Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចប់​បាត់​! ក្រោយ​ឃើញ រ៉ូ​ស កំពុង​ល្បី​ខ្លាំង ស្រាប់តែ​តារាចម្រៀង​កំពូល​ទើស ម៉ៃ សុគន្ធ សារភាព​ដាក់​រ៉ូ​ស​មួយ​ម៉ាត់​យ៉ាងខ្លី​ឡើងខ​ប់ៗ​ថា​…

spot_img

​ភ្នំពេញ​៖ និយាយ​អំពី​កញ្ញា Rose នោះ​អ្នកលេង​ហ្វេ​ស​ប៊ុ​កណា​ដែលថា​មិន​ស្គាល់​នោះ ដែល​តារា​សម្តែង​ស្រី​ម្នាក់នេះ​មានឈ្មោះ​ថា ហាស់ វី​រ៉ា​ស្រី​រ័​ត្ត បានធ្វើ​ឲ្យ​ផ្ទុះ​ការរិះគន់​កក្រើក​ប្រទេស​កាលពី​ចុងឆ្នាំ​២០១៩ ដោយសារតែ​ថត MV ឈុត​ស្នេហា​អោបថើប​ស្រើបស្រាល​យ៉ាង​ពេញទំហឹង ដែល​ធ្វើ​ឲ្យ​មហាជន​មិនអាច​ទទួលយក​បានឡើយ​។​

​ដោយឡែក កាលពី​ថ្មីៗ​នេះ កញ្ញា រ៉ូ​ស ក៏បាន​ធ្វើ​ឲ្យ​ផ្ទុះ​ល្បី​សារជាថ្មី បន្ទាប់ពី​វីដេអូ​នៅលើ​បណ្តាញ​សង្គម Tik Tuk រ៉ូ​ស​និយាយ​ខឹង​មីង​ម្នា​ក់ថា​អត់​ស្គាល់​ខ្លួន​ជា​នរណា អ៊ីចឹង​ហាក់ដូចជា​អត់​ស្គាល់​ក្រដាស ១០ ក្រដាស ២០ អ៊ីចឹង​។

​ក្រោយ​ពាក្យ​ប៉ុន្មាន​ម៉ាត់​នេះ ត្រូវបាន​ផ្ទុះឡើង កញ្ញា រ៉ូ​ស ក៏​ត្រូវបាន​ក្លាយជា​ប្រធានបទ​ក្តៅ សម្រាប់​ផេ​ក​ជាច្រើន នាំគ្នា​ត្រូល​ផ្ទុះសំណើច​ពេញ​បណ្តាញ​សង្គម​តែម្តង​។​

​ដោយឡែក លោក ម៉ៃ សុគន្ធ ដែល​មហាជន​ក្នុង​បណ្តាញ​សង្គម​ដាក់​ងារ​ឲ្យ​ថា តារា​កំពូល​ទើស​គ្មាន​ពីរ ខណៈ​ឃើញ រ៉ូ​ស ហាក់​កំពុង​ល្បី​កាន់តែខ្លាំង​ដោយសារ​រឿងនេះ​ផង​រឿង​នោះ​ផង ស្រាប់តែ​លោក​បាន​សារភាព​ដាក់ រ៉ូ​ស មួយ​មាត់​យ៉ាងខ្លី​ថា​៖ «Rose បង​ស្រឡាញ់​អូន​» តែ​រូប​សញ្ញា emoji ខាងក្រោយ​បញ្ជាក់ថា ចង់​ក្អួត ធ្វើ​ឲ្យ​ហ្វេ​នៗ​ផ្ទុះសំណើច​ឡើង​ចុកពោះ​តែម្តង​៕ ដោយ​៖ លឹម ហុង​


spot_img
×