Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​ឲ្យ​ពិនិត្យ​ស្ត្រី​ម្នាក់​ពិការ​ជើង​ខាងឆ្វេង​ដើរ​ដោយ​ឈើច្រត់​ចូលក្នុង​ការតវ៉ា​មុខ​តុលាការ តើ​ស្ត្រី​រូបនោះ​ពិការ​មែនទែន​ឬក៏​ក្លែង​ធ្វើជា​ពិការ​

spot_img

ភ្នំពេញ​៖ ពាក់ព័ន្ធ​នឹង​ស្ត្រី​ម្នាក់​ដែល​ពិការ​ជើង​ខាងឆ្វេង​ដើរ​ដោយ​ឈើច្រត់​ដែល​បាន​ចូលក្នុង​ការតវ៉ា​ទាមទារ​ឲ្យ​មានការ​ដោះលែង​លោក​រ៉ុង​ឈុន​នោះ ត្រូវបាន​អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​ស្នើសុំ​យ៉ាងទទូច​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជាពិសេស​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​សូមជួយ​ពិនិត្យថា​តើ​ស្ត្រី​រូបនោះ​ពិការ​មែនទែន​ឬក៏​ក្លែង​ធ្វើជា​ពិការ​។​

​លោក​ឯម ច័ន្ទ​មករា អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ បាន​ថ្លែង​សារ​នៅលើ​ហ្វេ​ស​ប៊ុ​កនា​យប់​ថ្ងៃទី 14 ខែសីហា​ឆ្នាំ ២០២០ នេះ​ថា ក្នុងនាម​ខ្ញុំ​ជា​អគ្គលេខាធិការ​ក្រុម​ប្រឹក្ស​សកម្មភាព​ជនពិការ ខ្ញុំ​សូម​ស្នើសុំ​យ៉ាង​ទ​ទួ​ច​ចំពោះ អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​មេត្តា​ពិនិត្យ​ករណី ប្រសិនបើ​មាន​ជា​រូបភាព​ក្លែងបន្លំ​ធ្វើជា​មាន​ពិការភាព​។​

​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់​ជន​មាន​ពិការភាព​មិនអាច​យក​មក​លេងសើច​អាណាធិបតេយ្យ​បានទេ ស្រប​ពេលដែល​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​តែង​ប្រោស​ប្រទាន​លើកកម្ពស់​តម្លៃ​ជន​មាន​ពិការភាព ទ្រង់​តែង​ផ្តល់​ព្រះរាជហឫទ័យ​សណ្តោស​ប្រណី​ដល់​ជន​មាន​ពិការភាព​ដែលជា​ប្រជានុរាស្ត្រ​ជាទី​ស្រលាញ់​របស់​ព្រះអង្គ​។​

​ក្រៅពីនេះ រាជរដ្ឋាភិបាល​កម្ពុជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកកម្ពស់​ដល់​ជន​មាន​ពិការភាព​ទាំង​ថ្នាក់ជាតិ​និង​អន្តរជាតិ ដើម្បី​ពួកគេ​ទទួលបាន​នូវ​សិទ្ធិ​ពិតប្រាកដ​។​

​លោក​បាន​បញ្ជាក់ថា “​ខ្ញុំ​ស្នើ​ដល់​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពិនិត្យ​ការប្រើប្រាស់​សិទ្ធិ​ក្នុង​រូបភាព​មិន​ត្រឹមត្រូវ តាមរយៈ​ការ​ក្លែងខ្លួន​ធ្វើជា​ជន​មាន​ពិការភាព ដែលជា​កត្តា​នាំឱ្យ​បាត់បង់​នូវ​សេចក្តីថ្លៃថ្នូ​នៃ​សិទ្ធិ​ជន​មាន​ពិការភាព ដែល​អង្គកា​សហប្រជាជាតិ​កំពុង​ដឹកនាំ​ឱ្យ​រដ្ឋ​ជា​ភាគី​នៃ​អនុសញ្ញា​គោរព​អនុវត្ត​”៕ ដោយ​៖​កូ​ឡាប​

spot_img
×