Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​ផូស៊ីល​ត្រី , នេះ​អាចជា​សំណាក​ផូស៊ីល​ត្រី​ដំបូង​រកឃើញ​នៅ​ប្រទេស​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ផូស៊ីល​ត្រី ជា​សំណាក​ត្រី​ដែល​បាន​កប់​ក្នុង​ដី​ហើយ​ប្រែក្លាយ​ទៅជា​ថ្ម​។ ផូស៊ីល​ត្រី​នេះ​ត្រូវបាន​រកឃើញ​ដោយ​លោក លឹម វណ្ណ​ច័ន្ទ ក្រុមការងារ​សិក្សា​ផូស៊ីល​នៃ​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន នៃ​ក្រសួងបរិស្ថាន​នៅ​ឆ្នាំ​២០១៩ នៅ​ភ្នំ​ស្វាយ ខេត្តបន្ទាយមានជ័យ​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​កលោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០២០​នេះ​។​

​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា សំណាក​ត្រី​នេះ សល់​ផ្នែក​ខាង​ក្បាល មាន​ភ្នែក និង​ព្រុយ នៅ​ពាក់កណ្តាល​ខ្លួន​បែក​មួយ​កំណាត់​ផ្នែក​កន្ទុយ​ដែល​យើង​អាច​មើលឃើញ​ស្នាម​ពណ៌​ក្រហម មាន​ទំហំ​ប្រមាណ​៣​សង់ទីម៉ែត្រ និង​បណ្តោយ​៨​សង់ទីម៉ែត្រ និង​មាន​សំណាក​ផូស៊ីល​ផ្សេងៗ​ជាច្រើន​ទៀត ដែល​កប់​នៅក្នុង​ថ្មកំបោរ​មួយ​ដុំ​។

​ភ្នំ​ស្វាយ​ជា​ប្រភេទ​ភ្នំ​ថ្មកំបោរ ដែលមាន​អតីតកាល​ស្ថិត​ជា​សមុទ្រ ដែល​កើតឡើង​ដោយ​កំណក​នៃ​សា​ធាតុ​កំបោរ តាមរយៈ​ផែនទី Geological map of Cambodia ភ្នំ​ទាំងនេះ​ត្រូវបាន​កំណត់​ក្នុង​សម័យកាល Permian(២២៥-២៨០​លាន​ឆ្នាំ​) ក្នុង​ស័ក​ទី​១ ដែល​ហៅថា Paleozoic៕​ដោយ​៖​កូ​ឡាប​

spot_img
×