Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​៤​នាក់ ត្រូវ​ព្យាបាល​ជាសះស្បើយ​

spot_img

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាស​ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២០​នេះ​ថា មាន​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ៤​នាក់​ត្រូវបាន​ព្យាបាល​ឱ្យ​ជាសះស្បើយ ។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នក​ព្យាបាល​ជាសះស្បើយ​នេះ ជា​បុរស​ជនជាតិខ្មែរ​។

​បុរស​ទាំង​៤​នាក់​នេះ​រួមមាន​៖ មាន​អាយុ ២៥​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ស ឃុំ​ធី​យោ ស្រុក​ចម្ការលើ ខេត្តកំពង់ចាម ធ្វើដំណើរ​ពី​ប្រទេស​រុ​ស្ស៉ី ដោយ​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ម៉ាឡេស៊ី មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០​។ បុរស​រូបនេះ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន ០២​ដង និង​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​។ បុរស​អាយុ ៣១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​ភូមិ​កែវ​សុវណ្ណ សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជា​ក្រុម​មួក​ខៀវ​អង្គការ​សហប្រជាជាតិរ​បស់​កម្ពុជា ដែល​បាន​វិលត្រឡប់​ពី​ប្រទេស​ម៉ាលី តាម​ជើងហោះហើរ មកដល់​កម្ពុជា​កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០​។ បុរស​រូបនេះ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ០២​ដង និង​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មណ្ឌល​សុខ ភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។ បុរស​អាយុ ២៥​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស ឥណ្ឌូណេស៊ី​តាម​ជើងហោះហើរ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០​។ បុរស​រូបនេះ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ០២​ដង និង​ត្រូវបាន​អនុញ្ញាតឱ្យ ចេញពី​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។ បុរស​អាយុ ២៥​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូ​មិន​រា ឃុំ​ន​រា ស្រុក​សង្កែ ខេត្តបាត់ដំបង ជា​អ្នក​បានធ្វើ​ដំណើរ​ពី ប្រទេស​ប៉ា​គី​ស្ថាន បន្ត​ជើងយន្តហោះ នៅ​ប្រទេស​ម៉ាឡេស៊ី មកដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០​។ បុរស​រូបនេះ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ០២​ដង និង​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។​

​ក្រសួង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រី​-​បុគ្គលិក​សុខាភិបាល និង​ក្រុមគ្រូពេទ្យ​ទាំងអស់​នៅ​ទូទាំងប្រទេស ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ថ្នាក់ជាតិ​និង ថ្នាក់ក្រោម​ជាតិ អង្គការ​សុខភាព​ពិភពលោក មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋអាមេរិក និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​បាន​ខិតខំ​បំពេញភារកិច្ច​បានល្អ​ប្រសើ​រ​បំផុត ក្នុង​ការជួយ​ពិនិត្យ​សុខ ភាព និង​ស្រាវជ្រាវ​រក​ករណី​កូ​វីដ​-១៩ ព្រមទាំង​អ្នក​ប៉ះពាល់​ទាំងអស់​កន្លងមក រួមទាំង​ការដាក់​វិធានការ នានា ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×