Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជន​ចំណាកស្រុក​ជិត ១០០​នាក់ ​លង់ទឹក​ស្លាប់ នៅ​សមុទ្រ​លី​ប៊ី​

spot_img

​ជន​ចំណាកស្រុក​ចំនួន ៩០​នាក់ ត្រូវ​គេ​ព្រួយបារម្ភ​ថា​លង​ទឹក​ស្លាប់​ទាំងអស់ ក្រោយពេល​ទូក​របស់​ពួក​គេ​បាន​លិច​នៅ​សមុទ្រ​ប្រទេស​លី​ប៊ី។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ភ្នាក់ងារ​អន្តោ​ប្រវេ​ស​ន៏​របស់​អង្គការ​​សហប្រជាជាតិ​។​

​បើ​តាម​ការបញ្ជាក់​របស់​អ្នក​នៅ​រស់រាន​មានជីវិត ៣​នាក់​បានឲ្យដឹងថា មនុស្ស​ភាគច្រើន​ដែល​លង់​​ទឹក​ស្លាប់​ជា​ជនជាតិ​ប៉ា​គី​ស្ថាន ហើយក៏​មាន​ជនជាតិ​លី​ប៊ី​នៅ​លើ​ទូក​នោះផង​ដែរ​។​

សមុទ្រ​លី​ប៊ី បាន​ក្លាយជា​ផ្លូវទឹក​ដ៏​សំខាន់​របស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដែល​ជន​ចំណាកស្រុក​មកពី​ប្រទេស​ផ្សេងៗ​ព្យាយាម​ធ្វើ​ដំណើរ​ផ្សងព្រេង​ដោយ​ទូក ក្នុង​គោលបំណង​បាន​ទៅ​ដល់​ប្រទេស​អ៊ឺរ៉ុប​ភាគខាងត្បូង​។​

​ប្រទេស​ក្នុង​ទ្វីប​អ៊ឺរ៉ុប​បាន​ឈ្លោះ​ទោះ​ទែង​គ្នា ជុំវិញ​ការកាយ​បន្ថយ​ចំនួន​ជន​អន្តោ​ប្រវេ​ស​ន៏ និង​ការ​​សម្រេច​ថា​ តើ​ប្រទេស​មួយ​ណា​ជា​អ្នកទទួលខុសត្រូវ​លើ​ការបង្កើត​ឲ្យមាន​ការ​ឆ្លង​មក​ទ្វីប​អ៊ឺរ៉ុប​។​

​កាលពី​ឆ្នាំមុន សហភាព​អ៊ឺរ៉ុប​បានសម្រេច​កិច្ច​ព្រម​ព្រៀម​មួយ​ជាមួយនឹង​ឆ្មាំ​សមុទ្រ​លី​ប៊ី ដើម្បី​ឲ្យជួយ​​ស្ទាក់​ចាប់​ជន​ចំណាកស្រុក​ធ្វើដំណើរ​តាម​សមុទ្រ និង​បញ្ជូន​ពួកគេ​ត្រឡប់​ទៅវិញ​។

​ប៉ុន្តែ​ភ្នាក់ងារ​មនុស្សធម៌ និង​អង្គការ​សហប្រជាជាតិ បាន​ចោទ​រដ្ឋាភិបាល​អ៊ឺរ៉ុប​ថា បាន​ចាត់វិធានការ​អមនុស្សធម៌៕ សុភ័ក្ត្រ

spot_img
×