Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង​រកឃើញ​ករណី​ឆ្លង COVID-19 ក្នុងស្រុក​ច្រើន​បំផុត គិត​ត្រឹម​បំណាច់​ខែមីនា​មក​

spot_img

​ប្រទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃ​សុក្រ​នេះ​បាន​រកឃើញ​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ចំនួន ១០៣​ករណី​បន្ថែម ដែល​ក្នុងនោះ​មាន ៨៥​ករណី​ឆ្លង​ក្នុងស្រុក ហើយ​វា​គឺជា​ករណី​ឆ្លង​ក្នុងស្រុក​ច្រើន​បំផុត​គិត​ត្រឹម​បំណាច់​ខែមីនា​មក​។ នេះ​បើតាម​ការបញ្ជាក់​របស់​មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ (KCDC)​។​

​ការរកឃើញ​ករណី​ឆ្លង​ថ្មី​ជាង ១០០​បន្ថែម​នេះ ធ្វើ​ឲ្យ​តួលេខ​ឆ្លង​សរុប​ក្នុងប្រទេស​នេះ​កើន​ដល់ ១៤.៨៧៣​នាក់ និង​មាន​អ្នកស្លាប់ ៣០៥​នាក់ គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ពេលយប់​។​

​សូម​រំលឹកថា កូរ៉េខាងត្បូង ជា​ប្រទេស​ដំបូង បន្ទាប់ពី​ចិន​ដែល​ទទួលរង​ការវាយប្រហារ​ដ៏​ខ្លាំង​បំផុត​ពី​វីរុស​កូ​រ៉ូ​ណា ប៉ុន្តែ​ប្រទេស​នេះ​បានធ្វើការ​គ្រប់គ្រង​ការ​រាតត្បាត​បាន​យ៉ាង​ល្អ តាមរយៈ​កម្មវិធី​ធ្វើតេស្ត និង​ព្យាបាល​ដ៏​ទូលំទូលាយ ហើយ​ប្រទេស​នេះ​មិនដែល​ប្រកាស​បិទ​ប្រទេស​បណ្តោះអាសន្ន​ឡើយ​។​

វីរុស​កូ​រ៉ូ​ណា ដែលមាន​ឈ្មោះ​ផ្លូវការ​ថា COVID-19 ត្រូវបាន​គេ​ជឿជាក់ថា បាន​ផ្ទុះ​ចេញពី​ទីផ្សារ​សត្វព្រៃ និង​គ្រឿង​ស​មុ​ទ្ធ ក្នុង​ទីក្រុង​វូ​ហាន ប្រទេស​ចិន កាលពី​ចុង​ឆ្នាំមុន​។ វីរុស​នោះបាន​រាតត្បាត​យ៉ាង​លឿន​ទៅ​ជុំវិញ​ពិភពលោក​។​

​តួលេខ​ចុងក្រោយ បានបង្ហាញ​ថា​វា​បាន​ឆ្លង​ទៅកាន់​មនុស្ស​ជាង ២០,៦​លាន​នាក់ និង​បានសម្លាប់​មនុស្ស​ជាង ៧៤៩,០០០​នាក់​ទូទាំង​ពិភពលោក​៕

​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Agencies


spot_img
×