Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ អេស៊ីលីដា ភីអិលស៊ី​ទទួលបាន​ប្រាក់ចំណេញ​មុន​បង់ពន្ធ​ជាង ៨១​លាន​ដុល្លារ​អាមេរិក​

spot_img

ភ្នំពេញ ៖ ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារពាណិជ្ជ​ទីមួយ​ក្នុងប្រទេស​កម្ពុជា ដែល​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​។ ផ្អែក​តាម​របាយការណ៍​ហិរញ្ញវត្ថុ​ត្រួតពិនិត្យ​ដោយ​សវន​ករ​ឯករាជ្យ ដែល​បង្ហាញ​នៅក្នុង​គេហទំព័រ​របស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ព្រឹក​នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០ គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០២០ សម្ព័ន្ធ​ធនាគារ អេស៊ីលីដា ទទួលបាន​ប្រាក់ចំណេញ​ចំនួន​៨១,៣​លាន​ដុល្លារ​អាមេរិក (​ប្រាក់ចំណេញ​មុន​បង់ពន្ធ​) ។​

លោកស្រី ម៉ារ អមរា អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយិកា​ហិរញ្ញវត្ថុ និង​ជាម​ន្ត្រី​ទំនាក់ទំនង​សាធារណៈ បាន​បញ្ជាក់ថា “​ធនាគារ អេស៊ីលីដា បាន​ចាត់ចែង​និរន្តរភាព​អាជីវកម្ម ទាំង​វិធាន​បច្ចេកទេស ធនធានមនុស្ស ទុន​ហិរញ្ញវត្ថុ សម្រាប់​គាំទ្រ កំណើន​លូតលាស់ នៃ​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន ដោយ​រក្សាបាន​នូវ​សុខុមាលភាព​ហិរញ្ញវត្ថុ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​។ ជាក់ស្តែង​នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០ ស្ថានភាព​ប្រាក់ចំណេញរ​បស់​ធនាគារ​ទទួលបាន​ជាង​ពាក់កណ្តាល​នៃ​ផែនការអាជីវកម្ម​”​។​
​គិត​ត្រឹម​ដំណាច់ខែ​មិថុនា ឆ្នាំ​២០២០ សម្ព័ន្ធ​ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជា​ធនាគារ​ធំជាងគេ​បំផុត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​សំពៀត​ឥណទាន​សរុប ៣,៩១ ពាន់​លាន​ដុល្លារ​អាមេរិក និង​មូលធន​សរុប ១,០១ ពាន់​លាន​ដុល្លារ​អាមេរិក​៕ ដោយ ៖ CEN

spot_img
×