Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទះឃើញ​សព​បុរស​ជនជាតិ​បរទេស​ម្នាក់​ធ្វើអត្តឃាត​នៅលើ​ដើមថ្កូវ ដោយ​មិនដឹង​មូលហេតុ​(វីដេអូ)

spot_img

​ភ្នំពេញ​៖ ម្ចាស់​ដីឡូត៍​ប្រទះឃើញ​សព​បុរស​ម្នាក់​ជា​ជនជាតិ​បរទេស ធ្វើអត្តឃាត​បញ្ចប់ជីវិត​ខ្លួនឯង​នៅលើ​ដើមថ្កូវ​ក្នុង​ដីឡូត៍​មួយកន្លែង បង្ក​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០ ស្ថិតនៅ​ចំណុច​ដីឡូត៍​ក្នុងភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ​។​

​សព​ជនជាតិ​បរទេស មិនទាន់​ស្គាល់​អត្ត​ស​ញ្ញណ​នៅឡើយ​។​

​យោងតាម​ប្រ​ភ​ពី​ម្ចាស់​ដីឡូត៍​បាន​ឲ្យ​ដឹងថា មុនពេល​ឃើញ​សព គាត់​បាន​ដើរទៅ​មើល​ដី​របស់គាត់ ដើម្បី​ដកស្មៅ​ចេញ​ស្រាប់តែ​ប្រទះឃើញ​សព​ជនជាតិ​បរទេស បាន​ចងក​សម្លាប់ខ្លួន ដោយ​មិនដឹង​ពី​ពេលណា​មក​នោះទេ ហើយ​គាត់​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ក៏​ទាក់ទង​បន្តទៅ​សមត្ថកិច្ច​ជំនាញ ចុះមក​ធ្វើ​កោសល្យវិច័យ​រួចរាល់ សមត្ថកិច្ច​បញ្ជាក់ថា សព​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចងក​ពិតប្រាកដ​មែន​។​

​សព​ជនជាតិ​បរទេស​នោះ ត្រូវបាន​ដឹកយក​ទៅ​ត​ម្គ​ល់​ទុក​នៅ​វត្ត​ទឹកថ្លា រង់ចាំ​ស្រាវជ្រាវ​រក​សាច់ញាតិ​មក​ទទួល​សព​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ​៖​មី​ដា ផាន់​ណា​


spot_img
×