Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែ​ក្តី​សុ​បិ​ន្ត សុខចិត្ត​បោះបង់​ការងារ​ដ៏​ធំ​និង​ប្រាក់​ខែខ្ពស់​នៅ​ធនាគារ មក​ចាប់រ​បរជាកសិក​រទាំង​ខ្វះ​ចំណេះ​កសិកម្ម តែ​ការតស៊ូ និង​តាំងចិត្ត ចុងក្រោយ​គឺថា​…

spot_img

​អ្នកគ្រប់គ្រង​ធនាគារ​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ បាន​បោះបង់​ការងារ​ដែលមាន​ប្រាក់​ខែខ្ពស់​អស់​រយៈពេល ៨ ឆ្នាំ មក​រស់ក្នុង​ជីវិត​ជា​កសិករ ទោះបី​គាត់​ខ្វះ​ចំណេះដឹង​នៅក្នុង​កិច្ចការងារ​ផ្នែក​កសិកម្ម​នេះ​ក៏ដោយ​។​

​បន្ទាប់ពី​បោះជំហាន​ដ៏​ធំ​មួយ​នេះ ឆ្ពោះទៅរក​ការសម្រេច​ក្តី​សុ​បិ​ន្ត​របស់គាត់​នៅក្នុង​ឆ្នាំ​២០១២ លោក Kenny Soon We Hong បាន​បោះបង់​ការងារ​ប្រាក់បៀវត្សរ៍​ដ៏​ខ្ពស់​ក្នុងនាម​ជា​អ្នក​ធនាគារ ដើម្បី​បើក​កសិដ្ឋាន​ផ្ទាល់ខ្លួន​នៅ​អាយុ ៣០ ឆ្នាំ​។ នេះ​បើ​យោងតាម​ការដកស្រង់​សម្តី​ពីបទ​សម្ភាសន៍​របស់គាត់​។​

​អតីត​អ្នក​ធនាគារ​វ័យ ៣៨ ឆ្នាំ រូបនេះ បាន​ប្រាប់​ឲ្យ​ដឹងថា «​បន្ទាប់​ខ្ញុំ​បានបញ្ចប់​ការសិក្សា​នៅ​សកល​វិទ្យាល័យ ខ្ញុំ​រក​ការងារ​បាន​នៅ​ធនាគារ​មួយ ក្រោយ​ធ្វើបាន​ប៉ុន្មាន​ឆ្នាំ ខ្ញុំ​ត្រូវបាន​តំឡើង​ឋានៈ​ជា​បន្តបន្ទាប់​រហូតដល់​តំណែង​ជា​អ្នកគ្រប់គ្រង​ធនាគារ​។ ទោះបី​មាន​មនុស្ស​ជាច្រើន​បាន​ច្រណែន នឹង​ខ្ញុំ​ក្នុងនាម​ជា​អ្នកគ្រប់គ្រង​នៅក្នុង​ធានា​គារ​ក៏ដោយ ក៏​ខ្ញុំ​មិនដែល​ភ្លេច​ក្តី​សុ​បិ​ន្ត​របស់ខ្ញុំ​ឡើយ​»​។​

​លោក Kenny បាន​ឲ្យ​ដឹងថា បន្ទាប់​បោះបង់​ការងារ​របស់គាត់ មិនយូរប៉ុន្មាន គាត់​បាន​ចាប់យក​ការងារ​ជា​ភ្នាក់ងារ​អចលនៈទ្រព្យ ដើម្បី​ទទួលបាន​ចំណេះដឹង​អំពី​ដីធ្លី សម្រាប់​លក់ និង​ជា​មធ្យោបាយ ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​របស់គាត់ ខណៈពេល​គ្មាន​ការងារ​ធ្វើ​។ គាត់​បាន​និយាយថា អរគុណ​របស់​ភរិយា​គាត់​ណាស់ ដែល​ធ្វើការ​ជា​គ្រូបង្រៀន​សាលា​រដ្ឋ បាន​គាំទ្រ​ការសម្រេចចិត្ត និង​ក្តី​សុ​បិ​ន្ត​របស់គាត់​។​

​មិនយូរប៉ុន្មាន ក្តី​សុ​បិ​ន្ត​របស់គាត់​បាន​ចូលមក​ដល់ នៅពេល​គាត់​បាន​ទិញ​ដី​ទំហំ ២,៨ ហិកតា នៅក្នុង​តំបន់ Bakri Muar ប្រទេស​ម៉ាឡេស៊ី ទីកន្លែង​ដែល​គាត់​ដាំ​ដើម​ដូង ដែល​គាត់​បានទទួល​ពី​ការ​ផ្តល់ជំនួយ ៤០០ ហិកតា ដែល​ត្រូវ​បានផ្តល់​ឲ្យ​ដោយ​មន្ទីរ​កសិកម្ម​។​

​ទោះយ៉ាងណា គាត់​បាន​រៀបរាប់ថា ការចាប់​ផ្តើមដំបូងរ​បស់​គាត់​នៅក្នុង​ឧស្សាហកម្ម​កសិកម្ម​នេះ គឺជា «​គ្រោះមហន្តរាយ​» ។ នោះ​គឺ​ដោយសារតែ​បញ្ហា​ខ្វះ​កម្លាំង​ពលកម្ម និង​បញ្ហា​កម្ចាត់​សត្វល្អិត​។​

​គាត់​បាន​និយាយថា​៖ «​ដោយសារ​គ្មាន​របង​នៅ​លើដី​របស់ខ្ញុំៗ ក៏ត្រូវ​ដោះស្រាយ​ជាមួយនឹង​ជ្រូកព្រៃ ដែល​ចូលមក​ស៊ី​បំផ្លាញ​ផលដំណាំ​របស់ខ្ញុំ​» ។​

​ទោះបី​មានការ​លំបាក​យ៉ាងណាក៏ដោយ ដោយមាន​ការតស៊ូ ការតាំង​ចិត្ត មិនយូរប៉ុន្មាន គាត់​បាន​ចាប់យក​វគ្គ​សិក្សា​កសិកម្ម ដែល​រៀបចំឡើង​ដោយ​ក្រសួងកសិកម្ម និង​ឧស្សាហកម្ម​ចំណីអាហារ​។​

​លោក​បន្តទៀតថា​៖ «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​នាយកដ្ឋាន​កសិកម្ម និង​ពេទ្យសត្វ ដែល​ពួកគេ​បាន​ជួយ​យ៉ាងច្រើន ក្នុងការ​ផ្តល់​វគ្គ​សិក្សា និង​ការណែនាំ​ដោយ​ឥតគិតថ្លៃ​ដល់​អ្នក​ដែល​ចង់​ធ្វើ​កសិកម្ម​»​។​

​បន្ទាប់​ទទួលបាន​ចំណេះដឹង​ពី​វគ្គ​សិក្សា​នេះ គាត់​បាន​គ្រប់គ្រង​ជំនះ​ឧបសគ្គ ដែល​គាត់​បាន​ជួបប្រទះ នៅពេល​គាត់​ចាប់ផ្តើម​អាជីវកម្ម​ដំបូង​។ គិត​ត្រឹម​ឆ្នាំ ២០១៩ កសិដ្ឋាន​របស់គាត់​មាន​ពពែ ១៥០ មាន់​និង​ទា​ជាង ២០០ ក្បាល និង​មាន​បន្លែ​ផ្លែឈើ​ជាច្រើន​ប្រភេទ​។​

​គាត់​ក៏មាន​វិធីសាស្ត្រ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន ដើម្បី​ធ្វើស្រែ​ចំការ​របស់គាត់​ដោយ​ប្រើ​ជីកំប៉ុស និង​កាកសំណល់​សត្វ​ធ្វើជា​ជី​។​

​គាត់​និយាយថា “​ខ្ញុំ​ក៏​ធ្វើការ​ជាមួយ​អាហា​រដ្ឋា​ន​នៅក្បែរនោះ ដើម្បី​ប្រមូល​ចំណីអាហារ​សេសសល់ ជាពិសេស​អង្ករ​ជា​ចំណី​សត្វ ដូច្នេះ​វា​ជា​ស្ថានភាព​ឈ្នះ​ឈ្នះ ដែល​យើង​ត្រូវ​កាត់បន្ថយ​កាកសំណល់ និង​ធានាបាន​នូវ​ការលូតលាស់​ល្អ​ចំពោះ​សត្វ​របស់ខ្ញុំ​”​។​

​បច្ចុប្បន្ន គាត់​កំពុង​ទទួលបាន​ជោគជ័យ​យ៉ាង​ប្រសើរ ជាមួយ​មុខរបរ​កសិកម្ម​របស់​គាត់​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ គាត់​ក៏បាន​ជួយ​បង្រៀន​ដល់​មិត្តភក្តិ​របស់គាត់​ដែលជា​កសិករ កំពុង​ជួប​បញ្ហា​នៅក្នុង​កសិដ្ឋាន​របស់​ពួកគេ​ផងដែរ​៕ ដោយ​៖ លឹម ហុង​


spot_img
×