Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ខណៈពេលដ៏ស្លុតចិត្ត! គ្រា​គ្រូ​​ពេទ្យ​​វះ​​កាត់​បុរស​ម្នាក់ រក​ឃើញ​ក្នុង​ពោះ​សុទ្ធ​តែ​ដែក​គោល​សរុប ៦០០ ដើម

spot_img

តាម Mirror បាន​ចុះផ្សាយ​ឲ្យ​ដឹងថា បុរស​ម្នាក់​ឈ្មោះ Pradip Kumar Dhali បាន​កំពុង​ត្អូញត្អែរ​ពី​អា​ការឈឺ​ចុកចាប់​ក្នុង​ដ៏​ធ្ងន់ធ្ងរ អស់​រយៈពេល​២​មកហើយ ។ ក្នុងស្ថានភាព​គួរ​ឲ្យ​ព្រួយបារម្ភ គ្រួសារ​របស់គាត់​ក៏បាន​នាំយក​គាត់​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ពិនិត្យមើល ប៉ុន្តែ ក្រុមគ្រូពេទ្យ​ពិតជា​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេល​រកឃើញ «​ដែកគោល​» ជាច្រើន​ដើម ដែល​កំពុង​បង្ក​ឲ្យ​គាត់​ឈឺ​ចុកចាប់​បែបនេះ ។​

​តាមរយៈ​ការ​ស្កេ​ន​អ៊ុ​ល​ត្រា​សោ​ន បាន​បង្ហាញថា បុរស​អាយុ ៤៨ ឆ្នាំ រូបនេះ ត្រូវបាន​ដែកគោល​១​កញ្ចុះ​ស្ថិតនៅក្នុង​ពោះ​របស់គាត់ ។ ជាក់ស្តែង Pradip Kumar មាន​ទម្លាប់​លេប​របស់​ចម្លែកៗ ហើយ​ដែកគោល ក៏​ប្រហែលជា «​អាហារ​» ដ៏​ឆ្ងាញ់​របស់គាត់​ផងដែរ ។​

​ទោះយ៉ាងណា ក្រុម​វេជ្ជបណ្ឌិត​បានធ្វើការ​វះកាត់​យក​ដែកគោល​សរុប​ចំនួន ៦០០ ដើម ចេញពី​ក្នុង​ពោះ​របស់គាត់​ដោយ​ជោគជ័យ ។

​វេជ្ជបណ្ឌិត Siddhartha Biswas ដែល​ដឹកនាំ​ក្រុម​វះកាត់​នៅ​មន្ទីរពេទ្យ (Calcutta Medical College and Hospital) ក្នុងប្រទេស​ឥណ្ឌា និយាយថា​៖ «​យើងខ្ញុំ​បានសម្រេច​ចិត្ត​ធ្វើការ​វះកាត់​គាត់ ព្រោះ​បាន​ឃើញថា វា​ជា​ស្ថានភាព​ដ៏​គ្រោះថ្នាក់ ខណៈ​ពោះ​របស់គាត់​បាន​រីក​កាន់តែ​ធំ ហើយ​ពោរពេញ​សុទ្ធតែ​ដែកគោល ។ ប៉ុន្តែ សំណាង​ហើយ ដែល​ពួកវា​ពុំបាន​បុក​ទម្លុះ​ក្រពះ​» ៕​ ចន្ទី

   

spot_img
×