Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ចាប់​ជនសង្ស័យ​ចំនួន​៣​នាក់ ចាប់​មនុស្ស​បញ្ចូល​ក្នុង​រថយន្ត​, ស្ត្រី​រងគ្រោះ​ម្នាក់ ត្រូវ​សមត្ថកិច្ច​រំដោះ​ដោយ​សុវត្ថិភាព​(វីដេអូ)

spot_img

​ខេត្ត​ព្រះសីហនុ​៖ ករណី​ជនសង្ស័យ​មាន​គ្នា​ចំនួន​៣​នាក់ ចាប់​មនុស្ស​បញ្ចូល​ក្នុង​រថយន្ត​នៅ​ចំណុច​ហាង លក់​សម្លៀកបំពាក់ កូ​កូ នា​ខេត្ត​ព្រះសីហនុ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចុះ​ស្រាវជ្រាវ​ជាបន្ទាន់ រហូតដល់​វេលា​ម៉ោង ៦​ព្រឹក​ថ្ងៃទី ១៤ ខែសីហា ឆ្នាំ​២០២០ ត្រង់ចំណុច ព្រែកត្រែង ស្រុក​ស្ទឹងហាវ ក្រុម​សមត្ថកិច្ច​ជំនាញ​បាន​រំដោះ​ជនរងគ្រោះ​បានសម្រេច ហើយ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ និង​តាម​ចាប់​ជនសង្ស័យ​ដែល​កំពុង​រត់គេចខ្លួន​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​នៅ​រសៀល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០​ថា កាលពី​វេលា​ម៉ោងជាង​១០​យប់​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ មាន​ករណី​ចាប់​មនុស្ស​បញ្ចូល​ក្នុង​រថយន្ត​នៅ​ចំណុច​ហាង លក់​សម្លៀកបំពាក់ កូ​កូ កែង​មហោស្រព​ចាស់ ក្នុង​សង្កាត់​លេខ​២ ខេត្ត​-​ក្រុងព្រះសីហនុ ។

​ជនសង្ស័យ​មាន​គ្នា​ចំនួន​៣​នាក់ ដែលមាន​ភិនភាគ​ដូចខាងក្រោម​៖ 1-​មនុស្ស​ប្រុស​ពាក់​អាវយឺត​ដៃខ្លី ពណ៌​ខៀវចាស់ ស្លៀកខោ​ខ្មៅ​ជើងវែង ពាក់មួក​ខ្មៅ ។ 2-​មនុស្ស​ប្រុស​ពាក់​អាវយឺត​ដៃខ្លី​ពណ៌​ខ្មៅ ស្លៀកខោ​ខ្មៅ​ជើងវែង ពាក់មួក​ខ្មៅ ។ 3-​តៃកុង​ឡាន​មិន​ចុះ​ពីលើ​ឡាន​។​

​រថយន្ត​ធ្វើ​សកម្មភាព​ម៉ាក ហាយ​ឡែ​ន​ឌ័​រ (HIGHLANDER) ពណ៌​ទឹកមាស មិន​ចាំ​ផ្លាកលេខ ។ បានធ្វើ​សកម្មភាព​ចាប់​មនុស្ស​ស្រី​ម្នាក់ ពាក់​រូប​ពណ៌​ខ្មៅ ដាក់ចូល​ទៅក្នុង​រថយន្ត​រួច​ធ្វើដំណើរ​ធ្ពោះ​ទៅ​ផ្លូវជាតិ​លេខ​៤ ។​

​ភ្លាមៗ​នោះដែរ ក្រោម​ការចង្អុលបង្ហាញ​របស់លោក ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត និង​បានដាក់​បទបញ្ជា​ឲ្យ​លោក​វរសេនីយ៍ឯក លី សុខ​ហ៊ី នាយ​កា​រិ​យ​ល័យ​នគរបាល ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចុះ​ស្រាវជ្រាវ​ជាបន្ទាន់ រហូតដល់​វេលា​ម៉ោង ៦​ព្រឹក​ថ្ងៃទី ១៤ ខែសីហា ឆ្នាំ​២០២០ ត្រង់ចំណុច ព្រែកត្រែង ស្រុក​ស្ទឹងហាវ ក្រុម​សមត្ថកិច្ច​ជំនាញ​បាន​រំដោះ​ជនរងគ្រោះ​បានសម្រេច ។ ដោយឡែក​ជនសង្ស័យ​កំពុង​រត់គេចខ្លួន ហើយ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ និង​តាម​ចាប់​ជនសង្ស័យ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×