Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍​គៀត ច័ន្ទ​ថា​រិ​ទ្ធ ណែនាំ​មន្ត្រី​កុំ​យក​សិទ្ធិអំណាច និង​បុណ្យស័ក្តិ​របស់ខ្លួន ទៅ​ប្រព្រឹត្តិ​អំពើ​ខុសច្បាប់​

spot_img

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខដំណែង និង​បំពាក់​ឋានន្តរស័ក្តិ ជូន​មន្ត្រី​នគរបាលជាតិ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​

​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ ដែល​ប្រព្រឹត្តឡើង​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នាពេលនេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឧ​ត្ត​ម​សេនីយ៍​ឯក​, លោកជំទាវ ឧ​ត្ត​ម​សេនីយ៍​ឯក អគ្គនាយករង​, ប្រធាន​-​អនុប្រធាននាយកដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ណែនាំ​ទៅ​មន្ត្រីនគរបាល​អន្តោប្រវេសន៍ ត្រូវ​បន្ត​ប្រពៃណី​ធ្វើការ​ងារ ប្រកបដោយ​ស្មារតី​សាមគ្គីភាព ឯកភាពគ្នា និង​ឲ្យ​តម្លៃ​គ្នា​ទៅវិញទៅមក ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​រួម របស់ អគ្គនាយកដ្ឋាន​នគរ​បាល​អន្តោប្រវេសន៍ ក្នុង​បម្រើសេវា​ធា​រណៈ​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​អន្តរជាតិ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​ជំរុញ​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ទាំងអស់ ត្រូវ​បង្កើន​សមត្ថភាព និង​ចំណេះ​របស់ខ្លួន​បន្ថែមទៀត ដើម្បី​បម្រើសេវា​សាធារណៈ​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត ជាពិសេស​ត្រូវមាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ មាន​វិន័យ សេចក្ដីថ្លៃថ្នូរ ចេះ​គោរព និង​ឲ្យ​តម្លៃ​គ្នា​ទៅវិញទៅមក នៅក្នុង​អង្គភាព​របស់ខ្លួន​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គនាយក ក៏បាន​ណែនាំ​ទៅដល់​មន្ត្រី ដែល​ទើប​ទទួលបាន​ការតែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរ​ស័​ក្កិ​ទាំងអស់ ត្រូវ​ពង្រឹងសមត្ថភាព ក្នុង​ភាពជា​អ្នកដឹកនាំ ដោយ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ភាពជា​គំរូ​ក្នុងការ​អនុវត្ត​ការងារ មាន​សីលធម៌​វិជ្ជាជីវៈ​ខ្ពស់ និង​ត្រូវ​តម្កល់​ប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ ត្រូវ​ជៀសវាង​ដាច់ខាត នូវ​ការប្រើប្រាស់​មុខងារ និង​សិទ្ធិអំណាច​របស់ខ្លួន ដើម្បី​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ការប្រព្រឹត្ត​អំពើពុករលួយ ការប្រកាន់​បក្ខពួក និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គុណសម្បត្តិ ៤​យ៉ាង គឺ​ឆន្ទៈ​ម្ចាស់ការ មនសិការ​វិជ្ជាជីវៈ ភក្ដីភាព និង​វប្បធម៌​សេវាសាធារណៈ​។​

​ជាមួយគ្នានេះ នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​រំលឹក​ប្រធាន​អង្គភាព​ទាំងអស់ ត្រូវ​ពង្រឹង​ការលើកកម្ពស់​ការគោរព វិន័យ​សេចក្ដីថ្លៃថ្នូរ​របស់​អង្គភាព និង​ត្រូវ​ជំរុញ​លើកទឹកចិត្ត​មន្ត្រី​គ្រប់ៗ​រូប ឲ្យ​ខិតខំ​បំពេញការងារ​ប្រកបដោយ​ប្រសិទ្ធភាព ជាពិសេស​ពង្រឹង​ការអនុវត្ត​គោលការណ៍​លើកទឹកចិត្ត​ដល់​មន្ត្រី ដែលមាន​គុណសម្បត្តិ ឲ្យ​បាន​សាក​សម​នឹង​ស្នាដៃ​ការងារ និង​អនុវត្ត​វិធានការ​វិន័យ​ឲ្យ​បាន​ម៉ឺងម៉ាត់ ចំពោះ​មន្ត្រី​ដែល​ប្រព្រឹត្ត​ខុសឆ្គង ជៀស​ផុតពី​ការ យក​សិទ្ធិអំណាច និង​បុណ្យស័ក្តិ​របស់ខ្លួន ទៅ​ប្រព្រឹត្តិ​អំពើ​ខុសច្បាប់​នានា​នៅក្នុង​សង្គម​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×