Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈរដ្ឋមន្ត្រី​អនុម័ត​ទាំងស្រុង​លើ “​សេចក្តីព្រាង​របាយការណ៍​ស្តីពី​វឌ្ឍនភាព នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ ក្នុង​ឆ្នាំ​២០១៧-២០១៨”

spot_img

​ភ្នំពេញ​៖ កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​អនុម័ត​ទាំងស្រុង​លើ “​សេចក្តីព្រាង​របាយការណ៍​ស្តីពី​វឌ្ឍនភាព នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ ក្នុង​ឆ្នាំ​២០១៧-២០១៨”​។ នេះ​បើតាម​លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​។​

​សូមបញ្ជាក់ថា កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​ចាប់ផ្តើម​ពិភាក្សា​លើ​របៀបវារៈ​លើ “​សេចក្តីព្រាង​របាយការណ៍​ស្តីពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ ក្នុង​ឆ្នាំ​២០១៧-២០១៨” នៅ​ថ្ងៃទី​១៤​ខែសីហា​នេះ​។​

​លោក​ផៃ ស៊ី​ផាន បានលើកឡើង​ពី​ខ្លឹមសារ​សង្ខេប​ដូចខាងក្រោម​៖ ទម្រង់​នៃ​របាយការណ៍​ស្តីពី​វឌ្ឍនភាព នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ ក្នុង​ឆ្នាំ​២០១៧-២០១៨ ដែល​មា​ខ្លឹមសារ​ចំនួន ៤ គឺ​១- សេចក្តី​ផ្តើម ២- វឌ្ឍនភាព​នៃ​ការអនុវត្ត​គោលនយោបាយ ៣- បញ្ហា​ប្រឈម និង​ហា​និ​នៃ​ការអនុវត្ត​គោលនយោបាយ និង​៤- សេចក្តីសន្និដ្ឋាន​។​

១) ខ្លឹមសារ​សង្ខេបនៃ​របា​យ​ការណ៍​
​គោលដៅ​ចម្បង​ទាំងបី នៃ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ធ បាន​ដឹកនាំ​សម្របសម្រួល និង​/​ឬ​អនុវត្ត​វិធានការ​គោលនយោបាយ និង​ផែនការ​សកម្មភាព​ដែល​ខ្លួន​ទទួលខុសត្រូវ ដោយ​សម្រេចបាន​ពេញ​លេង និង​មាន​វឌ្ឍនភាព​សំខាន់ៗ​ដូចខាងក្រោម​៖

​គោលដៅ​ទី​១ : គោលនយោបាយ គឺ​ការកែ​ប្រ និង​ពង្រឹង​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​ក្នុង​សេដ្ឋកិច្ចជាតិ​ដោយ​បង្កើន​អនុ​បាត​វិស័យ​ឧស្សាហកម្ម​ក្នុង ផ​.​ស​.​ស ឱ្យបាន​៣០% នៅ​ឆ្នាំ​២០២៥ ក្នុងនោះ​វិស័យ​កម្មន្តសាល​ត្រូវ​កើន​ដល់​២០%​។ ជាក់ស្ដែង អនុ​បាត​វិស័យ​ឧស្សាហកម្ម​ក្នុង ផ​.​ស​.​ស បាន​កើនឡើង​ពី ២៧,៧% នៅ​ឆ្នាំ​២០១៥ ដល់ ៣២,៦% នៅ​ឆ្នាំ​២០១៨ ពោលគឺ​សម្រេចបាន​មុន​គោលដៅ​បានកំណត់​នៅ​ឆ្នាំ​២០២៥​។ ទន្ទឹមគ្នានេះ អនុ​បាត​វិស័យ​កម្មន្តសាល​ក្នុង ផ​.​ស​.​ស បាន​កើនឡើង​ពី ១៦,០% នៅ​ឆ្នាំ​២០១៥ ដល់ ១៦,៣%​នៅ​ឆ្នាំ​២០១៨ កំណើន​នេះ​មាន​លក្ខណៈ​យឺត បើ​ធៀប​នឹង​គោលដៅ​ឆ្នាំ​២០២៥​។​

​គោលដៅ​ទី​២: គោលនយោបាយ គឺ​ការបង្កើន និង​ពិពិធ​កម្ម​មុខទំនិញ​នាំចេញ ដោយ​បង្កើន​ការនាំចេញ​ទំនិញ​កម្មន្តសាល (​មិនមែនជា​វាយ​ន​ភណ្ឌ​) ឱ្យបាន ១៥% នៃ​បរិមាណ​នាំចេញ​សរុប​នៅ​ឆ្នាំ​២០២៥ ជំរុញ​នាំចេញ​ទំនិញ​កែច្នៃ​កសិកម្ម​ឱ្យបាន ១២% នៃ​បរិមាណ​នាំចេញ​សរុប​នៅ​ឆ្នាំ​២០២៥​។ ជាក់ស្តែង ចំណែក​នៃ​ការនាំចេញ​សម្លៀកបំពាក់ និង​ស្បែកជើង​មានការ​ថយចុះ​ជា​លំដាប់​ពី ៧១,៦% នៃ​បរិមាណ​នាំចេញ​សរុប នៅ​ឆ្នាំ​២០១៥ មក​ត្រឹម ៦៩,២% នៅ​ឆ្នាំ​២០១៨​។ ដោយឡែក ការនាំចេញ​សរុប នៅ​ឆ្នាំ​២០១៥​ដល់​១៣,៣% នៅ​ឆ្នាំ​២០១៨ គឺ​សម្រេចបាន​ប្រមាណ​៨៨,៦% បើ​ធៀប​នឹង​គោលដៅ​ឆ្នាំ​២០២៥​។ ទន្ទឹមនឹងនេះ​ការនាំចេញ​កសិក​ផល​កែច្នៃ ក៏មាន​ការកើនឡើង​ពី ៥,៩% នៃ​បរិមាណ​នាំចេញ​សរុប​នៅ​ឆ្នាំ​២០១៥ ដល់ ៧,០% នៅ​ឆ្នាំ​២០១៨ សម្រេចបាន​ប្រមាណ ៥៨,៣% បើ​ធៀប​នឹង​គោលដៅ​ឆ្នាំ​២០២៥​។ ទិន្នន័យ​ទាំងនេះ ឆ្លុះបញ្ចាំង​ឱ្យឃើញថា​កម្ពុជា​បាន​កំពុង​ធ្វើ​ពិពិធ​កម្ម​មុខទំនិញ​នាំចេញ​របស់ខ្លួន​ជា​បន្តបន្ទាប់ និង​បន្ត​ជំរុញ​កំណើន​នៃ​ការនាំចេញ​កសិផល​កែច្នៃ​ឱ្យ​កាន់តែ​សម្បូរបែប ដោយ​មិន​ពឹងផ្អែក​តែ​លើ​ការនាំ​ទំនិញ​កម្មន្តសាល​ផ្នែក​សម្លៀកបំពាក់ និង​ស្បែកជើង​នោះទេ​។​

​គោលដៅ​ទី​៣: គោលនយោបាយ គឺ​នៅ​ឆ្នាំ​២០២៥ សហគ្រាស​ធុន​តូច និង​មធ្យម ៨០% និង​៩៥%​រៀង​គ្នា និង​ត្រូវបាន​ចុះបញ្ជី​ជា​ផ្លូវការ ហើយ​សហគ្រាស​ធុន​តូច និង​មធ្យម ៥០% និង​៧០%​រៀង​គ្នា នឹងមាន​បញ្ជិកា​គណនេយ្យ និង​តារាង​តុល្យការ​ត្រឹមត្រូវ​។ ការចុះបញ្ជី​ផ្លូវការ​នៃ​សហគ្រាស​ធុន​តូច មធ្យម និង​ធំ មានការ​កើនឡើង​ពី ៣៧% ៧២% និង​៩៣% នៅ​ឆ្នាំ​២០១០ ដល់ ៧៦% ៨៧% និង​៩៨% នៅ​ឆ្នាំ​២០១៨ ជិត​សម្រេចបាន​តាម​គោលដៅ​ឆ្នាំ​២០២៥​។ សហគ្រាស​ធុន​មធ្យម​ដែលមាន​តារាង​តុល្យការ​បាន​កើនឡើង​ពី​២៤% ក្នុង​ឆ្នាំ​២០១០ ដល់​៧២% ក្នុង​ឆ្នាំ​២០១៨ លើសពី​គោលដៅ​ឆ្នាំ​២០២៥ ខណៈដែល​សហគ្រាស​ធុន​តូច និង​ធុន​ធំ​មាន​តារាង​តុល្យការ​បាន​កើនឡើង ៤% និង​៦៦% ក្នុង​ឆ្នាំ​២០១០ ដល់​២៨% និង​៨៧% ក្នុង​ឆ្នាំ​២០១៨​។​

​វិធានការ​ទី​១: រៀបចំ និង​អនុវត្ត​ផែនការ​បញ្ចុះ​ថ្លៃ​អគ្គិសនី​សម្រាប់​វិស័យ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម រួមទាំង​ការពង្រឹង​ភាព​ទុកចិត្ត និង​ការពង្រីក​វិសាលភាព​គ្របដណ្ដប់​នៃ​ការផ្គត់ផ្គង់​អគ្គិសនី​

​គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ដែល​សម្រេច​ដាក់​ស្ដែង​ត្រឹម​ដំណាច់ឆ្នាំ​២០១៨ គឺ​ស្ថិត​កម្រិត​១ “​សម្រេចបាន​ពេញលេញ​” ស្របតាម​គោលដៅ​ដែល​បានកំណត់​នៅក្នុង​សូចនាករ នៃ​វិធានការ​នេះ​រួមមាន​៖
– ការរៀបចំ និង​ការអនុវត្ត​ផែនការ​បញ្ចុះ​ថ្លៃ​អគ្គិសនី​សម្រាប់​វិស័យ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​
– ការពង្រឹង​ភាពជឿ​ទុកចិត្ត និង​ការពង្រីក​វិសាលភាព​គ្របដណ្ដប់​នៃ​ការផ្គត់ផ្គង់​អគ្គិសនី​ឱ្យដល់​គ្រប់​តំបន់ឧស្សាហកម្ម​។​

​វិធានការ​ទី​២: រៀបចំ និង​អនុវត្ត​ផែនការមេ​សម្រាប់​ការអភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូន និង​ភស្តុភា​រកម្ម​
​គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ក្នុង​ឆ្នាំ​២០១៧-២០១៨ ដែល​ការអនុវត្ត​វិធានការ​គន្លឹះ​ស្ថិតនៅ​កម្រិត​ទី​២ គឺ “​សម្រេចបាន​ភាគច្រើន​”​។

​វិធានការ​ទី​៣ : ពង្រឹង និង​បន្ដ​អភិវឌ្ឍ​យន្តការ​គ្រប់គ្រង​ទីផ្សារពលកម្ម និង​ការបណ្ដុះបណ្ដាល​ជំនាញ​
​សូចនាករ​ដែល​បានកំណត់​នៅក្នុង​វិធានការ​ទី​៣ ត្រូវបាន​សម្រេច​ក្នុង​កម្រិត​ទី​២ ពោលគឺ “​សម្រេចបាន​ភាគច្រើន​”​។ ទោះបីជា​លទ្ធផល​វិធានការ​នេះ សម្រេចបាន​ភាគច្រើន​តា​ម​សូចនាករ ចំណុច​ប្រឈម​នៃ​ការអនុវត្ត​វិធាន​ការបន្ត គឺ​កង្វះ​ភាពចាស់ទុំ និង​ក្រមសីលធម៌​នៃ​អង្គការ​វិជ្ជាជីវៈ​ក្នុងការ​ដោះស្រាយ​វិវាទ​ការងារ និង​ការចរចា​ផ្សេងៗ រីឯ​ចំនួន​កម្មករ​ជំនាញ​ដែល​ទទួលបាន​បណ្ដុះបណ្ដាល មាន​ចំ​នួ​ច​តិចតួច មិនទាន់​ឆ្លើយតប​ទៅនឹង​កម្រិត​នៃ​ការចង់បាន ដើម្បី​ទាក់ទាញ​គម្រោង​វិនិយោគ​ថ្មីៗ​។​

​វិធានការ​ទី​៤ : អភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ដែល​គ្រោង​អនុវត្តតាម​គោលការណ៍​តំបន់​រដ្ឋបាល​ពិសេស​”
​ការអនុវត្ត​វិធានការ​នេះ អាច​ត្រូវបាន​ចាត់ទុកថា​សម្រេច​បាន​តាម​សូចនាករ​ដែល​កំណត់ និង​ទាមទារ​ឱ្យមាន​ការគិតគូរ​ឱ្យបាន​ល្អិតល្អន់​ជាមុន​លើ​គ្រប់​ទិដ្ឋភាព គោលនយោបាយ​ទិដ្ឋភាព​ច្បាប់ រួមទាំង​ផែនការ​ប្រតិបត្តិ​ក្នុង​កម្រិត​បច្ចេកទេស និង​ការអនុវត្ត​សកម្មភាព​គាំទ្រ​នានា​។ ក្រៅពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​វិធានការ​ទាំង​៤ ៖
– ការជំរុញ​ការទាក់ទាញ​វិនិយោគ​
– ការពង្រីក​នឹង​ទំនើ​វ​សកម្ម​សហគ្រាស​ធុន​តូច និង​មធ្យម​
– ការកែលម្អ​បរិស្ថាន​និយ័តកម្ម
– ការសម្របសម្រួល​គោលនយោបាយ​គាំទ្រ ដែល​បានកំណត់​នៅក្នុង​តារាង​ម៉ា​ទ្រិ​ស “​ឃ​” នៃ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​។​
​ការអនុវត្ត​គោលនយោបាយ​នេះ​ក៏បាន​ជួបប្រទះ​បញ្ហា​ប្រឈម និង​ហានិភ័យ​មួយចំនួន ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុងការ​ដាក់ចេញ និង​អនុវត្ត​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត​គោលនយោបាយ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ បញ្ហា​ប្រឈម​និង​ហានិភ័យ​ទាំងនោះ រួមមាន​៖
– ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​នៅមានកម្រិត​៖ បញ្ហា​ថ្លៃដើម​ផលិតកម្ម​ដូចជា ថ្លៃ​ដឹកជញ្ជូន ថ្លៃ​អគ្គីសនី​នៅ​ស្ថិតក្នុង​កម្រិត​មួយ​ខ្ពស់ បើ​ធៀប​នឹង​ប្រទេសជិតខាង និង​ការកើនឡើង​នូវ​ប្រាក់​ឈ្នួល​អប្បបរមា ខណៈដែល​ផលិតភាព​ការងារ​នៅមានកម្រិត​
– បរិស្ថាន​ធុរកិច្ច និង​វិនិយោគ​ដែល​កាន់តែ​មាន​ភាព​អំណោយផល​របស់​ប្រទេស​ក្នុង​តំបន់​៖ ការដាក់ចេញ​នូវ​គោលនយោបាយ​អនុគ្រោះ​ពាក់ព័ន្ធ​នឹង​ការជំរុញ និង​លើកទឹកចិត្ត​ការ​វិ​នី​យោគ​របស់​បណ្ដា​ប្រទេស​ក្នុង​តំបន់ ជាពិសេស​ប្រទេស​ថៃ រៀ​ត​ណា​ម និង​មី​យ៉ាន់​ម៉ា ដែល​អាច​ប៉ះពាល់​ដល់​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​
– ការប្រែប្រួល​ភូមិសាស្ត្រ​នយោបាយ​៖ ភាពមិនច្បាស់លាស់​នៃ​ទស្សនវិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​សកល ដោយ​រា​ប់ប​ញ្ជូ​ល​ទាំង​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​ក្រោម​គោលការណ៍​គាំពារ​និយម អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សេដ្ឋកិច្ចកម្ពុជា
– ការផ្លាស់ប្ដូរ​លក្ខខណ្ឌ​នៃ​ការផ្ដល់​ហិរញ្ញប្បទាន​សហប្រតិបត្តិ​៖ ការបោះ​ជំហាន​របស់​ក​ម្ពុ​ជា​ចេញពី​ឋានៈ​ប្រទេស​មាន​ចំណូល​ទាប ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​អាចធ្វើឱ្យ​ដៃគូរ​អភិវឌ្ឍ​ផ្លាស់ប្ដូរ​លក្ខខណ្ឌ​នៃ​ការផ្ដល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​។ ក្រៅពី​បញ្ហា​ប្រឈម​ចម្បង​ខាងលើ ការអនុវត្ត​គោលនយោបាយ​នេះ ក៏​ជួបប្រទះ​ការលំបាក​មួយចំនួនទៀត ដូចជា​ការសម្របសម្រួល និង​ការកសាង​សមត្ថភាព​ស្ថាប័ន​នៅមាន​ក​ម្រោ​ត ព្រមទាំង​បញ្ហា​កង្វះ​ថវិការ និង​ធនធានមនុស្ស​សម្រាប់​គាំទ្រ​លើ​វិធានការ​មួយចំនួន​។​
​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ក្នុង​ឆ្នាំ​២០១៧-២០១៨ សន្និដ្ឋានបានថា ក្រសួង​-​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ធ បាននិងកំពុង​អនុវត្ត​នូវ​វិធានការ​គោលនយោបាយ​នេះ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​ស្ថិតនៅ​ក្នុងទិសដៅ​ត្រឹមត្រូវ ដែល​អាច​ឈានទៅ​សម្រេច​គោលដៅ​ដែល​បានកំណត់​នៅ​ឆ្នាំ​២០២៥​។
​ជា​លទ្ធផល​ការអនុវត្ត​គោលនយោបាយ​នេះ​ទទួលបាន​នូវ​វឌ្ឍនភាព​វិជ្ជមាន​គួរឱ្យកត់សម្គាល់ ដែល​ត្រូវបាន​ធ្លុះ​ប​ញ្ជាំ​ង​តាមរយៈ​ការសម្រេច​បានជា​បន្តបន្ទាប់​នូវ​គោលដៅ​ចម្បង​ទាំងបី និង​វិធានការ​គន្លឹះ​បួន​ជាក់ស្ដែង នៃ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​។ ទន្ទឹមនឹងនេះ ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា នា​រយៈកាល​កន្លងមក បាន​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម និង​ហានិភ័យ​មួយចំនួន ដែល​តម្រូវឱ្យ​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​រួមមាន ស្ថាប័ន​ជាតិ វិស័យ​ឯកជណ និង​ដៃគូ​អភិវឌ្ឍ បន្ដ​កិច្ចសហការ​ក្នុងការ​គ្រប់គ្រង និង​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់បំផុត និង​ទាន់ពេលវេលា ពិសេស​ធ្វើការ​បន្ស៊ី​ទៅនឹង​សភាពការណ៍​ដែលមាន​ការប្រែប្រួល​ឥត​ឈប់ឈរ ដើម្បី​ធានា​ភាពជោគជ័យ​នៃ​គោលនយោបាយ​នេះ​៕ ដោយ​៖​កូ​ឡាប​

spot_img
×