Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​មេបក្ស​ខ្មែរ​ឈ្នះ ពីបទ​ញុះញង់ បំភ្លៃ​ការពិត លើ​បញ្ហា​ព្រំដែន​

spot_img

​ភ្នំពេញ​៖ មន្ត្រីនគរបាល​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី ១៤ ខែសីហា ឆ្នាំ​២០២០​នេះ​ថា លោក សួង សុ​ភ័​ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​រសៀល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០​នេះ ពាក់ព័ន្ធ​បទល្មើស​ជាក់ស្តែង ទាក់ទង​នឹង​ការ​ញុះញង់ បំភ្លៃ​ការពិត លើ​បញ្ហា​ព្រំដែន​។​

​លោក សួង សោ​ភ័​ណ្ឌ បាន​ប្រើ​បាតដៃ​ស្ទាប​បង្គោល​ព្រំដែន រួច​ស្រែកថា ខ្មែរ​បាត់​ដី ដែល​ការនិយាយ​នេះ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ ជាពិសេស​មិនបាន​ផ្ទៀងផ្ទាត់​ផែនទី និង​ដី​ជាក់ស្ដែង ។ និយាយ​រួម​បុគ្គល​រូបនេះ និយាយ​តាម​អារម្មណ៍​ដែល​មិនបាន​ឆ្លុះបញ្ចាំង​ពី​ការងារ​បច្ចេកទេស​ទាក់​ទង​នឹង​បញ្ហា​ព្រំដែន​ទាល់តែសោះ ។

​លោក សួង សោ​ភ័​ណ្ឌ ជា​មនុស្ស​ទី ២ ដែល​ត្រូវ​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​បទ​ញុះញង់​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន បន្ទាប់ពី​ចាប់ខ្លួន​លោក រ៉ុង ឈុន ហើយ​ត្រូវ​តុលា​ការចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ​។​

​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​កាសែត​ក្នុងស្រុក​ថា លោក សួង សុ​ភ័​ណ្ឌ ពិតជា​ត្រូវបាន​ចាប់ខ្លួន​មែន ក្នុង​បទល្មើស​ជាក់ស្តែង ទាក់ទង​នឹង​ការ​ញុះញង់ បំភ្លៃ​ការពិត លើ​បញ្ហា​ព្រំដែន និង​ការចោទប្រកាន់​មួលបង្កាច់​ទម្លាក់កំហុស លើ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ថា ប្រព្រឹត្ត​បទល្មើស​ក្បត់ជាតិ ។ លោក សួង សុ​ភ័​ណ្ឌ ត្រូវបាន​ឃាត់ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​តាមច្បាប់ ហើយ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ៕ ដោយ​៖​កូ​ឡាប​

spot_img
×