Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បញ្ជូន​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ទៅ​តុលាការ ពាក់ព័ន្ធ​បទល្មើស ញុះញង់​បំភ្លៃ​ង​ការពិត លើ​បញ្ហា​ព្រំដែន​

spot_img

​ភ្នំពេញ​៖ សមត្ថកិច្ច​នគរ​បាន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២០​នេះ បាន​បញ្ជូន លោក សួង សុ​ភ័​ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ទៅដល់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស ញុះញង់​បំភ្លៃ​ង​ការពិត លើ​បញ្ហា​ព្រំដែន​។​

​លោក សួន សុ​ភ័​ណ្ឌ ជា​មនុស្ស​ទី​២​ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ហា​ព្រំដែន​ប្រទេស​នៅ​ប៉ែក​ខាងកើត​ជាមួយ​ប្រទេស​វៀតណាម ហើយ​ការចាប់ខ្លួន​មេបក្ស​រូបនោះ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​បទល្មើស​ជាក់ស្ដែង ញុះញង់​បំភ្លៃ​ការពិត​លើ​បញ្ហា​ព្រំដែន បន្ទាប់ពី​លោក​បានធ្វើ​ត្រាប់​តាម លោក រ៉ុង ឈុន កៀរគរ​កម្លាំង​យុវជន​ចុះទៅ​តំបន់​ព្រំដែន នៅ​ខេត្ត​ត្បូងឃ្មុំ ហើយ​វាយប្រហារ​រាជរដ្ឋាភិបាល​អំពី​ការបោះបង្គោល​ព្រំដែន​៕
​ដោយ​៖​កូ​ឡាប​

spot_img
×