Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​២៩​នាក់ ត្រូវបាន​អាវុធហត្ថ​ភ្នំពេញ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ចាប់​ជម្រិត​ជន​ជាតិចិន​ដូចគ្នា(វីដេអូ)

spot_img

​ភ្នំពេញ​៖ អាវុធហត្ថ​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០ បាន​បញ្ជូន​ជនសង្ស័យ​ជា​ជន​ជាតិចិន​ចំនួន​២៩​នាក់ ទៅ​តុលាការ តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​ករណី​ចាប់​ជម្រិត​ជន​ជាតិចិន​ដូចគ្នា និង​ត្រូវបាន​បង្ក្រាបបាន​កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច សណ្ឋាគារ​មួយ​ដែលមាន​ឈ្មោះថា កណ្តាល​សួនច្បារ ស្ថិតក្នុង​សង្កាត់​ចតុមុខ ។

​គួរ​រំលឹក​ដែរ​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០​ថា ដោយ​អនុវត្តតាម​ការណែនាំ​ចង្អុលបង្ហាញ ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​មេបញ្ជាការរង​០២​រូប គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ពូ ដាវី និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ផាន់ តារា​វុ​ធ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ថោង ពិសិដ្ឋ ព្រមទាំង​មានការ​ចូលរួម​ពី​លោក សុខ ពេញ​វុ​ធ អភិបាល ខណ្ឌដូនពេញ ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញារង ឆាយ ហុង បាន​ចុះបង្ក្រាប ជន​ជាតិចិន​មួយក្រុម ដោយ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​២៩​នាក់ (​ស្រី​៣​នាក់​) និង​រំដោះ​ជនរងគ្រោះ​បាន​ចំនួន ៣​នាក់ ដោយ​ប្រតិបត្តិការ​នោះ ធ្វើឡើង បន្ទាប់ពី​សមត្ថកិច្ច​ទ​ទួលបាន​ព័ត៌មាន ថា​ក្រុម​ជនសង្ស័យ​ទាំងនេះ បាន ចាប់​ជម្រិត​យកប្រាក់​លើ​ជន​ជាតិចិន​ដូចគ្នា នៅក្នុង​ទីតាំង​កើតហេតុ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×