Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​

spot_img

ភ្នំពេញ​៖​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជានៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២០ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា បំពេញ​ទស្សនកិច្ច​ការងារ នា​រដ្ឋធានី​ហាណូយ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ សម្តេច​ប្រធានរដ្ឋសភា ឆ្លៀតពេល​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម ឡេ ខា ភៀវ អតីត​អគ្គលេខាធិការ​ម​ជ្ឈឹ​ម​បក្ស​កុ​ម្មុនី​ស​វៀតណាម ដែល​បានទទួល​មរណភាព កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០ ក្នុង​ជន្មាយុ​៨៦​ឆ្នាំ ដោយ​ជរាពាធ​។

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន គ្រោង​ជួប​សវនាការ ជាមួយ លោកជំទាវ ង្វៀន ធី គឹម​ងិន ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ផងដែរ មុននឹង​អញ្ជើញ​និវត្តន៍​មកកាន់​មាតុប្រទេស​វិញ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​៕ ដោយ​៖​កូ​ឡាប​

spot_img
×