញាធរ​មីន​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ថា នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ ក្រុម​កម្ទេច​គ្រាប់​(EOD) នៃ​អង្គការ​ដោះមីន​កម្ពុជា​(CSHD) បានទទួល​សំណើ​ពី​ប្រជាពលរដ្ឋ ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ រកឃើញ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន ២១២​គ្រាប់ ដែល​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅក្នុង​បរិវេណ​ផ្ទះ​អ្នកដើរ​ទិញ​អេតចាយ ហើយ​បាន​រាយការណ៍​ទៅ​អង្គការ​ដោះមីន​កម្ពុជា ដើម្បី​យក​វា​ទៅ​បំផ្លាញចោល ។​

​អាជ្ញាធរ​មីន សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​បញ្ឈប់​ជាបន្ទាន់ យក​គ្រាប់​ទាំង​នោះមក​កែច្នៃ​ធ្វើជា​ឧបករណ៍ប្រើប្រាស់​ផ្សេងៗ វា​អាច​បណ្តាល​ឲ្យ​ផ្ទុះ​ស្លាប់ របួស ពិការ គ្រប់ពេល និង​នៅពេល​ឃើញ​គ្រាប់​ទាំងនោះ សូម​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន ដែល​នៅ​ជិត​ទីនោះ ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កម្ទេចចោល​៕​ដោយ​៖​កូ​ឡាប​

spot_img
×