Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាហារ​ទាំងនេះ ល្អ​បំផុត​សម្រាប់​សុខភាព​ពោះវៀន​

spot_img

ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ ថា​អាហារ​មួយចំនួនអាចជួយ​ព្យាបាល​រក្សា​សុខភាព​ពោះវៀន​បាន​យ៉ាង​ប្រសើរ​។ (​អាន ៖ ស្បែ​កកូន​របស់​អ្នកនឹង​ស្អាត​ហើយ​មិន​រមាស់​បើ​ធ្វើតាម​វិធី​នេះ តើ​កូនស្រី​របស់​អ្នក​ចេះតែ​រមាស់​ស្បែក​មែន​ទេ​?) ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វីខ្លះ​? ខាងក្រោម​នេះ​ជា​អាហារ​ដែល​អ្នក​គួរ​ព្យាយាម​ទទួលទាន ដើម្បី​រក្សា​តុល្យភាព​នៃ​បាក់តេរី​ក្នុង​ពោះវៀន ៖

១. ចេក​

​ផ្លែឈើ​នេះ​ជួយ​រក្សា​តុល្យភាព​នៃ​បាក់តេរី​ពោះវៀន ហើយ​បន្ថយ​ការ​រលាក​។​

២. គីម​ឈី​

​ជា​ប្រភព​នៃ​អាហារ​ដែល​ល្អ​បំផុត​មួយ​សម្រាប់​សុខភាព​ពោះវៀន​។ នេះ​ក៏​ព្រោះតែ​គ្រឿងផ្សំ​ចម្បង​នៃ​គីម​ឈី គឺ​ស្ពៃ​ដែលជា​ប្រ​ភ​ទ​បន្លែ cruciferous មាន​ផ្ទុក​សារធាតុ sulfur ជួយ​បន្សាប​ជាតិពុល​ពី​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​។ គីម​ឈី​ក៏មាន​ផ្ទុក​ជាតិ​ស​សៃ​ខ្ពស់​ដែលជា​អ្វីមួយ ជួយ​សម្រួល​ចលនា​ពោះវៀន​និង​ទប់ស្កាត់​អាកា​រៈ​ទល់លាមក​។​

៣. យ៉ា​អួរ​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូ​បាយ​អូ​ទិ​ក​ដែល​ល្អ​ណាស់​សម្រាប់​សុខភាព​ពោះវៀន និង​រក្សា​តុល្យភាព​នៃ​បាក់តេរី​ក្នុង​ពោះវៀន​។​

៤. ប្រូ​ខូ​លី ឬ​ផ្កា​ខាត់ណា​ខៀវ​

​អាហារ​មួយ​ប្រភេទ​ទៀត​ដែល​ល្អ​បំផុត​សម្រាប់​ព្យាបាល​ពោះវៀន គឺ​ផ្កា​ខាត់ណា​ខៀវ​។ បន្លែ​នេះ​មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រយុទ្ធប្រឆាំង​ការ​រលាក​ក្នុង​ពោះវៀន និង​អាច​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺមហារីក​ច្រើន​ប្រភេទ​រួមបញ្ចូល​ទាំង​ជំងឺមហារីក​ពោះវៀនធំ​។​

៥. ឈើអែម​

​ជាតិ​ហ្គាស​អាច​ប្រមូលផ្ដុំ​ក្នុង​ក្រពះ​ដែល​អាច​បង្កបញ្ហា​ពិបាក​រំលាយ​អាហារ​និង​ហើមពោះ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​អ្នក​គួរ​រួមបញ្ចូល​ឈើអែម ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ ឈើអែម​ជា​ប្រភេទ​នៃ​សារធាតុ carminative ដែល​ជួយ​កម្ចាត់​ជាតិ​ហ្គាស​ឧស្ម័ន​ដែល​ប្រមូលផ្ដុំ​ក្នុង​ក្រពះ​។ ម្យ៉ាងវិញទៀត​គ្រឿងទេស​នេះ​ក៏​អាចជួយ​ឱ្យ​ការរំលាយ​អាហារ កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង​ផងដែរ​។​

៦. អង្ករសម្រូប​

​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ការទទួល​ទាន​បាយ​អង្ករសម្រូប​ល្អ​ខ្លាំង​ចំពោះ​ការរំលាយ​អាហារ​? បរិមាណ​ខ្ពស់​នៃ​ជាតិ​ស​សៃ​ក្នុង​អាហារ​នេះ អាចជួយ​សម្អាត​រាល់​ជាតិពុល​ពី​ប្រព័ន្ធ​រំលាយ​អាហារ ដូច្នេះ​វា​នឹង​អាច​ដំណើរការ​មុខងារ​បាន​កាន់តែ​ប្រសើរ​។​

៧. សាច់​គ្មាន​ខ្លាញ់​

​ការទទួល​ទាន​សាច់​គ្មាន​ខ្លាញ់​ជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​មួយ ខណៈដែល​សាច់​ក្រហម​ដែលមាន​ជាតិ​ខ្លាញ់​ខ្ពស់​ផ្សារភ្ជាប់ នឹង​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​។​

៨. ខ្ញី​

​ការទទួល​ទាន​ខ្ញី​ក៏​ជួយ​កម្ចាត់​កាកសំណល់ ក៏ដូចជា​ជាតិពុល​ផ្សេងៗ ចេញពី​ក្នុង​ពោះវៀន​បាន​យ៉ាង​ប្រសើរ​ផងដែរ​។ មិន​ត្រឹមតែ​ជួយ​លាង​សម្អាត​ពោះវៀន​កម្ចាត់​ជាតិពុល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ខ្ញី​ក៏​ជួយ​ព្យាបាល​ការ​រលាក​ក្នុង​ពោះវៀន និង​ធ្វើអោយ​សុខភាព​ពោះវៀន​កាន់តែ​ប្រសើរឡើង តាមរយៈ​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក និង​សារធាតុ Gingerols ដែល​វា​មាន​ផ្ទុក​៕

​អត្ថបទ​៖ health.com.kh​

spot_img
×