Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ី​ស្រា​អ៊ែ​ល និង​អារ៉ាប់​រួម ចុះ​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ ដើម្បី​ស្តារ​ទំនាក់ទំនង​ការទូត​ឡើងវិញ​

spot_img

​ប្រទេស​អ៊ី​ស្រា​អ៊ែ​ល និង​អារ៉ាប់​រួម បានសម្រេច​កិច្ចព្រមព្រៀង​សន្តិ​ភាពជា​ប្រវត្តិសាស្ត្រ​មួយ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​ការទូត​វិញ ដោយ​អ៊ី​ស្រា​អ៊ែ​ល​យល់ព្រម​ផ្អាក​ការដាក់បញ្ចូល​តំបន់​កាន់កាប់​មួយចំនួន​នៅ West Bank ចូលក្នុង​ឧបសម្ព័ន្ធ​របស់ខ្លួន​។​

​នៅក្នុង​កិច្ចព្រមព្រៀង ដែលមាន​លោក ដូ​ណា​ល់ ត្រាំ​ជា​មេអណ្តើក ប្រទេស​ទាំងពីរ​ហៅ​វា​ថា​ជា កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ និង​ការរីកចម្រើន​ឆ្ពោះទៅរក​សន្តិភាព​។​

​កិច្ចព្រមព្រៀង​នោះ​ក៏​ប្រឆាំងនឹង​មហាអំណាច​របស់​អ៊ីរ៉ង់​ក្នុង​តំបន់​ផងដែរ ដែល​អារ៉ាប់​រួម អ៊ី​ស្រា​អ៊ែ​ល និង​អា​មេ​រិច មើលឃើញថា​វា​ជាការ​គំរាមកំហែង​ដ៏​ធំ នៅក្នុង​ជម្លោះ​នៅ​មជ្ឈិមបូព៌ា​។​

​អ៊ី​ស្រា​អ៊ែ​ល​បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយនឹង​អេ​ហ្សី​ប ក្នុង​ឆ្នាំ ១៩៧៩ និង​ជាមួយ​ហ្ស៊​កដា​នី ក្នុង​ឆ្នាំ ១៩៩៤ ប៉ុន្តែ អារ៉ាប់​រួម និង​ប្រទេស​ក្នុង​តំបន់​អារ៉ាប់​ផ្សេងទៀត មិន​ទទួលស្គាល់​អ៊ី​ស្រា​អ៊ែ​ល និង​មិនមាន​ទំនាក់ទំនង​ការទូត ឬ​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​នេះ​រហូតដល់​បច្ចុប្បន្ន​។ អារ៉ាប់​រួម ក្លាយជា​ប្រទេស​ដំបូងបង្អស់ ក្នុង​តំបន់​អារ៉ាប់​ដែល​បានសម្រេច​កិច្ចព្រមព្រៀង​បែបនេះ​ជាមួយ​អ៊ី​ស្រា​អ៊ែ​ល​។​

​មន្ត្រី​មកពី​ប្រទេស​ទាំង ៣ (​អ៊ី​ស្រា​អ៊ែ​ល អារ៉ាប់​រួម និង​អា​មេ​រិច​) ហៅ​វា​ថា ជា​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ និង​ការរីកចម្រើន​ឆ្ពោះទៅ​សន្តិភាព ប៉ុន្តែ​មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន​ប្រកាស​មិន​ទទួលស្គាល់ និង​បាន​ហៅ​វា​ជា “​ការចាក់​ពីក្រោយ​ខ្នង​” ចំពោះ​បុព្វហេតុ​របស់​ពួកគេ​។​

​នៅក្នុង​សេចក្តីប្រកាស​រួម លោក​ដូ​ណា​ល់ ត្រាំ នាយករដ្ឋមន្ត្រី​អ៊ី​ស្រា​អ៊ែ​ល Benjamin Netanyahu និង​រាជទាយាទ​អារ៉ាប់​រួម ព្រះអង្គម្ចាស់ Sheikh Mohammed bin Zayed បាន​ព្រមព្រៀងគ្នា​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​អារ៉ាប់​រួម និង​អ៊ី​ស្រា​អ៊ែ​ល​មក​ធម្មតា​វិញ​។​

​ប្រទេស​ទាំងពីរ ក៏​ត្រូវគេ​រំពឹងថា​នឹងធ្វើ​ការផ្លាស់ប្តូរ​ឯកអគ្គ​រដ្ឋទូត និង​ស្ថានទូត​ទៅវិញទៅមក​ឆាប់ៗ​ផងដែរ​៕

​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ CNA/BBC

spot_img
×