Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ដូ​ណា​ល់ ត្រាំ ទៅ​មន្ទីរពេទ្យ មើល​ប្អូនប្រុស​បង្កើត​កំពុង​ឈឺ​ធ្ងន់​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​និយាយថា​ប្អូនប្រុស​បង្កើត​របស់គាត់​កំពុងស្ថិត​ក្នុងពេល​ដ៏​លំបាក​ខ្លាំង ខណៈដែល​គាត់​បាន​ទៅ​មើល​គាត់​នៅក្នុង​មន្ទីរពេទ្យក្រុង​ញូវយ៉ក​។​

​លោក​បាន​ពាក់​ម៉ាស​ពណ៌​ខ្មៅ នៅពេល​គាត់​ដើរចូល​ក្នុង​មន្ទីរពេទ្យ New York-Presbyterian Hospital កាលពី​រសៀល​ថ្ងៃ​សុក្រ និង​បាន​នៅក្នុង​មន្ទីរពេទ្យ​អស់​រយៈពេល ៤៥​នាទី​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​អា​មេ​រិច​បាន​ចុះផ្សាយ​ថា លោក Robert Trump វ័យ ៧២​ឆ្នាំ បាន​ឈឺ​ធ្ងន់ ប៉ុន្តែ​គេ​មិន​បានដឹង​ច្បាស់​ថា ហេតុអ្វី​គាត់​ត្រូវបាន​គេ​យក​ចូល​មន្ទីរពេទ្យ​នោះ​។​

​លោក Robert Trump ធ្លាប់​គ្រប់គ្រង​ការវិនិយោគ​ទុក​អចលនទ្រព្យ​របស់​អាណា​ចក្រ​ទ្រព្យសម្បត្តិ Trump​។​

​លោក​ត្រាំ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ដូច្នេះ​ថា “​ខ្ញុំ​សង្ឃឹមថា​គាត់​មិន​អី​ទេ​។ គាត់​កំពុង​ជួប​ពេលវេលា​ដ៏​លំបាក​ខ្លាំង​”​។​

​បន្ទាប់ពី​ការចូល​សួរ​សុខ​ទុក​ប្អូនប្រុស​នៅ​មន្ទីរពេទ្យ លោក​ត្រាំ ដែលមាន​វ័យ ៧៤​ឆ្នាំ បានធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅកាន់​ក្លឹប​វាយ​កូន​ហ្គោល​របស់គាត់ នៅ​ទីក្រុង Bedminster រដ្ឋ New Jersey សម្រាប់​សម្រាក​ចុង​សប្តាហ៍​។​

​លោក​ក៏បាន​និយាយថា “​ខ្ញុំ​មាន​ប្អូនប្រុស​ដ៏​អស្ចារ្យ​។ ពួកយើង​មាន​ទំនាក់ទំនង​ដ៏​អស្ចារ្យ​ជាមួយគ្នា​ជា​យូរ​មកហើយ​”៕

​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC​

spot_img
×