Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈសង្ឃ​នាយក ស្នើ​ឲ្យ​បញ្ឈប់​ការរំលាយ​បំណែក ឬ​បុរាណវត្ថុ​ពេញលេញ​អំពី​លោហធាតុ​ដើម្បី​សិត​ព្រះ​ពុទ្ធបដិមា ឬ​រូបចម្លាក់​ផ្សេងៗ​នៅតាម​វត្ត​អារាម​

spot_img

​ភ្នំពេញ​៖ គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ប្រគេន​ព្រះ​មេគណ​រាជធានី​-​ខេត្ត​ស្តីពី ការបញ្ឈប់​ការរំលាយ​បំណែក ឬ​បុរាណវត្ថុ​ពេញលេញ​អំពី​លោហធាតុ​ដើម្បី​សិត​ព្រះ​ពុទ្ធបដិមា ឬ​រូបចម្លាក់​ផ្សេងៗ​នៅតាម​វត្ត​អារាម​។​

​បើតាម​សេចក្តី​ជូន​របស់​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​សុក្រ​ទី​១៤ ខែសីហា ឆ្នាំ​២០២០ ស្តីពី​ការបញ្ឈប់​ការរំលាយ​បំណែក ឬ​បុរាណវត្ថុ​ពេញលេញ​អំពី​លោហធាតុ ដើម្បី​សិត​ព្រះ ពុទ្ធបដិមា ឬ​រូបចម្លាក់​ផ្សេងៗ​នៅតាម​វត្ត​អារាម​។

​សម្តេចព្រះ​សង្ឃនាយក ន​ន្ទ ង៉ែត បាន​មាន​សង្ឃដីកា​ថា សេចក្តី​ដូច​មានចែង​ក្នុង​កម្មវត្ថុ និង​យោង​ខាងលើ គណៈសង្ឃ​នាយក សូម​ប្រគេន​ព្រះ​មេគណ -​ខេត្ត ជ្រាបថា ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ខិតខំ​ខ្នះខ្នែង​ក្នុងការ​ការពារ​បុរាណវត្ថុ ប្រាសាទ រាជធានី សំណង់​ប្រវត្តិសាស្ត្រ ស្ថានីយ៍​បុរាណ​នានា ដើម្បី​ជា​ប្រយោជន៍​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​បាន​សិក្សា​រៀនសូត្រ​អំពី​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​យើង​។ ដើម្បី​ចូលរួម​ទប់ស្កាត់​ការបំផ្លិចបំផ្លាញ បុរាណ​ដ្ឋា​ន និង​ការជួញដូរ​វត្ថុ​បុរាណ​ផ្សេងៗ គណៈសង្ឃ​នាយក ស្នើ​ដល់​ព្រះ​មេគណ ព្រះ​អនុគណ​និង​ព្រះចៅអធិការ​គ្រប់​វត្ត ព្រះមេត្តា​បញ្ឈប់​ការបន្ត​ប្រពៃណី​សិត​ព្រះ​ពុទ្ធបដិមា ឬ​សម្លាក់​ផ្សេងៗ​ដោយ​ប្រើប្រាស់​បំណែក ឬ​បុរាណវត្ថុ​ពេញលេញ​អំពី​លោហធាតុ​រួមមាន សំរឹទ្ធ ប្រាក់ និង​មាស លាយ​ជាមួយ​ស្ពាន់ ទង់ដែង​ថ្មី ឬ​បំណែក​បុរាណវត្ថុ​ផ្សេងៗ​ទៀត នៅតាម​វត្ត​អារាម​។​

​អាស្រ័យ​ដូច​បាន​ប្រគេន​ខាងលើ សូម ព្រះ​មេគណ មេត្តា​សហការ និង​ប្រគេន​ដំណឹង​នេះ ទៅតាម​បណ្តា​គ្រប់​សាលា​អនុគណ ដើម្បី​អនុវត្តតាម​សេចក្តី​ខាងលើ​ឱ្យមាន​ប្រសិទ្ធភាព និង​ការទទួល ខុសត្រូវ​ខ្ពស់​៕​ដោយ​៖​កូ​ឡាប​

spot_img
×