Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាប់​បាល់​ចុង​ម៉ោង​របស់​កីឡាករ Tyler Adams បាន​បញ្ជូន RB Leipzig ​ទៅកាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​លើកដំបូង ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​

spot_img

​អ្នក​ចាត់​ក្រុម​គោ​ជល់​ក្រហម RB LEIPZIG លោក Julian Nagelsmann បាន​រត់​ចូល​ទីលាន​ដើម្បី​អបអរ​ជាមួយ​កីឡាករ​របស់គាត់ ក្រោយ​ទម្លាក់​គោ​ជល់​ក្រហម​ដែលមាន​បទពិសោធ​ច្រើនជាង At Madrid​។ Joao Felix ដែល​បាន​ផ្លាស់ប្តូរ​ការប្រកួត​មួយស្របក់ បន្ទាប់ពី​ផ្លាស់​ចូល​ជំនួយ​កីឡាករ Hector Herrera នៅ​នាទី​៥២ ហើយ​ក្នុង​នាទី​៧១ Felix ក៏​ស៊ុត​ចូល​តាម​ស្មើ​បាន​ក្រោយ​ត្រូវ​កីឡាករ Daniel Olmo របស់​ក្រុម RB LEIPZIG ស៊ុត​នាំ​មុខមុន​នៅ​នាទី​៥០​។

​ក្រោយ Felix ស៊ុត​តាម​ស្មើ​ក្រុម​ទាំងពីរ​មើលទៅ​នឹងត្រូវ​លេង​ថែម​ម៉ោង​ពិសេស​១៥​នាទី​២​ដង​ហើយ ប៉ុ​ន្ត​អ្វីដែល​នឹកស្មាន​មិន​ដល់​នោះ​គឺ កីឡាករ​បម្រុង​ដែល​ដូរ​ចូលក្នុង​តង់​ទី​ពីរ​នៅ​នាទី​៧១ ជំនួស​កីឡាករ​សញ្ជាតិ អូទ្រីស Konrad Laimer បាន​ស៊ុត​ចូល​ចុង​ម៉ោង​នៅ​នាទី​៨៨ និង​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី សម្រាប់​ក្លឹប​ដែល​ទើប​ចាប់បដិសន្ធិ​កាល​ថ្ងៃទី​១៩​ខែឧសភា​ឆ្នាំ​២០០៩ បើ​គិត​ទៅ​ត្រឹម​រយ​:​ពេល​១១​ឆ្នាំ​ប៉ុណ្ណោះ​។

​ក្រុម RB LEIPZIG ជា​ក្រុម​អាល្លឺម៉ង់​ទីមួយ​ក្រៅពី Bayern Munich​និង Borussia Dortmund ដែល​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ចាប់តាំងពី Schalke04 នៅក្នុង​រដូវ​កាល ២០១០-១១៕
​ដោយ ៖​វិច្ឆិកា​

spot_img
×