Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​កំពុង​ចាត់ទុក​វិស័យ​កសិកម្ម ជា​អាទិភាព​នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ រួមចំណែក ក្នុងការ​កាត់បន្ថយ​ភាព​ក្រី​ ​ក្រ និង​លើកកម្ពស់​ជីវភាព​រស់​នៅ របស់​ប្រជាកសិករ​

spot_img

​បាត់ដំបង​៖ ឯកឧត្តម សឿ​ម ប៊ុន​រិ​ទ្ធិ​អភិបាលរង​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ កំណត់​វិស័យ​កសិកម្ម គឺជា​លក្ខខណ្ឌ​នៃ​ដំណើរការ​វិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ចាត់ទុក​វិស័យនេះ ជា​អាទិភាព​នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ​។​

​ការលើកឡើង​នេះ ក្នុង​សិក្ខាសាលា​ស្តីពី​ការពិនិត្យ​និង​ផ្តល់​សុពលភាព លើ​សេចក្ដីព្រាង​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ខេត្តបាត់ដំបង ឆ្នាំ​២០១៩​ដល់​ឆ្នាំ​២០២៣ កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០​នេះ​។​

​ឯកឧត្តម សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា អង្គសិក្ខាសាលា​ស្តីពី​ការរៀបចំ​និង​ការដាក់​ចេ​
​ញ​នូវ​ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​កសិកម្ម​ខេត្ត រយៈពេល​៥​ឆ្នាំ (២០១៩-២០២៣) គឺជា​ផែនការ​យុទ្ធសាស្ត្រ ក្នុងការ​ឆ្លើយតប​បន្ទា​ន់​ចំពោះមុខ ដែល​តម្រូវ​ឲ្យ​មន្ទីរ​កសិកម្ម​ខេត្ត ត្រូវខិតខំ​ប្រឹងប្រែង​ក្នុងការ​រៀបចំ​ប្រមូល​នូវ​បណ្តុំ​បញ្ហា​ស្នូល បញ្ហា​ប្រឈម​នានា ក្នុង​វិស័យ​កសិកម្ម​ខេត្ត ទៅតាម​ស្ថានភាព​និង​បរិយាកាស​ជាក់ស្តែង​ពី​មូលដ្ឋាន​ភូមិ​-​ឃុំ និង​ពី​តម្រូវការ​ជាក់ស្តែង របស់​ប្រជា​សិ​ករ​ផលិតភាព និង​អនុលោម​ទៅ​តា​គោលដៅ​នៃ​ការអភិវឌ្ឍន៍​ខេត្ត និង​ដើម្បី​កំណត់​ឲ្យ​បាន​នូវ​ចំណុច​ជា​សារ​វ័​ន្ត​សំខាន់ៗ ដែល​នឹង​ឈានទៅ​ដោះស្រាយ​នៃ​បណ្តុំ​បញ្ហា តាមរយៈ​នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ឆ្នាំ​២០១៩-២០២៣​។​

​លោក ឈឹម វ​ជិ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តបាត់ដំបង និង​ជា​ប្រធាន​អនុ​កម្មវិធី ASPIRE ថ្នាក់​ខេត្ត បាន​មានប្រសាសន៍​បញ្ជាក់ថា សេចក្តីព្រាង​លម្អិត​នៃ​គោលដៅ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ខេត្ត (២០១៩-២០២៣) គឺ​សំដៅ​រួមចំណែក ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ដើម្បី​លើកកម្ពស់​ជីវភាព រស់នៅ​របស់​ប្រជាកសិករ​។ ផែនការ​យុទ្ធសាស្ត្រ​នេះ បាន​កំ​
​ណ​ត់​អំពី​ចក្ខុវិស័យ​គោលដៅ គោលបំណង សូចនាករ​ជាក់លាក់ និង​សកម្ម​ភាពជា​យុទ្ធសាស្ត្រ ដើម្បី​ធ្វើការ​តម្រង់ទិស​ក្នុងការ​អនុវត្ត ដែលជា​មូលដ្ឋាន​សម្រាប់​ការធ្វើ​សេចក្តីសម្រេចចិត្ត​។ សិក្ខាសាលា​នេះ គឺជា​ឱកាស​ផ្តល់នូវ​ធាតុ​ផ្សំ​និង​រួមបញ្ចូល​នូវ​ទស្សនទាន​គន្លឹះ​បញ្ហា​ល្អៗ​មួយ ដ៏​មាន​សារសំខាន់ សម្រាប់​គ្រប់​អង្គភាព គ្រប់​សមាសភាព​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ដែល​កំពុង​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​កសិកម្ម​ក្នុង​ខេត្ត ដើម្បី​បានធ្វើ​ការពិភាក្សា​ដោយ​ល្អិតល្អន់​បន្ថែមទៀត ដើម្បី​បំពេញ​លើ​ខ្លឹមសារ​រួមទាំង​ឡាយ ដែល​បាន​ព្រាង​ក្នុង​ផែនការ​នេះ​។​

​ឯកឧត្តម សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង​ខេត្តបាត់ដំបង បាន​មានប្រសាសន៍​បញ្ជាក់ថា ដើម្បី​ជំរុញ​នូវ​ការអនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម របស់​មន្ទីរ​កសិកម្ម រុក្ខា ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តបាត់ដំបង ឲ្យ​ទទួលបាន​ជោគជ័យ និង​ដើម្បី​ប្រែក្លាយ​ទៅជា​ផែនការ​សកម្មភាព​ជាក់ស្តែង ដែល​មានចែង​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​នេះ​។ សូម​ជំរុញ​ឲ្យ​មន្ទីរ​សា​ម៉ី​ផ្ទាល់ ត្រូវខិតខំ​បង្កើន​នូវ​ធនធានមនុស្ស​ក្នុងស្រុក និង​ធ្វើការ​កៀរគរ​និង​ធនធាន​ពី​បណ្តា​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​នានា ក៏ដូចជា​ការធ្វើសមាហរណកម្ម​ឲ្យ​តួអង្គ​សំខាន់ៗ​ទាំងអស់ បាន​ចូលរួម​អនុវត្ត​នូវ​ផែន​
​ការ​យុទ្ធសាស្ត្រ​នេះ ឲ្យ​សម្រេចបាន​នូវ​លទ្ធផល​ប្រកបដោយ​គុណភាព និង​មាន​ប្រសិទ្ធភាព​។ ការរំពឹងទុក ក្រោយពី​ការរៀប​រៀង​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ឆ្នាំ​២០១៩-២០២៣ របស់​ខេត្ត រួចរាល់​ជា​ស្ថាពរ​ហើយ​នោះ វា​នឹង​ផ្តល់នូវ​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា ផែនការ​នេះ​ច្បាស់​ជាមាន​ការចូលរួម​គាំទ្រ ដល់​តម្រូវការ​ទុន​និង​សម្ភារ ដើម្បី​ធ្វើ​ឲ្យ​សម្រេច​នូវ​គោលបំណង និង​លទ្ធផល​និង​មាន​វឌ្ឍនភាព​ជានិច្ច​ជា​និរន្តរ៍ សម្រាប់​ថ្ងៃ​អនាគត​ផងដែរ​៕ ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×