Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ផៃ ស៊ី​ផាន​៖ កម្ពុជា​បាន​កំពុង​ធ្វើ​ពិពិធ​កម្ម​មុខទំនិញ នាំចេញ​របស់ខ្លួន​ជា​បន្តបន្ទាប់ និង​បន្ត​ជំរុញ​កំណើន នៃ​ការនាំចេញ​កសិផល​កែច្នៃ​ឱ្យ​កាន់តែ​សម្បូរបែប​

spot_img

​ភ្នំពេញ​៖ លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​ថ្លែង​សា​រលើ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​១៤​ខែសីហា​នេះ​ថា “​ពិពិធ​កម្ម​មុខទំនិញ និង​ទីផ្សារ​ជា​អាទិភាព​ខ្ពស់​របស់​កម្ពុជា​” កម្ពុជា​កំពុង​ធ្វើ​ពិពិធ​កម្ម​មុខទំនិញ និង​ពិពិធ​កម្ម​ទីផ្សារ ក្នុង​វិស័យ​ពាណិជ្ជកម្ម ដែលជា​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​។ លោក​បានលើកឡើង​បែបនេះ បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូម​ជម្រាប​ផងដែរ​ថា គោលនយោបាយ​គឺ​ការបង្កើន និង​ពិពិធ​កម្ម​មុខទំនិញ​នាំចេញ​ដោយ​បង្កើន​ការនាំចេញ​ទំនិញ​កម្មន្តសាល ដែល​មិនមែនជា​វាយ​ន​ភណ្ឌ ឱ្យបាន ១៥% នៃ​បរិមាណ​នាំចេញ​សរុប​នៅ​ឆ្នាំ​២០២៥ ទន្ទឹមនឹង​ការជំរុញ​ការនាំចេញ​ទំនិញ​កែច្នៃ​កសិកម្ម​ឱ្យបាន ១២% នៃ​បរិមាណ​នាំចេញ​សរុប​នៅ​ឆ្នាំ​២០២៥​។

​លោក​បន្តថា ជាក់ស្តែង ចំណែក​នៃ​ការនាំចេញ​សម្លៀកបំពាក់ និង​ស្បែកជើង​មានការ​ថយចុះ​ជា​លំដាប់​ពី ៧១,៦% នៃ​បរិមាណ​នាំចេញ​សរុប នៅ​ឆ្នាំ​២០១៥ មក​ត្រឹម ៦៩,២% នៅ​ឆ្នាំ​២០១៨​។ ដោយឡែក ការនាំចេញ​សរុប នៅ​ឆ្នាំ​២០១៥​ដល់​១៣,៣% នៅ​ឆ្នាំ​២០១៨ គឺ​សម្រេចបាន​ប្រមាណ​៨៨,៦% បើ​ធៀប​នឹង​គោលដៅ​ឆ្នាំ​២០២៥​។

​ទន្ទឹមនឹងនេះ​ការនាំចេញ​កសិក​ផល​កែច្នៃ ក៏មាន​ការកើនឡើង​ពី ៥,៩% នៃ​បរិមាណ​នាំចេញ​សរុប​នៅ​ឆ្នាំ​២០១៥ ដល់ ៧,០% នៅ​ឆ្នាំ​២០១៨ សម្រេចបាន​ប្រមាណ ៥៨,៣% បើ​ធៀប​នឹង​គោលដៅ​ឆ្នាំ​២០២៥​។

​លោក បាន​មានប្រសាសន៍ថា ទិន្នន័យ​ទាំងនេះ ឆ្លុះបញ្ចាំង​ឱ្យឃើញថា កម្ពុជា​បាន​កំពុង​ធ្វើ​ពិពិធ​កម្ម​មុខទំនិញ នាំចេញ​របស់ខ្លួន​ជា​បន្តបន្ទាប់ និង​បន្ត​ជំរុញ​កំណើន នៃ​ការនាំចេញ​កសិផល​កែច្នៃ​ឱ្យ​កាន់តែ​សម្បូរបែប ដោយ​មិន​ពឹងផ្អែក​តែ​លើ​ការនាំ​ទំនិញ​កម្មន្តសាល ផ្នែក​សំលៀកបំពាក់ និង​ស្បែកជើង​នោះទេ​៕​ដោយ​៖​កូ​ឡាប​

spot_img
×