Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បរិយាកាស​នយោបាយ​កម្ពុ​ជា​បច្ចុប្បន្ន

spot_img

ភ្នំពេញ ៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បានចេញ​សេចក្តីថ្លែងការណ៍ ស្តីពី​ស្ថានការណ៍​នយោបាយ​កម្ពុជា ដោយបាន​លើកឡើងថា នៅសល់​រយៈពេល​មិន​ដល់​១០​ខែ​ទៀត​ទេ ប្រទេស​កម្ពុជា នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​។

​សេចក្តីថ្លែងការណ៍ ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី​១៣​ខែតុលា​ឆ្នាំ​២០១៧​នេះ បាន​បញ្ជាក់ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បរិយាកាស​នយោបាយ​កម្ពុ​ជា​បច្ចុប្បន្ន ដែល​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ឆ្នាំ​២០១៨ ដែល​អាចធ្វើឱ្យ​ការបោះឆ្នោត​នេះ​មិនមាន​ភាពសេរី យុត្តិធម៌ និង​ភាព​ទទួលយកបាន​ដោយ​ទូលំទូលាយ​ពី​សហគមន៍ជាតិ និង​អន្តរជាតិ​។​

​លក្ខខណ្ឌ​សំខាន់​មួយ​នៃ​ការបោះឆ្នោត​ប្រកបដោយ​សេរី និង​យុត្តិធម៌ គឺ​គណបក្សនយោបាយ​ទាំងអស់ រួមទាំង​គណបក្ស​សង្គ្រោះ​ជាតិ មានឱកាស និង​សេរីភាព​ចូលរួម​ប្រកួតប្រជែង​ដូចៗ​គ្នា​។​

​ក្នុងន័យនេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទាមទារ​ឱ្យមាន​ការដោះលែង​អ្នកដឹកនាំ​គណបក្សនយោបាយ​ទាំងអស់ ដើម្បី​ឲ្យ​ពួកគាត់​អាចដឹកនាំ​គណបក្សនយោបាយ​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោតជាតិ​នា​ឆ្នាំ​២០១៨ ខាងមុខ ដោយ​ស្មើភាព និង​យុត្តិធម៌​៕​ ​ដោយ​៖​ជាលី​

spot_img
×