Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ប្រទះឃើញ បុរស​ម្នាក់​ដួល​ស្លាប់ ដោយ​ពុំទាន់​ដឹង​មូលហេតុ​(វីដេអូ)

spot_img

​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​បានឃើញ​បុរស​ម្នាក់ បាន​ដើរ​កាន់​បង្គោល​ដងទង់​ជាតិ ស្រាប់តែ​ដួល​ស្លាប់​ភ្លាមៗ​ដោយ​ពុំ​ដឹង​ពី​មូលហេតុ​។​

​ហេតុការណ៍​នេះដែរ កើតឡើង​នៅវេលា​ម៉ោង ១១ និង ២០ នាទី​ត្រង់ ចំណុច​មុខ​វត្ត​ព្រះ​ពុ​ទ្ឌ​ឃោស្នា​ចា​រ្យ តាម​បណ្តោយ​ផ្លូវ ៤៧ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​សព​បុរស​ខាងលើ​មា​នវ​យ័​ប្រហែល​៣០​ឆ្នាំ តែ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

​បើ​យោងតាម​ប្រភពពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ បាន​ទៅ​ចូល​អង្គុយ​ផឹក​កាហ្វេ តែ​ត្រូវបាន​ម្ចាស់​ហាង​ដេញ​ចេញពី​កន្លែង​នោះ ស្រាប់តែ​ជនរងគ្រោះ​បាន​ដើរមក​ជាប់​នឹង​របង​វត្ត​ហើយ​
​ឈរ​កាន់​ដងទង់​ជាតិ​រាង​មាន​សភាព​យោលទោង តែមួយ​សន្ទុះ​ក្រោយមក​គេ​បានឃើញ​បុរស​ខាងលើ​ដួល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ដោយ​ពុំ​ដឹង​ពីរ​មូលហេតុ​ច្បាស់​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​ដល់ និង​ទាក់ទង​ទៅខាង​ជំនាញ​ពិនិត្យ​កោសល្យវិច័យ ឲ្យ​ចុះមក​ពិនិត្យ​ដោយ​បញ្ជាក់ថា បុរស​ខាងលើ​ស្លាប់​ដោយសារ​ខ្យល់គរ​
​រួច​បានធ្វើ​កំណត់ហេតុ​ប្រគល់​សព ឲ្យ​ទៅ​រថយន្ត​សាមុយ​យកទៅ​វត្ត ដើម្បី​រង់ចាំ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​ដោយ​៖ សា​មេ​ត​


spot_img
×