Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​ពូ​ទីន​បានបង្ហាញ ពី​ផែនការ ប្រសិន​បើ​លោក​ពុំ​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​រុស្ស៊ី​ទេ​!

spot_img

​ថ្វីបើ​ត្រូវ​បាន​គេ​ជឿជាក់ថា លោកពូ​ទីន នឹង​ឈ្នះ​ច្រើន​លើសលប់​នៅក្នុង​ការបោះឆ្នោត​ខែ​មីនា ក៏ដោយ តែ​ប្រធានាធិបតី​រុស្ស៊ី លោក ​វ្ល៉ា​ ឌី​មៀរ​ពូ​ទីន នៅតែ​ពិចារណា​ករណី​ផែនការ​អនាគត បើសិនជា​គាត់​បរាជ័យ​ក្នុង​ការប្រណាំង​ធ្វើជា​ម្ចាស់​វិមាន​ក្រែ​មឡាំង នៅ​ឆ្នាំ ២០១៨​។​

លោក​ប្រធានាធិបតី​ពូ​ទីន បើកបរ​សាកល្បង​ម៉ាស៊ីន​ច្រូតស្រូវ​

​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា ឌី​មៀរ​ពូ​ទីន កាលពី​ថ្ងៃ​ទី 2 ខែ​កុម្ភៈ បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​រោងចក្រ​សម្ភារៈ​កសិកម្ម Rostselmash ។ នៅទីនេះ មេដឹកនាំ​រុស្ស៊ី​បាន​សាកល្បង​ប្រើប្រាស់​ម៉ាស៊ីន​ច្រូតស្រូវ​។​

​ប្រធានាធិបតី​ពូ​ទីន​និយាយថា អាជីព​របស់​គាត់​អាច​ផ្លាស់​ប្តូរ​ទិស​ដៅ ប្រសិនបើ​គាត់​មិន​ត្រូវ​បាន​ជាប់ឆ្នោត​ឡើងវិញ​។​

លោក​បាន​និយាយ​លេងសើច​ផ្តោត​សំដៅ​ដល់​ថ្ងៃ​បោះឆ្នោត​ខាង​មុខ​ថា​៖ “​ប្រសិនបើ​វា​មិន​ជាប់​ឆ្នោត​ទេនោះ ខ្ញុំ​នឹង​ចាប់ផ្តើម​ធ្វើការ​ជា​អ្នក​ច្រូតស្រូវ​” ។​

​ប្រធានាធិបតី​ពូ​ទីន បាន​ប្រកាស​ជា​ផ្លូវការ​នូវ​បេក្ខភាព​របស់​គាត់​ជា​បេក្ខជន​ឯករាជ្យ​នៅ​ដើម​ខែ​ធ្នូ​ឆ្នាំ 1977 ។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នៅ​ថ្ងៃ ០៣ ខែ​កុម្ភៈ បានប្រកាស​បេក្ខជន ៨ នាក់ ចុងក្រោយ រួម​ទាំង​ប្រធានាធិបតី វ្ល៉ា ឌី​មៀរ​ពូ​ទីន​។ បច្ចុប្បន្ននេះ​គាត់​ត្រូវបាន​គេ​ចាត់ទុកថា ជា​បេក្ខជន​ដែល​នឹង​ជាប់ឆ្នោត​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ខែក្រោយ​។ យោង​តាម​ការស្ទង់មតិ​របស់ VTSIOM ដែល​បាន​ចេញផ្សាយ​នៅ​ចុង​ខែ​មករា 70% នៃ​អ្នក​ឆ្លើយតបបាន​គាំទ្រ​លោក​ពូ​ទីន​។ ក្លាយ​ជា​ប្រធានាធិបតី​រុស្ស៊ី​បន្តទៀត​៕ សូ​យ​ន​

spot_img
×