Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តៃវ៉ាន់​ទិញ​យន្តហោះ​ចំបាំង F-16 ចំនួន ៩០​គ្រឿង តម្លៃ ៦២​ពាន់​លាន​ដុល្លារ ពី​ក្រុមហ៊ុន​អា​មេ​រិច​

spot_img

​កោះ​តៃវ៉ាន់ កាលពី​ថ្ង​សុក្រ​ម្សិលមិញ​នេះ បានសម្រេច​កិច្ចព្រមព្រៀង​ថ្មី ដើម្បី​ទិញ​យន្តហោះ​ចំបាំង F-16 ពី​ក្រុមហ៊ុន​អា​មេ​រិច Lockheed Martin​។ កិច្ចព្រមព្រៀង​បញ្ជា​ទិញ​យន្តហោះ​នោះ​មានតម្លៃ​ជា​ទឹកប្រាក់ ៦២​ពាន់​លាន​ដុល្លារ និង​មាន​រយៈពេល ១០​ឆ្នាំ​។​

​មន្ទីរ​បញ្ចា​កោណ​អា​មេ​រិច បានប្រកាស​ពី​កិច្ចសន្យា​នោះ​ដោយ​មិន​បញ្ជាក់​លម្អិត​ពី​អ្នកបញ្ជា​ទិញ​ឡើយ ប៉ុន្តែ​ប្រភព​ដែល​ស្និទ្ធ​នឹង​បញ្ហា​នោះ បានបញ្ជាក់​ប្រាប់​ទីភ្នាក់ងា​សារព័ត៌មាន AFP ថា តៃវ៉ាន់​ជា​អ្នកទិញ​។​

​កាលពី​ឆ្នាំមុន តៃវ៉ាន់​បានទទួល​ភ្លើង​បៃតង​ពី​អា​មេ​រិច សម្រាប់​ការទិញ​យន្តហោះ​ចំបាំង​ជំនាន់​ថ្មី F-16s ដែល​អាចធ្វើ​ឲ្យ​តៃវ៉ាន់​ធ្វើ​ទំនើបកម្ម​វិស័យ​ការពារជាតិ​របស់ខ្លួន​។​

​កិច្ចសន្យា​ថ្មី ដែល​មន្ទីរ​បញ្ចា​កោណ​អា​មេ​រិច​និយាយថា ជា​ការបញ្ជាទិញ​យន្តហោះ​ចំបាំង​ចំនួន ៩០​គ្រឿង ផ្តល់​យន្តហោះ​ដ៏​ទំនើប ជាមួយនឹង​បច្ចេកវិទ្យា និង​អាវុធ​ថ្មី​បំផុត​។​

​ទីក្រុង​ប៉េកាំង​អះអាងថា តៃវ៉ាន់​គឺជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន និង​ប្តេជ្ញា​ប្រើ​កម្លាំង​ទ័ព​វាយ​តៃវ៉ាន់​យកមក​គ្រប់គ្រង​វិញ ប្រសិនជា​តៃវ៉ាន​ហ៊ាន​ប្រកាស​ឯករាជ្យ​។​

​ទីក្រុង​វ៉ាស៊ីនតោន ដែល​បាន​ផ្តាច់ទំនាក់ទំនង​ការទូត​ពី​តៃវ៉ាន់​ក្នុង​ឆ្នាំ ១៩៧៩ នៅតែ​ជា​សម្ព័ន្ធមិត្ត​ដ៏​មាន​ឥទ្ធិពល និង​ជា​អ្នក​ផ្គត់​ផ្គង​អាវុធ​ដ៏​សំខាន់​របស់​តៃវ៉ាន់​។​

​ការចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន Lockheed Martin កើតឡើង ខណៈពេលដែល​ទីក្រុង​ប៉េកាំង បាន​បញ្ចេញ​សាច់ដុំ​នៅក្នុង​ទីក្រុង​ហុងកុង តាមរយៈ​ការចេញ​ច្បាប់​សន្តិសុខ​ជាតិ ដែល​វិធានការ​របស់​ចិន​នោះ ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​នៅ​តៃវ៉ាន់​៕

​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP

spot_img
×